ប្រិយមិត្ត អ្នកអាន បានជ្រាបរួចមកហើយថា Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អ្វីជាការចាប់អារម្មណ៍ក្នុងថ្ងៃមង្គលការនោះ គ្រាន់តែថ្លៃបណ្ដាការ ដែលភរិយាលោកទទួលបានរហូតដល់ទៅ១១ម៉ឺនដុល្លារឯណោះ ពិតជាថ្លៃខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាព្រឺរោមតែម្ដង។ នេះមិនទាន់រាប់បញ្ចូលចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់ផង។
នៅក្នុងការឡាយ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ នៅពេលមានការសួរនាំពីតម្លៃចិញ្ចៀនពេជ្រនោះ អ្នកនាង ផល្លា ភរិយា Admin ជីកចក់ បានបញ្ជាក់ច្បាស់ៗថា ចិញ្ចៀនពេជ្ររបស់ខ្លួនមានទំហំ១២លី តម្លៃ៨ម៉ឺន ៨ពាន់ដុល្លារ។
ចំពោះចិញ្ចៀនពេជ្រស្វាមីរបស់ខ្លួនវិញ ធ្វើអស់តែតម្លៃជាង១ម៉ឺនដុល្លារទេ។ តាមការអះអាងខាងលើនេះ បើយើង សរុបថ្លៃបណ្ដាការ និងចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់នោះ ឃើញថា លើសពី២០ម៉ឺនដុល្លារបាត់ទៅហើយ។
ក្រោយរៀបការ អ្វី ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមមួយកម្រិតទៀតនោះ ត្រង់ថា នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ភរិយា អេដមីនជីងចក់ បានមកពញ្ញាក់អារម្មណ៍លោកមួយទំហឹងតែម្តង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មីពណ៌ខ្មៅមួយគ្រឿង ជូនលោក ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។
ងាកមកអ្នកស្រីទ្រី ដាណា វិញ ក្នុងថ្ងៃពិសេសរបស់Admin ជីកចក់ អ្នកស្រីបានចងដៃជាខ្សែក ធ្វើឲ្យអ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះ រំភើបខ្លាំងណាស់ ក៏ពោលពាក្យថា «ថ្ងៃនេះពូមានកាដូមួយ surprise ខ្លាំងមែនទែន គ្រាន់តែភ្ញាក់ពីដេកមកឃើញកាដូ មកដល់ផ្ទះ តែម្តង កាដូពី បងស្រី សំណព្វចិត្ត ទ្រី ដាណា ចង់ដឹងអត់ថា ខាងក្នុងហ្នឹង ស្អីគេ ពូក៏អត់ទាន់បើកមើលដែរ បងស្រីខ្ញុំដូចជាចិត្តបានពេកហើយ អូហូមកហើយនេះ ខ្សែក ដែលបងស្រី ទ្រី ដាណា គាត់បានចងដៃពូ ថ្ងៃមង្គលការ…»។
ដោយឡែក នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ Admin ជីងចក់ និងភរិយា បានបង្ហាញវត្តមាននៅផ្ទះអ្នកស្រីទ្រី ដាណា ហើយពួកគេម្នាក់ៗសុទ្ធតែបង្ហាញអារម្មណ៍សប្បាយចិត្ត ដោយមិននឹកស្មានដូចគ្នា ថា បានជួបគ្នាដោយផ្ទាល់នោះ។ អ្វីទាំងនេះ ពួកគេ បានហៅថាជានិស្ស័យ៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖