គេនៅចាំបានថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ តារាកំប្លែង លោក អៀង ចេនឡា បានបញ្ចេញរូបភាពភ្ជាប់នឹងស្នាមមុខកាំបិត និងទឹកជិតកន្លះដប ហើយបញ្ជាក់ថា ជាទឹកដែលគ្រូពេទ្យបានបូមចេញពីសួតរបស់លោក។
នៅពេលនោះ បានធ្វើឲ្យមហាជន ពិសេស អ្នកគាំទ្ររបស់លោក មានការចាប់អារម្មណ៍ម្ដងរួចមហើយ តែប៉ុន្មានខែក្រោយមក ស្រាប់តែឃើញរូបលោក ហាក់ប្រែក្លាយជាស្គមស្គាំង ស្បែកគ្របដណ្ដប់ឆ្អឹង មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់។
ក្រោយមករឿងនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមទីកតុកយកទៅបង្ហោះ បង្ហាញការចាប់អារម្មណ៍ទៅលើភាពស្គមរបស់លោក ហើយក៏មានសារព័ត៌មានមួយចំនួន ចុះផ្សាយជុំវិញការស្រកសាច់គួរឲ្យកត់សម្គាល់របស់តារាកំប្លែងរូបនេះផងដែរ។
ដោយឡែក កាលពីពេលថ្មីៗកន្លងទៅនេះ លោក អ៊ឹម ជីវ៉ា បានពាំនាំអំណោយយកទៅជូន លោក អៀង ចេនឡា ដែលធ្លាក់ខ្លួនឈឺអស់រយៈពេលជាច្រើនខែនេះ ហើយក្នុងនោះ លោកអៀង ចាន់ឡា បានសម្ដែងការអន់ចិត្តទៀតផង នៅពេលដែលខ្លួនឈឺជិតស្លាប់ គ្មានអ្នកណាមកអើពើជាមួយលោកនោះ។
បង្ហោះភ្ជាប់ជាមួយរូបថត ជាច្រើនសន្លឹក កាលពីព្រឹកថ្ងៃទី៦ ខែវិច្ឆិកា លោកអ៊ឹម ជីវ៉ា បានរៀបរាប់ថា «ពុទ្ធោអើយ អាណិតណាស់ បែកគ្នាប៉ុន្មានថ្ងៃសោះមើលសឹងតែមិនស្គាល់! ថ្ងៃនេះខ្ញុំបាទ អ៊ឹម ជីវ៉ា យកអំណោយមកជូនដល់តារាសម្តែង លោក អៀង ចេនឡា ដែលមានជំងឺទឹកដក់ក្នុងសួត អំណោយនេះ ដែលជាការឧបត្ថម្ភដោយលោកជំទាវ ឆេង ស្រី នាង!
ក្នុងការចុះសួសុខទុក្ខនេះ លោក អៀង ចេនឡា បាននិយាយថា លោកឈឺយូរហើយ តែមិនដឹងថាទឹកដក់ក្នុងសួតទេ តែដល់ពេលទៅពិនិត្យគឺឃើញតែម្តង គ្រាន់តែជំងឺសួតនេះ ធ្វើទុក្ខតែ១អាទិត្យស្រាប់តែស្រកទម្ងន់អស់១៣គីឡូ លោកមានការបារម្ភណាស់ ហើយលោកក៏បានទៅព្យាបាលនៅពេទ្យសួតគឺពេទ្យរបេង តែពេលនេះលោកបានធូរខ្លះៗហើយ។
លោក អៀង ចេនឡា បាននិយាយទាំងទឹកមុខក្រៀមក្រំថា លោកពិតជាមានការអន់ចិត្តណាស់ដែល លោកគឺជាសិល្បករ១រូបដែរ តែពេលឈឺជិតស្លាប់គ្មានអ្នកណាអើពើឡើយ គឺលោកបានសួរថា តើរាល់ថ្ងៃលោកជាអ្នកសិល្បៈឬមិនមែនសិល្បៈ?? ឬលោកមិនល្បីដូចគេ?? ។
លោក ចេនឡាបន្តថា ខ្ញុំនិយាយនេះគឺ ខ្ញុំមិនមែនចង់បានអំណោយឡើយ គឺគ្រាន់តែសុំអោយមានការសួរសុខទុក្ខ និងលើកទឹកចិត្តបន្តិច ក៏លោកអស់ចិត្តដែរ។ អំពើល្អមិនសាបសូន្យ ជូនដំណឹងដោយ លោក អ៊ឹម ជីវ៉ា»។
ដោយឡែកនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក អៀនចេនឡា បានបង្ហាញអារម្មណ៍រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដើម្បីឲ្យតារាកំប្លែងរូបនេះយកទៅព្យាបាលជំងឺទឹកដក់ក្នុងសួត៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖