ប្រិយមិត្ត បានជ្រាបរួចមកហើយថា មុននឹងផ្ដាច់ចំណងស្នេហ៍ជាមួយគ្នាកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកនាងLove Riya និងលោក ដែន សូនី បានស្រឡាញ់គ្នាអស់រយៈពេលប្រមាណជាង១ឆ្នាំឯណោះ ហើយក៏ធ្លាប់ថតឈុតប្រពៃណីជាមួយគ្នាស្ទើរតែចូលរោងការទៅហើយនោះ។
ទោះយ៉ាងណា ចំណងស្នេហ៍របស់ពួកគេ ក៏ដល់ទីបញ្ចប់ដដែល ហើយមុននឹងបញ្ចប់ទៀតសោត ក៏មានការឡាយវីដេអូ ឈ្លោះគ្នាបែកផ្សែងទៀតផង។ ក្រោយពីមានការតតាំងគ្នាទៅមកៗ ហើយបង្ហាញពីបំណងមិនឲ្យនិយាយពីគ្នានោះ, ជម្លោះនេះ ក៏បានស្ងប់ស្ងាត់រហូតមកដល់ពេលនេះ។
អ្នកនាង Love Riyaក្រោយចែកផ្លូវជាមួយលោក ដែន សូនី មិនបានប៉ុន្មានផង ក៏បានរកឃើញCrush របស់ខ្លួន ហើយស្គាល់គ្នាមួយរយៈ ពួកគេក៏កាន់តែយល់ចិត្តថ្លើមគ្នា ឈានដល់ក្លាយជាគូស្នេហ៍ ដែលអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ថា សក្ដិសមនឹងគ្នានោះ។
ជាក់ស្ដែង មួយរយៈចុងក្រោយនេះ ពួកគេ បានដើរកម្សាន្តបង្កើនភាពផ្អែមល្ហែមជាមួយគ្នាជាច្រើន ហើយថតរូបបង្ហោះតាមបណ្ដាញសង្គម ផ្ទុះការសរសើរ និងជូនពរឲ្យពួកគេស្រឡាញ់គ្នាដល់ចាស់កោងខ្នងទៀតផង។
ដោយឡែក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ចំណងស្នេហ៍របស់ពួកគេ កាន់តែធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលថែមទៀត ដោយឃើញ មានការថតឈុតប្រពៃណីជាមួយគ្នា មើលទៅពិតជាស្រស់ស្អាត និងសមគ្នា ខ្លាំងណាស់។
នៅមុននឹងថតជាមួយគ្នា ហើយឡាយតាមទំព័រហ្វេសប៊ុកនោះ នៅព្រឹកថ្ងៃដដែលនេះ អ្នកនាងLove Riya បានបង្ហោះរូបថតមួយសន្លឹកជាមួយគូស្នេហ៍ ហើយបង្ហាញអារម្មណ៍រំភើបរហូតគេងមិនលក់ថា «គេងមិនលក់រំភើបពេក ចាំជួបគ្នាម៉ោង 11 ថ្ងៃនឹង អាយូOk »។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងថា «និយាយពីរោះប្លែកហើយស្អាតប្លែកទៀត សូមជូនពរជា.យ៉ាមានសុភមង្គលល្អៗណា.., បងយ៉ាសមគ្នាណាស់បងយ៉ា, រកប្រពន្ធឯណាល្អ ស្អាត ឆ្លាតហើយពូកែរកស៊ីទៀតជូនពរប្អូនមានសំណាងពេញមួយជីវិត, ជូនពរឲ្យបងស្រីស្រលាញ់គ្នាដល់ចាស់, ជូនពរអោយម៉ីង ស្រលាញ់គ្នាមួយជីវិត»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖