លោកអ្នក បានជ្រាបរួចមកហើយថា ពេលនេះ តារាកំប្លែងដ៏ល្បីឈ្មោះ អ្នកនាងខ្ញុង បានខិតខំខ្លាំងណាស់ក្នុងការប្រកបមុខរបរអនឡាញ និងការងារសិល្បៈ ដើម្បីយកលុយទៅដោះបំ,ណុលរហូតដល់ទៅជិត៦០ម៉ឺនដុល្លារនោះ។
ស្របពេលជីវិតអ្នកនាងខ្ញុង ដល់ចំណុចសូន្យ សូម្បីតែទ្រព្យសម្បត្តិចុងក្រោយរបស់ខ្លួនក៏ប្រកាសលក់ដើម្បីធ្វើដើមទុនរកស៊ីនោះ ស្រាប់តែថ្មីៗនេះ មានលោកគ្រូទាយម្នាក់ បានចេញមកធ្វើការទស្សន៍ទាយពីជោគវាសនាតារាកំប្លែងរូបនេះថា នឹងក្លាយជាឧកញ៉ា ហើយសល់លុយយ៉ាងតិចរហូតដល់ទៅ៣០លានដុល្លារនោះ។
លោកគ្រូអ៊ាង គង្គា ហៅលោកគ្រូ មហាជំ បានធ្វើការទស្សន៍ទាយដូច្នេះថា «កៃដរ នឹងឡើងងារជាឧកញ៉ា ហើយសួរលោកគ្រូថា ពេលណាបានកៃដរ និងខ្ញុងឡើងងារជាឧកញ៉ា ក្លាយជាមហាសេដ្ឋី? ១ ២ ៣ ៤ ៥ ៧ ៨ ៩, ឆ្នាំ២០២៩ ឆ្នាំ២០២៩ ខ្ញុងមានលុយសល់យ៉ាងតិច៣០លានដុល្លារ។ ២នាក់ហ្នឹងអ្នកណាឡើងងារជាឧកញ៉ាក៏បានដែរ ឆ្នាំ២០២៩។
លោកគ្រូបន្តថា ឥឡូវនេះ ឆ្នាំ២០២១ អញ្ចឹងសល់៧ឆ្នាំទៀត ខ្ញុំនឹងឡើងងារជាមហាសេដ្ឋី ហើយខ្ញុងនឹងមានលុយ២០លានដុល្លារ។ ប៉ុន្តែមិនមែន មានដោយសារខ្ញុងលេងកំប្លែង, ដោយសារតែនាយកៃដរ លក់ដីឡូត៍នោះទេ។
លោកគ្រូ បញ្ជាក់ទៀតថា ចូលដល់ខែឧសភា ឆ្នាំ២០២២ ខ្ញុង និងដៃករ នឹកឃើញអាជីវកម្មថ្មីមួយ ពាក់ព័ន្ធនឹងគ្រឿងក្រអូប។ ពេល ដែលខ្ញុង និងកៃដរ ចាប់ផ្ដើមបើកជំនួ.ញលក់គ្រឿង.ក្រអូបនោះ ខ្ញុងនឹងចាប់ផ្ដើមរីកចម្រើនពី១ថ្ងៃទៅ១ថ្ងៃ។ ពេលនោះហើយ រាសីរបស់ខ្ញុង ពេលចូលដល់ឆ្នាំថ្មី គឺឆ្នាំខាល ទាំងខ្ញុង និងស្វាមី ទាំងកូនរបស់ខ្ញុង នឹងឡើងដល់ចំណុចផ្កាយ១ គេហៅផ្កាយលាភ។
លោកគ្រូបន្តថា នោះហើយ ខ្ញុង នឹងមានលាភ មានជ័យ ហើយនឹងជួបមនុស្សល្អមួយ។ មនុស្សល្អនោះ ជាមនុស្សនៅក្រៅប្រទេស ហើយមិនមែនជាខ្មែរនោះទេ ជាជនបរទេស ហើយប្រទេសក្បែរខាងរបស់យើង គេនឹងផ្ដល់ជាគំនិត ផ្ដល់ជាថវិកាដល់ខ្ញុង និងស្វាមី បើកនូវអាជីវកម្មថ្មី។ ពេលនោះ ខ្ញុង នឹងក្លាយជាមហាសេដ្ឋីបន្តិចម្ដងៗ ដល់ឆ្នាំ២០២៩ ខ្ញុងនឹងសល់លុយ២០លានដុល្លារយ៉ាងតិច។
ជុំវិញការទស្សន៍ទាយរបស់លោកគ្រូនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមទីកតុកចាប់អារម្មណ៍យ៉ាងខ្លាំង ហើយធ្វើការបញ្ចេញយោបល់ថា «មីងខ្ញុង គាត់ឮចឹង គាត់ខ្ចីលុយគេលើសដើម ឆ្នាំ២០២២៩ ក្លាយជាឧកញ៉ាចាំស.ងគេវិញ, ម្ដង៣០ ម្ដង២០, អនាគតលោកគ្រូ នឹងក្លាយជាលោកគ្រូជោគជ័យម្នាក់ទៀតនៅកម្ពុជា»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖