អ្នកគាំទ្រមួយចំនួនទំនងជាបានជ្រាបរួចមកហើយនូវប្រវត្តិស្នេហា ក៏ដូចជា ជីវិតតស៊ូរបស់ប្ដីប្រពន្ធ២រូបស្ថិតក្នុងរង្វង់សិល្បៈ គឺលោកថមមី និងអ្នកនាង សួស វីហ្សា ដោយបច្ចុប្បន្នពួកគេទាំង២កំពុងតែមានប្រជាប្រិយភាពខ្លាំងណាស់។
ក្រៅពីអាជីពជាអ្នកសិល្បៈនោះ ពួកគេទាំង២នាក់ សុទ្ធតែមានមុខជំនួញធំៗក្នុងដៃ ហើយកំពុងមានភាពជោគជ័យខ្លាំងណាស់។ មួយរយៈចុងក្រោយនេះ ការឡាយលក់ផលិតផលរបស់ពួកគេ ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ ដោយមានចំនួនអ្នកទស្សនាច្រើនសឹងមិនគួរឲ្យជឿ។
ការមានអ្នកទស្សនាច្រើនបែបនេះ ដោយសារតែ២នាក់ប្ដីប្រពន្ធនេះចាប់ដៃគូសហការជាមួយគ្នាបានយ៉ាងល្អ ពិសេសការតុបតែងខ្លួនរបស់លោកថមមី ហៅ តាប៉ាកឡាក បែបប្លែកៗ,កាយវិការគួរឲ្យចង់សើច អមដមសម្ដីចាក់ទឹកមិនលិចទៀតនោះ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រូបថតប៉ុន្មានសន្លឹករបស់ថមមី បានធ្វើឲ្យអ្នកគាំទ្រទប់សំណើចមិនបាននោះឡើយ ពិសេសត្រង់ស្បែកជើងរបស់គេតែម្ដង។ បង្ហោះភ្ជាប់ជាមួយរូបថតទាំងនេះ ថមមី បានដាក់Captionថា «មានបងប្អូនណា បាត់ប្រពន្ធទេ ជួយមកយកវិញផង ឃើញវង្វេងផ្លូវដើរតាមផ្លូវ»។
តាមរយៈនេះ អ្នកគាំទ្រ បានលើកឡើងទាំងអស់សំណើច ជាមួយនឹងការចាប់អារម្មណ៍ដូច្នេះថា «ប្តីគាត់ប្រាប់ថា កាត់កាល់ចោលហើយ, ម៉ែចាស់ណាស់ហើយម៉ែតែងខ្លួនដល់ណា, ចាំទៅយកដាក់នៅភ្នំតាម៉ៅ កុំអោយពូកែវង្វេងទៀត, នាងតាប៉ាក់ឡាក ដើរលេងអុំទូក, ខ្ញុំមកមើលស្បែកជើង, ចែខ្ចីស្បែកជើងគេពាក់មែនចែ
មីចែអើយ ផ្អើលគោអ្នកភូមិអស់ហើយ, ខ្ញុំចង់ឧបត្ថម្ភស្បែកជើងកែងឲ្យត្រូវលេខជើង កាប៉ាកឡាក, អ៊ំសួរឯង តើស្បែកជើងនឹង ឯងលួ.ចគេ ឬឯង សុំក្មេងមកពាក់ហាស, កំពូលមនុស្សហើយបង ឃើញដងណាក៏សើចដែរ, កាប៉ាកឡាក រត់ចោលផ្ទះ, សំខាន់ស្បែកជើងពាក់អត់ត្រូវទៀត , ស្បែកជើងពាក់បានតែមួយកំណាត់»៕