គេនៅចាំបានថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានសម្រាលកូន ប្រកបដោយសុវត្ថិភាព និងបានដាក់ឈ្មោះយ៉ាងពីរោះ ដោយកូនលោកជំទាវមានឈ្មោះថា Eam Sueir ហៅភីងភីង។
ក្រោយពេលសម្រាលកូនរួចភ្លាមៗនោះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះរូបថតជាច្រើនសន្លឹក ចេញពីមន្ទីរពេទ្យ អមដោយសារបែបនេះថា «នាងខ្ញុំ និង ក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ មន្ទីរពេទ្យសម្ភព អឃីដ (Orchid)
ពិសេស អ្នកគ្រូ វេជ្ជបណ្ឌិត ឯក ម៉េងលី និង សហការី ទាំងអស់ ដែលបានយកចិត្តទុកដាក់ ប្រកបដោយវិជ្ជាជីវៈ សីលធម៌ខ្ពស់ ក្នុងការសម្រាលកូនស្រី ស៊ូអឺ និង សូមអរគុណដល់ លោកតាលោកយាយ អ៊ំ ពូមីង បងប្អូន ទាំងអស់ ដែលបានជូនពរដល់នាងខ្ញុំ និង កូនស្រីនាងខ្ញុំ។ សូមជូនពរអោយអោយមន្ទីរពេទ្យ អឃីត ទទួលបានការគាំទ្រច្រើនពីអតិថិជន និង ជូនពរសូមសុខសប្បាយ សំណាងល្អ គ្រប់ក្រុមគ្រួសារ»។
ក្រោយសម្រាល រហូតមកដល់ពេលនេះ កូនរបស់ លោកជំទាវ ឧកញ៉ា វ័យក្មេងរូបនេះ មានអាយុប្រមាណ៣ខែហើយ ជាមួយនឹងមុខមាត់គួរឲ្យស្រឡាញ់ខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រ ឃើញហើយ ទប់ចិត្តមិនសរសើរ មិនបាននោះឡើយ។ ចំពោះគ្រួសារលោកជំទាវវិញ រស់នៅកាន់តែមានសុភមង្គលថែមមួយកម្រិតទៀត។
ជាក់ស្ដែង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះរូបថតខ្លួន និងប្ដីកំពុងបីកូន ជាមួយនឹងទឹកមុខញញឹមញញែមទាំងអស់គ្នា អមដោយសារដូច្នេះ ថា «អូន ភីងភីង ជម្រាបសួរ លោកតាលោកយាយ អ៊ំ ពូមីង បងៗ ទាំងអស់គ្នា សូមមានសិរីសួស្ដីគ្រប់ក្រុមគ្រួសារ»។
តាមរយៈនេះ មានការលើកឡើងថា «ក្នាញ់ណាស់, គួរឲ្យស្រឡាញ់ណាស់កូន, បានកូនស្អាតណាស់ប្អូនស្រី..ស្អាតទាំងម៉ាក់ ស្អាតទាំងប៉ា,អូនស៊ូអឺដូចកូនក្រមុំតុក្កតា ស្អាតណាស់, បងបានកូនស្អាតៗណាស់គួរឲ្យស្រលាញ់បង, មុខគួរឲ្យស្អប់ម្ល៉េះចៅ, គួរឲ្យស្រលាញ់ណាស់អូនភីងភីង, នៅជាមួយប៉ាៗសើចស្រស់ណាស់, អូនcuteណាស់ ម៉ាក់ៗសែនស្អាត ប៉ាវិញក៏សង្ហា, ស្អាតដូចម៉ាក់ៗចឹង, pink pink ស្អាតដូចម៉ាក់ៗ ស្រស់ដូចប៉ាៗ»៕