គេនៅចាំបានថា តារាចម្រៀង ពេជ្រ សោភា បានរៀបការជាមួយអាណិកជនខ្មែរនៅអាមេរិក កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៥ហើយមិនយូរប៉ុន្មានអ្នកទាំងពីរ ក៏បានលែងលះគ្នា។ ក្រោយបែកបាក់, តារាចម្រៀង ពេជ្រ សោភា ក៏ចាប់ផ្ដើមមានចំណងស្នេហាថ្មីជាមួយនឹងតារាសម្តែង និងម៉ូដែលលោក ឆឹម សក្កដា។
ងាកមកអ្នកស្រី ទ្រី ដាណា វិញ ទើបតែប្រកាសផ្ដាច់ទំនាក់ទំនងជាមួយនឹងពូម៉ៅ កាលពីពេលថ្មីៗកន្លងទៅនេះ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ ក្រោយប្រកាសចែកផ្លូវរួចមក រហូតមកដល់ពេលនេះ មិនទាន់លេចឮព័ត៌មានរឿង អ្នកស្រី ចាប់ផ្ដើមស្នេហាថ្មីនៅឡើយទេ។
កន្លងមក អ្នកស្រី ទ្រី ដាណា បានប្រកាសឈប់ហៅខ្លួនឯងថា ជាស្ត្រីមេម៉ាយទៀតហើយ ដោយប្រើពាក្យSingleជំនួសវិញ តាមការសំណូមពររបស់អ្នកគាំទ្រ។ ស្របពេលកំពុងនៅSingleនោះ ស្រាប់តែអ្នកស្រី បានជួបគ្នាជាមួយគ្នាSingleដូចគ្នា ហើយថតរូបបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។
បង្ហោះរូបថតជាច្រើនសន្លឹកជាមួយតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសនោះ ថៅកែហាងពេជ្រចិត្តធម៌រូបនេះ បានដាក់Captionយ៉ាងទាក់ទាញថា «អ្នក single ជួបគ្នាហើយ»។ ក្រោយបង្ហោះជិត៤០នាទី គ្រាន់តែអ្នកចុចមេដៃ បេះដូងជាង២ម៉ឺន ចែករំលែកជិត៥០០ដង។
ដោយឃើញបែបនេះ អ្នកគាំទ្រ បានលើកឡើងស្រដៀងៗគ្នាថា «មុខស្រដៀងគ្នាណាស់បង, Idol ប៉ះIdol ហើយ, មុខស្រដៀងគ្នាបងពេលថតជាមួយគ្នាចឹង, ដូចបងប្អូនភ្លោះ. អាចែ, មុខដូចបងប្អូនចឹងបងសម្លាញ់, មុខស្រដៀងគ្នាបង, ថតជិតគ្នាចឹងមុខស្រដៀងគ្នាណាស់Idol ទាំង2, ដូចបងប្អូនភ្លោះចឹងបងអាដលក្នុងដូងចិត្ត, មើលមួយភ្លែតដូចបងប្អូននឹងគ្នាណាស់»។
ទោះយ៉ាងណា ក្នុងការជួបជាមួយតារាចម្រៀងពេជ្រ សោភា នេះ, អ្នកស្រី ទ្រី ដាណា មិនបានបញ្ជាក់ថា ធ្វើឡើងក្នុងគោលបំណងអ្វីនោះឡើយ។ តែកន្លងមក ភាគច្រើន តារាល្បីៗមួយចំនួន ជួបអ្នកស្រី ទ្រី ដាណា សុទ្ធតែ ពាក់ព័ន្ធនឹងការរកស៊ីជាមួយគ្នា៕