អ្នកស្រីទ្រីដា​ណាសោកស្ដាយ រក្សាមនុស្ស​ល្អមិនបាន​, ពូ​ម៉ៅលើក​ឡើង​ថាកុំ​អាង​មាន​មាត់​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អ្នកស្រី ទ្រី ដា​ណា ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌ បាន​ចែករំលែក​បទពិសោធន៍​គូ​ជីវិត ដែល​អ្នកស្រី មិន​អាច​ឃុំគ្រង​ស្វាមី​បាន រហូត​មាន​ស្រី​ក្រៅ​ជាដើម​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


នៅក្នុង​វីដេអូ​នោះ ថៅកែ​ហាង​ពេជ្រ​ចិត្តធម៌​រូប​នេះ បាន​លើក​ឡើង​ជា​ការ​ចែក​រំលែក​បទពិសោធន៍​ថា កន្លងមក​ខ្លួន​ធ្លាប់​មាន​អំនួត ទី​១​ខ្លួន​ស្អាត ទី​២ ខ្លួន​ពូកែ ទី​៣​ពូកែ​យកចិត្ត​ប្ដី ហើយ​ពូកែ​ញ៉ិកញ៉ក់​ដាក់​មុខ​ប្ដី​ណាស់ ប៉ុន្តែ​ខ្លួន​ឃុំគ្រង​ប្ដី​អត់​បាន​នោះទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកស្រី បានលើកឡើង​ទៀតថា អ្នកស្រី ចាញ់​ត្រង់​មិន​អាច​ធ្វើ​ឲ្យ​គេ​ស្មោះ​នឹង​អ្នកស្រី​បាន កន្លែង​ហ្នឹងហើយ អ្នក​ដែល​ទើបនឹង​ការ​កុំ​អួត អួត​អត់​កើត​ទេ អ្នកការ​បាន​១​ឆ្នាំ ២​ឆ្នាំ ៣​ឆ្នាំ​អី​មិនបាច់​មក​អួត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្នកស្រី​បន្តថា ខ្លួន​ឆ្លងកាត់​អស់ហើយ​ជីវិត​គូ​, មនុស្ស​ប្រុស​មួយ​ចំនួន​អត់​ស្កប់​ទេ ទោះជា​យើង​ពូកែ យើង​ល្អ យើង​ស្អាត យើង​ឆ្លាត​ប៉ុណ្ណា​ក៏ដោយ ព្យាយាម​ធ្វើ​យ៉ាងម៉េច​ក៏ដោយ ក៏​គេ​នៅតែ​ទៅ​ចោល​យើង​ដែរ​។ អ្នកស្រី​ថា ខ្លួន​គ្រាន់តែ​ចង់​ចែករំលែក​ប៉ុណ្ណឹង ដើម្បី​ឲ្យ​ស្ត្រី​មួយ​ចំនួន​រៀន​រស់នៅ​ដោយ​ខ្លួនឯង កុំ​ពឹង​ផ្អែក​ទៅលើ​គេ​ពេក​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី លើកឡើង​ទៀតថា ដូច​ខ្លួន​ពីមុន​អីចឹង ស្អាត ឆ្លាត ពូកែ មាន​លុយ ខ្លួន​អត់​ចេះ​ខ្វល់​ទេ​។ ពីមុន​ខ្លួន​ធ្លាប់ប្រើ​ពាក្យ​ថា បែក​១​យក​១ ប៉ុន្តែ​ប្រើ​ពាក្យ​ហ្នឹង​អត់​ត្រូវ​ទេ ពីព្រោះ​ចរិត​មនុស្ស​ខុសៗ​គ្នា ឥឡូវនេះ​រាងចាល​តែម្ដង​។ ពូកែ​ប៉ុណ្ណា​ក៏ដោយ មិន​អាច​ឃុំគ្រង​ចិត្ត​មនុស្ស​ប្រុស​បានទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អ្នកស្រី​ថា អ្នកស្រី​និយាយ​នេះ តែ​មនុស្ស​ប្រុស​មួយ​ចំនួន​ប៉ុណ្ណោះ កុំ​ឲ្យ​ប៉ះពាល់​មនុស្ស​ប្រុស​គេ​ល្អ ពីព្រោះ​មាន​ប្រុស​ល្អ ហើយ​ខ្លួន​ក៏​ធ្លាប់​ជួប​ដែរ បុរស​បែប​ហ្នុ​ង តែ​ខ្លួន​សោកស្ដាយ​ក្នុង​ជីវិត ដែល​អ្នកស្រី ថែរក្សា​គេ​អត់​បានល្អ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទោះយ៉ាងណា អ្នកស្រី បាន​បញ្ជាក់ថា អ្នកស្រី មិនបាន​និយាយ​បុរស ដែល​ខ្លួន​ទើបនឹង​លែង​នេះ​ទេ។ អ្នកស្រី​ថា អ្នកខ្លះ​ស្រឡាញ់​យើង​ណាស់ ដល់​ថ្នាក់​មើល​មនុស្ស​ស្រី​ផ្សេង​អត់​ឃើញ​ស្អាត​។ ប៉ុន្តែ​មនុស្ស​ប្រុស​មួយ​ចំនួន​វិញ មើល​យើង​អត់​ដែល​ឃើញ​ស្អាត​ទេ​។ តែបើ​មើល​មនុស្ស​ស្រី​ផ្សេង អាក្រក់​ជាង​យើង​ម៉េច​ក៏​គេ​មើល​ឃើញ​ស្អាត​ដែរ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ពូ​ម៉ៅ​វិញ នៅ​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ពូ​ម៉ៅ បាន​បង្ហោះ​សារ​មួយ ដោយ​លើកឡើង​ថា «​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ សំខាន់យើង​មិន​ដូច​អ្វី​គេ​ចោទ កុំ​អាង​មាន​មាត់​ចេះតែ​យាយ​»​។ ទោះ​យ៉ាងណា គេ​មិន​ដឹងថា ពូ​ម៉ៅ បង្ហោះ​បែបនេះ ជា​ការ​ឆ្លើយតប នឹង​អ្នកស្រី ទ្រី ដា​ណា ឬ​យ៉ាងណា​នោះឡើយ​៕ សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment