គួរឲ្យក្នាញ់ណាស់​! ឃើញ ប៉ា​ប៉ា​ធ្វើ​ខួបកំណើត​ឲ្យ ម៉ា​មី ស្រាប់តែ អូន​ស្មា​យ៍​លេង​ទឹកមុខ រហូត​ហ្វេ​នៗ​ទប់​អារម្មណ៍​មិន​ជាប់ ក៏​និយាយថា​…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​នៅ​ចាំបាន​ថា តារា​សម្ដែង ឌី សូ​នី​តា បាន​សម្រាល​កូនស្រី ប្រកបដោយ​សុវត្ថិភាព កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ កន្លងទៅនេះ បន្ទាប់ពី​ទម្លាយ​រឿង​មានកូន​ជាមួយ​តារា​សម្ដែង​ប្រុស​លោក​លោក ច​ន អេ​ឡិច ហ្សូ​រ៉ា ប៉ុន្មាន​ថ្ងៃនោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​កន្លងមក​, កូនស្រី​របស់​អ្នកនាង ដែលមាន​ឈ្មោះ «Smile» ត្រូវបាន​អ្នកគាំទ្រ​ជាច្រើន លើកឡើងថា មានមុខមាត់​ដូច​បារាំង ខ្លះ​ទៀតថា​ដូច​ប៉ាៗ​។ ឆ្លើយ​ទៅនឹង​ការលើកឡើង​នៅពេលនោះ ឌី សូ​នី​តា បាន​បកស្រាយ​ថា «​ចេះតែ​ថា​អូន​កាត់​ទៅ Daddy ហើយ មើលមុខ​យាយទួត​អូន​ផង ច្រមុះ​ហោះ​តាំង​ពីលើ​មក​ចា តែ​យ៉ាងណា​សុំ​សម្លក់​យាយទួត​មួយ​សិន​…»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​សង្កេតឃើញថា ក្រោយពី​ទទួលបាន​ចំណងដៃ​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​រួចមក គ្រួសារ​ស្ថិតក្នុង​រង្វង់​សិល្បៈ​មួយ​នេះ រស់នៅ​កាន់​តែមាន​សុភមង្គល ជាមួយនឹង​ការយល់​ចិត្ត​គ្នា បង្កើត​បរិយាកាស​សប្បាយ​រីករាយ​ដូច​កាលពី​ពួកគេ​ជា​ដៃគូ​សម្ដែង​ជាមួយគ្នា​នោះដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​នេះ តារា​សម្ដែង ឌី សូ​នី​តា បាន​បង្ហោះ​រូបថត​អមដោយ​វីដេអូ អរគុណ​ស្វាមី​របស់ខ្លួន​សម្រាប់​ការរៀបចំ​ខួបកំណើត​ថា «Thanks you pa pa រាល់​ឆ្នាំ​មិនដែល អវត្តមាន​អ្នក​ទេ តែ​ឆ្នាំនេះ​បាត់ សូម្បីតែ​សំឡេង​ត​ហា ដោយសារ​វត្តមាន​កូ​វីដ សូម្បីតែ​កូន​ក៏​ស្រណោះ​ម៉ា​មី​ដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈ​នេះ អ្នកគាំទ្រ បាន​លើកឡើង​ថា «​ហ្អើយ​កាតុប​អឺត ធ្វើ​មុខ​ប្រុង​ម៉េច​នឹង​កូន​…..​ម៉ែ​កំពុង​សេដ​នឹក​ឪ​…..​មិន​ជួយ​លួង​ខ្លះ​ទេ​…, ធ្វើ​តែ​ខួបកំណើត​ម៉ា​មី​ចុះ​ខ្ញុំ​វិញ កូន​ស្មា​យ​ចេះ​លេង​ទឹកមុខ​ផង​, អូន​ស្មា​យៈ …..!! គ្រាន់​ចឹ​ង​សោះ​ម៉ែ​ឯង​រលីងរលោង​ចូល​តួ​អី កាន់​ដៃ​ខ្ញុំ​តែ​ចិត្ត​នឹក​ឪ មាន​យល់មុខ​ខ្ញុំ​អត់​ម៉ែ​?,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មើល​កូន​គេ​ចេះ​ចូល​តួ​តាំងពី​តូច​ទៅ​ហើយ​នឹង​ ចុះ​ទម្រាំ​ធំ​ទៀត​ដឹង​ចូល​តួ​ប៉ុណ្ណា​ទេ​, Cake នឹង​ទុក​ឲ្យ​អូន​ស្មា​យ៍​វិញ​ម៉ាក់​កុំ​រញ៉េរញ៉ៃ​, មើល​អា​ស្មា​យ​ធ្វើ​មុខ​, មុខ​អា​ស្មា​យ៍​ឆ្ងល់​ឥត​ល្ហែ​, មើល​អូន​ស្មា​យ​មើលមុខ​ម៉ា​មី​ហ៎​, មើល​មុខ អា​ស្មា​យ មាន​គ្រប់សព្វ​ហ្មង​, អូន​ស្មា​យ​កុំ​លេង​ទឹកមុខ​ជាមួយ​ម៉ាក់ៗ​ពេក អោយ​ម៉ាក់ៗ​និយាយ​សាច់​កា​ជាមួយ​ប៉ាៗ​សិន​»៕ សូមទស្សនាវីដេអូ ខាងក្រោម ៖ ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment