ក្រចេះ៖ ក្នុងពេលថ្មីៗនេះ តារាសម្តែងជើងចាស់ប្រចាំប្រទេសកម្ពុជា លោក ស៊ុក សុភា បានទៅលេងកម្សាន្តនៅ វិមានអនុស្សាវរីយ៍ ២ធ្នូ នៅខេត្តក្រចេះ យ៉ាងរំភើយ ក្រោយពីលោកបានត្រឡប់មកពីសហរដ្ឋអាមេរិក មកទឹកដីកម្ពុជាវិញ។
ដោយឡែក តារាប្រុសរូបនេះ បានទៅជះរាងសង្ហា និងលម្ហែកាយ នៅ វិមានអនុស្សាវរីយ៍ ២ធ្នូ ខេត្តក្រចេះ យ៉ាងរំភើយ ព្រមទាំងសរសេរសារខ្លីមួយ ដើម្បីរៀបរាប់អំពីសក្កដានុពេលនៃទឹកដីខេត្តក្រចេះថា៖
ក្រចេះគឺជាខេត្តមួយក្នុងប្រទេសកម្ពុជា ហេីយក៏ជាខេត្តតូចមួយដែលគួរឲ្យចាប់ចិត្ត សិ្ថតនៅប៉ែកឦសាននៃ រាជធានីភំ្នពេញ វាមានព្រំប្រទល់ជាប់នឹងស្ទឹងត្រែងនៅភាគខាងជើង មណ្ឌលគីរីនៅខាងកើត កំពង់ធំ និង កំពង់ចាមនៅខាងលិច ហើយត្បូងឃ្មុំ និងវៀតណាមនៅខាងត្បូង។ ការធ្វើដំណើរតាមរថយន្ត គឺផ្លូវស្រួលជិះមិនលើសពី 3ម៉ោងទេ ពិតជាបានមកដល់ក្រុងក្រចេះដោយសុវតិ្ថភាព គឺដីប្រហែល220km ប៉ុណ្ណោះ។ ខេត្តក្រចេះ សម្បូរដោយធនធានធម្មជាតិ នៅលើដី មានព្រៃព្រឹក្សា វាលស្រែ ដីមានជីជាតិ នៅក្នុងទឹកសម្បូរដោយត្រី ពិសេសមេពូជត្រីធំៗ នៅតាមអន្លង់មេគង្គ ក្នុងស្រុកសំបូរ និងមានសត្វផ្សោតទឹកសាប ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ។ ក្រៅពីនេះ នៅមានទេសភាព ដ៏ស្រស់សោភ័ណ ថៃ្ងលិចគងព្រៃកោះទ្រង់ដ៏ស្អាត គួរឱ្យចង់ទស្សនាទៀតផង។ ខេត្តក្រចេះបានជ្រើសរើសយក វិស័យទេសចរណ៍ ជាវិស័យអាទិភាពក្នុងកិច្ចការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីធ្វើជាឧបករណ៍វិជ្ជមានមួយក្នុងការកាត់បន្ថយភាពក្រីក្រ បង្កើនការងារសម្រាប់ប្រជាពលរដ្ឋ ជាង ២៨ ម៉ឺននាក់ នៅខេត្តក្រចេះ។
ខ្ញុំបានមកដល់ វិមានអនុស្សាវរីយ៍ ២ធ្នូ
– ស៊ុក សុភា
យ៉ាងណាមិញ គ្រាន់តែលោក ស៊ុក សុភា បង្ហោះរូបភាព និងសារទាំងនេះ បានប៉ុន្មាន មហាជនក៏បានសរសើរទៅកាន់លោក ដែលគ្រាន់តែត្រឡប់ពីស្រុកក្រៅវិញ ដើរលេងស្ទើរតែគ្រប់ខេត្តក្រុងតែម្តង៕
ប្រភពពីkhmerload
សូមចូលទស្សនារូបភាពខាងក្រោម៖