ពិតជារឿងដែលមិនធម្មតា សម្រាប់តារាសម្ដែងអ្នកនាង គីម លីហ្សា ខណៈថ្ងៃដំបូងនៃការបើកសម្ពោធហាងគុយទាវថ្មី ស្រាប់តែមានយីអ៊ុនឡើងខ្ពស់ភ្លាម ដោយទទួលបានកាដូរថយន្ដទំនើបមួយគ្រឿង ម៉ាក Lexus LM 350 ដែលមានតម្លៃខ្ទង់សែនដុល្លារ ។
កាដូដែលមានតម្លៃកប់ពពកនេះ គីម លីហ្សា បានបញ្ជាក់ថា គឺទទួលបានពីឪពុករបស់នាង ដ្បិតឪពុករបស់អ្នកនាងក៏ទើបតែត្រូវប៉ាន់ដីផងដែរ ។
គួរបញ្ជាក់ថា តារាសម្ដែងអ្នកនាង គីម លីហ្សា មួយរយៈចុងក្រោយនេះឃើញថា មានការកាក់កបយ៉ាងខ្លាំងជាមួយនឹងមុខជំនួញ ដោយរយៈពេលត្រឹមតែប៉ុន្មានខែសោះ តារាស្រីរូបនេះបើកសម្ភោងហាង និងពង្រីកបាននូវសាខាជាច្រើនកន្លែង ។
ក្រៅពីមុខជំនួញ គីម លីហ្សា ក៏កំពុងជោគជ័យកាន់តែខ្លាំងជាមួយនឹងអាជីពសម្ដែង ខណៈខ្សែភាពយន្ដធំមួយចំនួនតែងតែមានវត្តមាននាងជាហូរហែ។ នាងត្រូវបានគេមើលឃើញថា កំពុងឡើងកូដយ៉ាងខ្លាំង ខណៈជីវភាពលំដាប់អភិជន៕
ប្រភពពីតារាញូស៍
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖