ប្រិយមិត្ត ដែលនិយមទស្សនាខ្សែភាពយន្តខ្មែរ ប្រាកដជា ស្គាល់ហើយនូវ តារាសម្តែងចាស់វស្សា លោក ជា សំណាង តាមរយៈការសម្តែងក្នុងវិស័យសិល្បៈ មិនថា MV ឬ ខ្សែភាពយន្តជាច្រើន នោះទេ។
លោក ជា សំណាង បានរៀបការជាមួយតារាម៉ូដែលម៉ូ ម៉ូ មានឈ្មោះពិត ” ទេព ពិសិដ្ឋរាសី ” កាលពីថ្ងៃទី១៤-១៥ ខែវិច្ឆិកា ឆ្នាំ ២០១៩នៅឯស្រុក ឈូក ខេត្តកំពត ដោយពេលនោះ ពិធីមង្គលការរបស់ពួកគេទទួលភ្ញៀវត្រឹមតែ៤០ តុប៉ុណ្ណោះ។
ក្រោយរៀបការរួច កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ លោកជាសំណាង បង្ហោះរូបថតកូនរបស់ខ្លួន ជាមួយនឹងការសរសេរជាភាសាអង់គ្លេស ដែលមានន័យជា ភាសាខ្មែរថា «ស្វាគមន៍កូនប្រុសជាទីស្រឡាញ់»។
ដោយឡែក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ជាថ្ងៃខួបអាពាហ៍ពិពាហ៍របស់ពួកគេនោះ ភរិយាតារាសម្ដែងជើងចាស់រូបនេះ បានបង្ហោះរូបថត២សន្លឹកដ៏មានអត្ថន័យ អមដោយសាររៀបរាប់ថា «Happy our anniversary Chea Samnang Love you
Alway stay with you forever អរគុណបងសម្រាប់ការមើលថែអូន និងកូន ហើយតែងតែផ្ដល់កម្លាំងចិត្តនិងនៅពីក្រោយគាំទ្រអូន បងជាអ្វីគ្រប់យ៉ាងសម្រាប់អូននិងកូន សូមអោយបងមានសុខភាពល្អ ជោគជ័យគ្រប់ការងារភារកិច្ច»។
តាមរយៈនេះ អ្នកគាំទ្រ ក៏ដូចអ្នកមានគុណ បានបង្ហាញអារម្មណ៍រំភើប និងជូនពរថា «ម៉ាក់ជូនពរកូនមានសុខភាពល្អព្រមទាំងមានសុភមង្គលពេញមួយជីវិត, រំភើបជំនួសណាស់អូន, ជូនពរកូនទាំង២ស្រឡាញ់និងមើលថែគ្នាដល់ចាស់រៀងៗខ្លួន និង ប្រកបដោយសុភមង្គល ពេញមួយជីវិត ។, សូមអោយគ្រួសារបងណាង និងសោ មានសុភមង្គលអស់១មួយជីវិត»៕