ជាតារាទីកតុកក៏ពិតមែន តែមួយរយៈចុងក្រោយនេះ ម៉ាក់ ល័ក្ខ ពិតជាធ្វើឲ្យមហាជន មានការភ្ញាក់ផ្អើលខ្លាំងណាស់ ក្រោយពីរូបនាង ទទួលបានឱកាសការងារជាបន្តបន្ទាប់ ជាមួយនឹងតម្លៃខ្លួនថ្លៃ សឹងមិនគួរឲ្យជឿនោះ។
ជាក់ស្ដែង កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ តារាទីកតុកដ៏ល្បីឈ្មោះ ម៉ាក់ល័ក្ខ បានចុះកុងត្រាការងារជាមួយអ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ ក្នុងតម្លៃខ្លួនដ៏ខ្ពស់រហូតដល់១០ម៉ឺនដុល្លារឯណោះ។
ក្រោយទទួលបានលុយហើយនោះ ម៉ាក់ល័ក្ខ បានបង្ហាញរថយន្តដ៏ថ្មីសន្លាងរបស់ខ្លួនម៉ាក Lexus NX300ក្នុងតម្លៃរហូតដល់ជាង៧ម៉ឺនដុល្លារឯណោះ (៧ ៥០០០)។ ក្រោយមក នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ម៉ាក់ល័ក្ខ បង្ហោះរូបថត១សន្លឹក បង្ហាញពីការទៅទិញគ្រឿងអលង្ការនៅហាងអ្នកស្រី ទ្រី ដាណា អមដោយសារបញ្ជាក់ថា «ថ្ងៃនេះ មកយកលាប ហេងៗពីបងស្រី»។
បន្ទាប់ពីទិញគ្រឿងអលង្ការខាងលើរួចមក ស្រាប់តែនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ាក់ល័ក្ខ ទទួល បានឱកាសការងារមួយទៀតជាមួយក្រុមហ៊ុនMEDIALOADក្នុងតម្លៃខ្លួនរហូតដល់ទៅជាង១០ម៉ឺនដុល្លារឯណោះ ក្នុងកុងត្រារយៈពេល១ឆ្នាំនោះ។
បង្ហោះភ្ជាប់ជាមួយរូបថតចំនួន២សន្លឹកជាមួយនឹងលុយដុល្លារទាំងបាច់ៗនោះ ម៉ាក់ល័ក្ខ បានបញ្ជាក់ថា «កុងត្រាកាងារថ្មីជាមួយបងប្រុស ក្នុងរយៈពេលមួយឆ្នាំ 120000$ តាំងពីទិញមាស ពីបងដាណាមកហេងៗកប់ ស៊ូៗ អរគុណពុកម៉ែបងប្អូន ដែលតែងតែលើកទឹកចិត្តប្អូនរហូតមក»។
តាមរយៈនេះ មានការលើកឡើងថា «រកទៅទិញមាសសុទ្ធពាក់ដែរហើយបង ហិហិ, អូនធ្វើបុណ្យជាមួយឪពុកម្ដាយ និងជួយប្អូនៗ បុណ្យ តាមជួយអូនអញ្ចឹងហើយមនុស្សយើងធ្វើអីបាននឹងទេ, ពូកែណាស់អាយដលសុំសរសើរចេញពីចិត្ត, មនុស្សល្អចឹងហើយទៅណាមកណាមានតែគេស្រលាញ់»។
ទោះយ៉ាងណាក៏មានការលើកជាចម្ងល់ថា «ពាក្យថាចុះកុងត្រា បានន័យថា កុងត្រាតែអោយម្នាក់នឹងទេ មិនអាចទទួល ក្រុមហ៊ុនណាផ្សេងបានឡើយ ទាល់តែអស់កុងត្រា ថ្ងៃមុន ទើបឃើញចុះជាមួយទ្រីដាណា ថ្ងៃនេះ.. អត់យល់»។ ចំពោះចម្ងល់នេះ មិនទាន់ឃើញម៉ាក់ល័ក្ខ ឆ្លើយតបនៅឡើយទេ៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖