ក្រោយពីបែកគ្នាជាមួយលោក ដែន សូនី នោះ អ្នកនាងLove Riya មិនទុកបេះដូងរបស់ខ្លួនឲ្យទំនេរយូរឡើយ ដោយរកឃើញគូស្នេហ៍ថ្មី ហើយបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាបានមួយរយៈ ក៏ឈានដល់ថតឈុតប្រពៃណី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ក្រោយថតឈុតប្រពៃណី ឡាយតាមបណ្ដាញសង្គមរួចមក Love Riya ក៏បានបង្ហោះរូបថតជាច្រើនសន្លឹក ហើយសម្ដែងការអរគុណ និងជូនពរថា «អគុណដល់សំអាងការម្យូរ៉ាហ្គោល និងពុកម៉ែបងប្អូន ក៏ដូចហ្វេនៗទាំងអស់គ្នា ដែលគាំទ្រ សម្រាប់ការស្រលាញ់ រាប់អានដល់នាងខ្ញុំ. Love. Rrya ជាចុងក្រោយ ក៏សូមជូនពរបងប្អូនសុខភាពល្អសំណាងល្អគ្រប់ៗគ្នា»។
ងាកមកមើល លោក ដែន សូនី វិញ នៅយប់ថ្ងៃដដែលនោះ ក៏បានធ្វើការឡាយផងដែរ ដោយទាក់ទាញអ្នកមើលច្រើនខុសពីធម្មតា។ ស្របពេលកំពុងមានអ្នកទស្សនាច្រើននោះ ស្រាប់តែលោក ដែន សូនី និយាយហាក់ឌឺដងថា «បងប្អូនបើកទីកតុកហួសចិត្ត អត់មានអីថ្មីទេ ដដែលៗ»។
លោកបន្តថា អ្នកណាក៏ប្ដី អ្នកណាក៏ប្រពន្ធខ្លួនដែរឥឡូវនេះចាំមើល ចាប់យកមកការទាំងអស់, ខ្លួនធ្វើឲ្យថ្មីៗជាងគេម៉ង។ ជិះម៉ូតូល្មមៗចាប់ដាក់ឡានមក យកមកការម៉ង។ ក្រោយស្ដាប់លោកនិយាយបែបនេះ ស្រាប់តែមានការចូលទៅខំមិនថា «កុំធ្វើចរិតដូចចែហ្នឹងប្រូដដែលៗ»។
គ្រាន់តែឮគេនិយាយបែបនេះ ស្រាប់តែលោក សូនី យកជើងទាមកញុំា ហើយនិយាយបន្តថា អត់មានដដែលទេនេះ ថ្មីៗរហូត អត់មានធ្វើឲ្យគេសុំាទេ, អត់មានឲ្យគេជេរលោកបានទេ។ លោក បន្តថា ថ្ងៃក្រោយខ្លួនគិតថា ទិញឡានមួយ Visto ខ្លួនរកតៃកុងឡាន (តៃកុងឡានស្រី) ហើយស្រឡាញ់តៃកុងឡានតែម្ដង ហើយខ្លួនយកគេមកដេកផ្ទះរាល់ថ្ងៃ។
ការនិយាយបែបនេះ របស់លោក ដែន សូនី បានធ្វើឲ្យមតិមួយចំនួន សម្ដែងការមិនពេញចិត្ត ក៏បានចូលទៅខំមិនរិះ,គន់លោក។ ជាការឆ្លើយតបលោក ដែន សូនី បាននិយាយថា អត់ដឹងរឿង យើងមិនចាំបាច់ខំមិនទេ រង់ចាំមើលភាគបន្ត។ លោកសូនី ថា នេះគ្រាន់តែជាការនិយាយលេងសើចជាមួយកូនចៅប៉ុណ្ណោះ ហើយផេកគេផ្សេង និយាយដៀមដាមលោក លោកមិនដែលទៅរវល់ផង៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖