លោកអ្នក បានជ្រាបរួចមកហើយថា អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ កំពុងកាប់កបខ្លាំងណាស់លើមុខជំនួញរបស់ខ្លួន ហើយមួយរយៈចុងក្រោយនេះ អ្នកនាង បានសម្រុកទិញរថយន្តជាបន្តបន្ទាប់ ដើម្បីផ្គាប់ចិត្តខ្លួនឯង។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅនេះ ពេលកំពុងឡាយ ស្រាប់តែមានគេលើកជាចម្ងល់ថា «ឡានច្រើនជិះម៉េចអស់?»នោះ, អ្នកស្រីបានបកស្រាយថា ជិះនៅតែអស់ចឹង គ្រាន់តែថា យើងជិះឆ្លាស់គ្នា។ អ្នកស្រី បញ្ជាក់ទៀតថា តាមពិតការ ការទិញឡានច្រើនហ្នឹង មិនមែន ដើម្បីសម្ញែងគេនោះទេ។
អ្នកស្រី បន្តទៀតថា ពីមុនមកខ្លួនអត់ទិញសម្ភារៈនិយមទេ អញ្ចឹងគេមើលងាយច្រើន ហើយក៏មិនប្រាកដថា យើងទិញសម្ភារៈនិយម គេមិនមើលងាយដែរ គេនៅតែមើលងាយ មនុស្សណា ដែលចិត្តចូលចិត្តមើលគេ នៅតែមើលងាយ ហើយគិតគេនៅក្នុងផ្លូវអាក្រក់ ដដែល។ គ្រាន់តែថា ការទិញនេះ គឺបំពេញក្ដីសុខខ្លួនឯង។
អ្នកស្រី បន្តថា អ្នកខ្លះខំសឹងអីហើយ តែយកលុយទៅទុកចោល ហើយខ្លួនឯងអត់ហ៊ានទិញឡានល្អជិះ, ធ្វើចឹងអត់មានន័យទេ ប៉ុន្តែបើគាត់គិតថា ធ្វើចឹងមានន័យគាត់ធ្វើទៅ។
នៅពេលមានការលើកឡើងថា «មនុស្ស១០០ មាត់១០០ កុំខ្វល់ចែ»នោះ អ្នកស្រី ទ្រី ដាណា បានបញ្ជាក់ថា និយាយទៅខ្លួនអត់ខ្វល់ជាមួយអ្នកណានោះទេ តែបើខ្លួនចេះខ្វល់វិញ មិនមែនចឹងទេ ហើយក៏មិនអាចរកស៊ីមានបានដល់សព្វថ្ងៃដែរ។
អ្នកស្រីថា ពីមុនមកចាប់ផ្ដើមខ្លួនចេញរកស៊ី ពីបាត់ដៃទទេ ចេញលក់ខោអាវក្រោមឆត្រក៏គេមើលងាយ ចេញបាត់ៗពីផ្ទះ ដើរលក់ ក៏គេមើលងាយ គេថា ងាប់ហើយ រកស៊ីយូរហើយ អត់ឃើញមានសល់អី អញ្ចឹងសម្ភារៈនិយមនេះ ក៏បានបញ្ជាក់១ផងដែរ ក៏បានចម្លើយ១ផងដែរ បញ្ជាក់ទៅកាន់ពួកគាត់។
ក្រោយពីការលើកឡើងបានប៉ុន្មានសប្ដាហ៍ ស្រាប់តែ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកស្រី បានទិញរថយន្តដ៏ថ្មីសន្លាង១គ្រឿងទៀត ហើយប្រាប់ថា «សមាជិកថ្មីចូលទៀតហើយ ហេងហេង Ford Ranger XLT សេរីឆ្នាំ2022 ដាក់ឱ្យកប់ចឹងហ្មង តែមិនមែនទុកជិះខ្លួនឯងទេ ជារង្វាន់សម្រាប់បងប្អូនអតិថិជនអាហារបំប៉នសុខភាពសារាយសមុទ្រ NNP ចាំមើលអ្នកណា មានសំណាងបានរង្វាន់ធំនេះ ឆាប់ៗឡើង ឆាប់បានជិះដើរលេង ក្រៅពីឡាន មានម៉ូតូ ទូរសព្ទ iPhone 12 Pro Max និងរង្វាន់ជាច្រើនទៀត។ ចាំតាមដានស្អែក ម៉ោង៥ល្ងាចណា»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖