តាំងពីប្រកាសធ្លាក់ខ្លួន រង,គ្រោះ,ស្ទើរស្លា,ប់ ដោយសារការមិនទទួលខុសត្រូវរបស់គ្លីនិកមួយ រហូតដល់ពេលនេះ មានរយៈពេលជាង១០ថ្ងៃមកហើយ ដែលកញ្ញា តេង ស៊ីណាត ហៅអាជី សម្រាកព្យាបាលជំងឺ ដោយដុកទ័រថៃនោះ។
នៅក្នុងពេលសម្រាកព្យាបាលនេះ អាជី តែងតែ ប្រកាសជំហរមិនលើកលែងឲ្យគ្លីនិក ដែលវះកាត់នាងហើយ ទុកនាងចោល មិនទទួលខុសត្រូវ នោះទេ ដោយនាងនឹងធ្វើការបកស្បែកឲ្យខានតែបាន មិនទុកឲ្យបោកប្រាស់ប្រជាពលរដ្ឋខ្មែរឡើយ។
ជាក់ស្ដែងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជី បានត្រឡប់មកកាន់លំនៅដ្ឋានរបស់ខ្លួនវិញហើយ ហើយបានប្រកាសជំហរដូច្នេះថា «ខ្ញុំមកវិញហើយall fanសំណព្វចិត្ត នឹកខ្លាំងណាស់ហើយក៏នឹកគ្លីនិក ដែលចង់សម្លា,ប់ខ្ញុំដែរ ត្រៀមតតាំងជាមួយខ្ញុំនៅ ជួបគ្នាថ្ងៃស្អែកនេះ»។
តាមរយៈនេះ មានការលើកឡើងថា «ជូនពរឆាប់ជា, រីករាយផងចែ ជាវិញហើយ, ជូនពរអូនអោយឆាប់ជាសះស្បើយណាអូនសម្លាញ់នឹកណាស់, អួតថា ស្អាតពីធម្មជាតិ ហើយឥឡូវទៅកែចឹងចែ, បាត់ដើមទ្រូងដល់សែនស្អាតទៅណាអស់ហើយ, លើកលែងទៅ ដើម្បីសេចក្ដីសុខ,ឮគេល្បីថាបងសំដែងពិតមែនទេបង, សំណាងល្អអាចែ»។
ចំពោះការលើកឡើងថា សម្ដែងនោះ ត្រូវបាន អាជី ឆ្លើយតបថា «សំដែងមិនសំដែងអូននឹងដឹងនៅថ្ងៃស្អែកនេះ»។ ចំពោះការផ្ដល់យោបល់ឲ្យ លើកលែងទៅ ដើម្បីសេចក្ដីសុខនោះ ត្រូវបានមតិមួយចំនួនទៀតឆ្លើយតបជំនួសថា «រឿងនេះប៉ះលើសាច់ញាតិប្អូនយើងចាំលើកលែងok, នេះមេនសង.សឹកទេបង តែធ្វើចឹងទៅកុំអោយគ្នាអ្នកទៅធ្វើក្រោយជួបដូចគាត់ សម្រាប់គាត់មានលុយមិនអីទេ តែអ្នក ដែលគ្នាធ្វើខូចហើយគ្មានលុយព្យាបាលអាចស្លា,ប់ក៏ថាបានបង»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ អាជី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនយ៉ាងភ្ញាក់ផ្អើលថា «វះកាត់ហើយមានបញ្ហាដុកទ័ររត់បាត់ ទុកអោយខ្ញុំរង់វិបត្តិស្ទើរតែស្លា.ប់បាត់បង់ជីវិតដោយសារអ្នក ឯង ខ្ញុំនឹងបកស្បែកគ្លីនិកអ្នកឯង មិនអោយដើរបោកប្រជាជនខ្មែរទៀតទេអរគុណដុកទ័រថៃដែលជួយខ្ញុំ»៕