តារាចម្រៀងរ៉េប លឿនដូចម៉ាស៊ីនដេរ លោក ងួន ចាន់ដេវីត ឬដែលមហាជន និងប្រិយមិត្ត ជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្របានស្គាល់ថាលោកជា ជី ដេវីត សមាជិកក្រុមDitway នោះ បានធ្វើឲ្យមហាជន និង
អ្នកគាំទ្រមានការភ្ញាក់ផ្អើល និងពោលពាក្យសរសើរមិនដាច់ពីមាត់ ក្រោយតារារូបនេះបានលេងម៉ូតសក់ស្អាតប្លែក បែបខ្មៅ លាយស រហូតមានហ្វេនៗខ្លះបានយករូបលោកទៅប្រៀបធៀបនឹងតារាចម្រៀងកូរ៉េដ៏ល្បី G-Dragon ថែមទៀតផង។
សូមរំលឹកផងដែលថា ក្រោយបោះជំហាន ឈានចូលវិស័យសិល្ប: លោកងួន ចាន់ដេវីត ឬជី ដេវីត បានទទួលប្រជាប្រិយភាពខ្លាំងពីសំណាក់
មហាជនទាំងក្នុងនិងក្រៅប្រទេស តាមរយ:បទរាំញីកែងជើង ហើយកាលពីពេលថ្មីៗនេះលោកក៏បានចេញបទថ្មីៗជាច្រើន ស្របពេលដែលលោកបានបង្កើតឆាណែលយូធូបថ្មីដែលទទួលបានការគាំទ្រជាច្រើនពីមហាជន៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖