ក្រោយពីផ្ដាច់ចំណងស្នេហ៍ជាមួយលោក ដែន សូនី ហើយរកឃើញអ្នកស្អំបេះដូងថ្មីមក, អ្នកនាងLove Riya និងគូស្នេហ៍ថ្មីនេះ ត្រូវបានអ្នកគាំទ្រសរសើរថា សក្ដិសមគ្នាជាងគូមុនៗ ហើយសង្ឃឹមថា ពួកគេ នឹងបន្តស្នេហ៍នេះ បានយូរអង្វែងទៀតផង។
ចំពោះលោក ប៉ូលិស ជាគូស្នេហ៍ថ្មីថ្មោងរបស់អ្នកនាងLove Riyaវិញនោះ ធ្លាប់បានអះអាងថា នឹងយកបេះដូងមកការពារប្រពន្ធកូន មិនខ្វល់នឹងសម្ដីអ្នកមិនពេញចិត្តមួយចំនួនឡើយ ហើយនេះជាអ្វី ដែលអ្នកនាងLove Riya ចង់បានផងដែរ។
ក្នុងរយៈពេលចុងក្រោយនេះ ពួកគេ កាន់តែបង្កើនភាពផ្អែមល្ហែមជាមួយគ្នាទ្វេដង។ ជាក់ស្ដែងក្នុងឱកាសបុណ្យអុំទូកនេះ ពួកគេ បានដើរលេងជាមួយគ្នា ថតរូបស្វីតៗ បង្ហោះ បង្ហាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ទទួលការចាប់អារម្មណ៍ជាខ្លាំង។
បង្ហោះភ្ជាប់ជាមួយរូបថតដើរលេងជាមួយគ្នាក្នុងថ្ងៃទី៣ នៃពិធីបុណ្យអុំទូក អ្នកនាងLove Riyaពោលពាក្យថា «ថ្ងៃទី៣ ជាមួយបេះដូង»។ ចំណែក លោកប៉ូលិស ជាគូស្នេហ៍Love Riyaវិញ ក៏បានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងថ្ងៃដដែលនោះ ហើយសន្យាថា «ភ្នំពេញថ្ងៃទី១៨-១៩-២០ ខែ ១១ ឆ្នាំ ២០២១ ពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ ត្រូវបានបញ្ចប់ដោយស្ថាពរ ជាចុងក្រោយបងសូមជូនពរអោយអូននិងកូនជួបតែសេចក្ដីសុខជារៀងរហូត បងសន្យាថា នឹងកាន់ដៃអូនបែបនេះជារៀងរហូត តរៀងទៅ»។
តាមរយៈនេះ មានការលើកសរសើរLove Riyaថា «សុំសរសើររកប្តីបានសុទ្ធតែប្រុសស្អាតហើយ សង្ហាៗអាណិត តែក្រមុំៗអត់គូរកអត់ទាន់ឃើញ ប្រុសសង្ហាៗត្រូវប៉ាន់តែមេម៉ាយៗជូនពរស្រលាញ់គ្នាដល់ចាស់កោងខ្នងណាកុំអោយអភ័ព្វដូចមុនៗទៀត។ អតីតកាលជាមេរៀន បច្ចុប្បន្នកាលជាទំព័រជីវិតថ្មីសម្រាប់អនាគត,
បងប្រុសម្នាក់នេះ សក្ដិសមខ្លាំងណាស់ជាមួយបងស្រី ព្រោះបងប្រុសម្នាក់នេះ មានបេះដូងស្រលាញ់ជាតិសន្តិភាព និងការពារប្រជាពលរដ្ឋខ្មែរ☺️សុំជូនពរអោយបងទាំងពីរ ស្រលាញ់គ្នាដល់ចាស់ណាបង, ស្អាតខ្លាំងណាស់អាយដលហើយសំគ្នាណាស់ជូនពរឲ្យស្រឡាញ់គ្នាដល់ចាស់កោងខ្នង, ធ្វើល្អ គង់ជួបមនុស្សល្អ ជូនពរក្មួយស្រី អោយក្មួយជាស្មោះ ស្នេហ៍ ថែរក្សាគ្នាដល់ចាស់រៀង ៗ ខ្លួន,
ស្អាតណាស់បងសមគ្នាណាស់ថែរក្សាគ្នារហូតដល់ចាស់ណាបងណា ខ្ញុំស្រលាញ់គូបងមួយនឹងណាស់. គួរឲ្យច្រណែនបងណាស់. កាន់ដៃគ្នាអញ្ចឹងរហូតទៅណាបងកុំប្រលែងឲ្យសោះ. ខ្ញុំស្រលាញ់គូនឹង, ពិតជាស្អាតខ្លាំងណាស់បងស្រី ហើយបងប្រុសហើយពិតជាសមគ្នាខ្លាំងណាស់, មើលរូបភាពបងមានក្តីសុខណាស់បងយ៉ា»៕