នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះវីដេអូ និងស្ក្រីនសតជាច្រើន ដើម្បីធ្វើការវាយបកទៅកាន់លោក ឌួង ឆាយ ដែលជាអតីតស្វាមីរបស់ខ្លួនវិញ ក្នុងនោះក៏បានបកស្រាយថាតើហេតុអ្វី អ្នកនាង មិនស្ប,ថរឿងឡានបុកទ្រូងផ្លូវផងដែរ។
អ្នកនាង ដេត ម៉ាលីណា បានរៀបរាប់យ៉ាងលម្អិតដូច្នេះថា «ពូមីង បងប្អូនទាំងអស់គ្នា សូមជួយមើលថា នៅក្នុងការឡាយចាស់ៗរបស់អតីតនាងខ្ញុំនៅពេលដែលពួកយើងទាំងពីរមិនទាន់ធ្វើការលែងលះគ្នាថា តើគាត់បាននិយាយអ្វីខ្លះក្នុងពេលកន្លងមកហើយមកទល់ពេលនេះ នៅក្នុងការឡាយក៏ដូចជាការផុសរបស់អតីតស្វាមីក៏ដូចជាក្រុមគ្រួសាររបស់គាត់ បាននិយាយអ្វីខ្លះពីរូបនាងខ្ញុំ។
ក្រុមគ្រួសាររបស់គាត់ បាននិយាយចោ,ទនាងខ្ញុំថា ផ្ទះ ដែលនាងខ្ញុំរស់នៅជាផ្ទះដែលគាត់បានសាងសង់អោយ និងទ្រព្យសម្បត្តិ ដូចជាការរកស៊ីក៏គាត់ជាអ្នកជួយជ្រោមជ្រែងដែរ ប៉ុន្តែកាលពីមុនគាត់ក៏ធ្លាប់បាននិយាយបញ្ជាក់ដែរថា: ផ្ទះគឺឪពុកម្ដាយគាត់ពិតជាចែកតែដីអោយតែប៉ុណ្ណោះ
ក្រៅពីនោះមុខមាត់រាល់ថ្ងៃនេះលុយ ឡាន មុខរបរគឺពួកយើងទាំងពីរនាក់ប្ដីប្រពន្ធខំប្រឹងក្រោកឈរធ្វើជំនួញរកស៊ីដោយខ្លួនឯងតែម្ដង មិនមានក្រុមគ្រួសារគាត់មកជួយទេ Video នេះគឺជាការពិតដែល អតីតរបស់នាងខ្ញុំបាននិយាយចេញពីមាត់គាត់ផ្ទាល់ ចឹងអ្វីៗបានបញ្ជាក់ហើយ។
នាងខ្ញុំពិតជាសូមសរសើរមែនទែនថា គាត់ពិតជាពូកែសំដែង និយាយបំភ្លៃពីការពិតចូលតួកុហកអោយគេគិតថាល្អ ប៉ុន្តែការពិតជាក់ស្ដែង តើដូចអ្វីដែលគាត់ធ្លាប់បាននិយាយឬអត់ទេ? ដូចនាងខ្ញុំធ្លាប់បាននិយាយចឹង នាងខ្ញុំមិនមែនជាមនុស្ស ដែលចូលចិត្តស្ប,ថនោះទេ តែនឹកឃើញហើយហួសចិត្តខ្លាំងពេក សូមពូមីងបងប្អូនធ្វើការពិចារណាតាមការគួរ។
រឿង ដែលគាត់ទាមទារអោយនាងខ្ញុំរួមជាមួយនឹងបងប្រុសនាងខ្ញុំស្ប,ថ នាងខ្ញុំក៏បានធ្វើស្ប,ថជូនរួចហើយដែរ ចុះចំពោះគាត់វិញ តើគាត់រួមទាំងគ្រួសារហ៊ានស្ប,ថជូននាងខ្ញុំវិញនៅចំពោះមុខព្រះអង្គដង្កើនូវ11ចំណុចដូចដែលនាងខ្ញុំបានស្ប,ថវិញដែរឬទេ?
ហើយជាពិសេសហ៊ានស្ប,ថអត់ថា តាំងពីរស់នៅជាមួយគ្នា13ឆ្នាំរហូតមកដល់ឥលូវនេះពិតជាមានបំណងនាំយកកូនរត់បំបែកចេញពីនាងខ្ញុំមែនដែរឬអត់ ហើយចង់យកទ្រព្យសម្បត្តិ ដែលជាញើសឈាមរបស់នាងខ្ញុំចង់អោយនាងខ្ញុំសូន្យមែនឬអត់?
មួយវិញទៀតចំពោះអតីតនាងខ្ញុំ ក៏ដូចជាប្អូនស្រីអតីតនាងខ្ញុំរួមទាំងអ្នកមួយចំនួនតូច ដែលគាត់ថានិយាយថា ហេតុអ្វីមិនឮនាងខ្ញុំស្ប,ថក្នុងរឿងបុ,កឡានទ្រូងផ្លូវ ក្នុងករ,ណីនេះនាងខ្ញុំសុំមិនធ្វើការនិយាយឡើយ មូលហេតុព្រោះវាជារឿងពីរផ្សេងគ្នាក្រោយនាងខ្ញុំលែង,លះ ហើយរឿងនេះសមត្ថ,កិច្ចក៏បានធ្វើការដោះ,ស្រាយរួចរាល់ហើយដែរ សូមកុំយករឿងពីរផ្សេងគ្នាមកបូកបញ្ចូលពាក់ព័ន្ធ សូមមេត្តាយល់ផង។
ហើយនាងខ្ញុំក៏សូមអរគុណដល់ពូមីងបងប្អូនមួយចំនួនដែលដែលឃើញនាងខ្ញុំជួបរឿងអយុត្តិធម៌ ហើយអាណិតស្រឡាញ់ក៏បានផ្ញើវីដេអូតាំងពីបីឆ្នាំមុនមកអោយនាងខ្ញុំ នាងខ្ញុំពិតជាសូមអរគុណមែនទែន។
នាងខ្ញុំមានតែលើកម្រាមដៃដប់ សូមអោយអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ ក៏ដូចជាក្រសួងដែលពាក់ព័ន្ធសូមមេត្តាជួយមើល នឹងជួយរកយុត្តិធម៌ដល់រូបនាងខ្ញុំផង នាងខ្ញុំមិនចង់បានអ្វីក្រៅពីភាពស្ងប់សុខរបស់ក្រុមគ្រួសារនាងខ្ញុំនិងកូនៗនោះទេ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖