កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានឡាយវីដេអូរយៈពេលជិត៥ម៉ោង ទម្លាយវីដេអូ សកម្មភាពលោកឌួង ឆាយ ប្រព្រឹត្តិមិនល្អលើរូបនាង និងគ្រួសារ អមដោយសំណេរយ៉ាងវែងអន្លាយផងដែរ។
ក្រោយពីអ្នកនាង ដេត ម៉ាលីណា ទម្លាយវីដេអូ និងសាររៀបរាប់រួចមក នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឌួង ឆាយ បានបង្ហោះសារលើកឡើងថា «ខ្ញុំមានតែ១សំនួរទេ? តើនាង និងបងប្រុសនាង ទាំង២នាក់ហ៊ានឡាយអុជធូបដើម្បីធ្វើស,បថស្ប,ថចំពោះមុខមហាជនទេ ដែលបានសន្យាលុ,បវីដេអូភ្លាមៗ ហើយមិនយករឿងរ៉ាវមុនពេលលែងលះមកបរិ,ហារ,កេរ្តិ៍ និងប្ដឹ,ងផ្ដ,ល់គ្នាទៅថ្ងៃក្រោយ។
បើភាគីខាងនាងបំ,ពាន នឹងប្រគល់មុខជំនួញបូករួមទាំងទ្រព្យសម្បត្តិទាំងអស់ និងអំ,ណាចមេបាកូនទាំង៣ មកអោយខ្ញុំវិញនៅចំពោះមុខគ្រួសារទាំងសងខាង, មេធាវីទាំងសងខាង, ក្រឡាបញ្ជី និងចំពោះមុខចៅក្រមដែរឬទេ? បើនាងមិនហ៊ានស្បថ ស្មើនឹងនាងទទួលស្គាល់ការពិត។
បើជាការពិតបានន័យថា នាងកំពុងប្រើល្បិ,ចកិច្ចកលលេបយកទ្រព្យសម្បត្តិរបស់ខ្ញុំ រួចចង់ស,ម្លាប់ខ្ញុំទាំងរស់ទៀត។ ចឹងបើនាងបំពា,នគួរចេះខ្មា,សគេផងកុំមុខក្រាស់ពេក។ ពីដំបូងមិនទទួលស្គាល់ថាដីម្ដាយខ្ញុំអោយទេ ឥលូវឡាយនិយាយទទួលស្គាល់ដោយខ្លួនឯងថា ពិតជាដីម្ដាយខ្ញុំអោយមែន។ សូមពូមីងបងប្អូនពិចារណាតាមការគួរ។
ត្រឹមសម្បត្តិប៉ុណ្ណឹងមិនច្រើនទេសម្រាប់គ្រួសារខ្ញុំ ប៉ុន្តែធ្វើជាមនុស្សត្រូវរៀនចេះទទួលស្គាល់កំហុស និងទទួលស្គាល់ការពិត ក្រដាសខ្ចប់ភ្លើងមិនជិតទេ។ មនុស្សដែលអាត្មានិយម គ្មានគុណធម៌ សច្ចធម៌ កតញ្ញូធម៌ ព្រហ្មវិហារធម៌ និងមេត្តាធម៌មិនយូរទេគង់វិ,នាសដោយអំពើអាក្រក់របស់ខ្លួនដោយឯងៗដូចជាបើកឡានបុ,កទ្រូងផ្លូវដោយឯងៗស្ដែងៗពិតៗចឹងណា»។
ក្រោយពីលោក ឌួង ឆាយ បង្ហោះសារបែបនេះ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកនាង ដេត ម៉ាលីណា បានទៅស្ប,ថតាមការទាមទារ ហើយឡាយវីដេអូ ភ្ជាប់ជាមួយសាររៀបរាប់ថា «បងប្អូនទាំងអស់គ្នាចង់ឲ្យនាងខ្ញុំស្ប,ថដើម្បីបញ្ជាក់ពីការចោ,ទប្រ,កាន់របស់អតីតស្វាមីនាងខ្ញុំ និងក្រុមគ្រួសាររបស់គាត់ នាងខ្ញុំនឹងឡាយផ្ទាល់នៅម៉ោង2:45រសៀលនេះការពិតទៅនាងខ្ញុំធ្លាប់បាននិយាយថា ការស្ប,ថគ្រាន់តែជាភាពទាល់ច្រករបស់មនុស្សយើងទេ តែគាត់បានយកការស្បថនេះដើម្បីមកលាបពណ៌ចោ,ទប្រ,កាន់មកលើរូបនាងខ្ញុំ
ដូច្នេះនាងខ្ញុំនឹងធ្វើការស្ប,ថជូនដើម្បីបង្ហាញពីភាពស្អាតស្អំរបស់ខ្ញុំនូវកន្លែងដែលខ្ញុំជឿជាក់គោរពនិងសក្ដិសិទ្ធិបំផុត នាងខ្ញុំមិនដែលគិតថា យកការស្បថនេះដើម្បីមកបង្ហាញថាខ្លួនល្អត្រឹមត្រូវនោះទេ ប៉ុន្តែបើសិនជាខ្ញុំមិនស្ប,ថមានពូមីងបងប្អូនមួយចំនួនថានាងខ្ញុំខ្លាចស,ម្បថ ដូច្នេះនាងខ្ញុំនឹងជ្រើសរើសកន្លែងមួយដែលនាងខ្ញុំជឿជាក់សក្ដិសិទ្ធបំផុតមកបញ្ជាក់ពីភាពស្អាតស្អំរបស់នាងខ្ញុំវិញនិងបញ្ជាក់ពីធាតុពិតដែលអតីតស្វាមីនិងក្រុមគ្រួសារបានធ្វើមកលើរូបនាងខ្ញុំ
តាមពិតនាងខ្ញុំគិតថា បើសិនជាយើង មិនធ្វើខុស យើងធ្វើល្អ គឺច្បាប់មិនអាចធ្វើអីយើងបាននោះទេ ប៉ុន្តែបើមនុស្សយើងធ្វើអាក្រក់បានតែសំដីតែទង្វើមិនអាចធ្វើបាន គ្មាន បានតែសេរ៉ូ តែងតែយកពាក្យសម្បថមកលុបលាងនូវកំហុ,សរបស់ខ្លួនដើម្បីបង្ហាញអោយឃើញថាខ្លួនឯងល្អ នាងខ្ញុំដឹងថា ទង្វើអ្នកនិងក្រុមគ្រួសារ គឺចង់អោយគេយល់ច្រឡំនិងស្អ,ប់នាងខ្ញុំ
ដូច្នេះនាងខ្ញុំត្រូវតែរឹងមាំដើម្បីការពារកិត្តិយសនិងក្រុមគ្រួសារនាងខ្ញុំ មិនអាចអោយអ្នកឯងនិងក្រុមគ្រួសារអ្នកឯងមកបន្តគេដៀ,លធ្វើទង្វើបែបនេះដដែលៗមកលើនាងខ្ញុំ និងកូនៗបានទៀតនោះឡើយ»។
ក្រោយមកនៅល្ងាចថ្ងៃដដែលនេះ អ្នកនាង ដែត ម៉ាលីណា បានបង្ហោះវីដេអូ និងរូបថត ដោយរៀបរាប់ទៀតថា «ពេលនេះនាងខ្ញុំ បានធ្វើការស្ប,ថនៅចំពោះមុខព្រះអង្គដង្កើររួចហើយតាមអ្វីដែរអ្នកទាម,ទារ ហើយ បើសិនជាអតីតស្វាមីនាងខ្ញុំ និងក្រុមគ្រួសារ មិនហ៊ានមកស្ប,ថនៅ11ចំណុច ដែលនាងខ្ញុំបាននិយាយស្បថនោះទេ គឺមានន័យថា រឿង11ចំណុចនេះ គឺជាការពិត
បន្ទាប់ពីស្ប,ថរួច នាងខ្ញុំក៏បាននាំយកនូវថវិកាបន្តិចបន្តួចដើម្បីចែកជូនអ៊ំពូមីងចាស់ៗ នៅទីនោះផងដែរ ហើយនាងខ្ញុំក៏សូមខន្តីអភ័យទោសចំពោះពូមីងបងប្អូន ដែលគាត់បានឈររង់ចាំអុជធូបនៅពីក្រោយនាងខ្ញុំផងដែរ
ហើយនាងខ្ញុំសង្ឃឹមថា អ្វីៗនឹងបញ្ចប់ និងល្អប្រសើរជាងនេះ ចឹងសូមយល់ផងចាស ចឹងខ្ញុំសង្ឃឹមមុនជេរ ឬថាអោយខ្ញុំសូមអាន ហើយពិចារណាតាមការគិតថា ម៉េច13.11.2021ឪពុក យាយ និងពូ ដែលតែងតែនិយាយថា នឹកកូនៗ ចៅៗនឹងក្មួយណាស់ ប៉ុន្តែទង្វើពេលមកជួបបែរជាមកនិយាយតែរឿងចង់បានស្រា តុ ផ្ទះនិងទ្រព្យសម្បត្តិក្នុងផ្ទះទៅវិញ
នេះឬការស្រឡាញ់និងនឹកកូនៗចៅៗ ឬក៏ស្រឡាញ់ទ្រព្យជាងកូនចៅ? និយាយទៅពួកគាត់ចង់បានទ្រព្យ និងកូនខ្ញុំទាំងបី ទៀតអោយខ្ញុំចេញខ្លួនទទេ មីងក៏មានកូនស្រី ដែរ បើមីងនិងកូនមីងជួបរឿងដូចខ្ញុំដូចមីងកំពុងធ្វើដាក់ខ្ញុំមានអារម្មណ៍ម៉េច ចង់បំបែកកូនខ្ញុំពីខ្ញុំទៀត
ថាអតីតស្វាមីខ្ញុំប្រុសធ្វើថោ,កចឹងដាក់ខ្ញុំ ព្រោះមិនយល់អារម្មណ៍ស្រីៗដូចគ្នា ចុះមីងវិញ ម៉េចបានធ្វើបាបខ្ញុំប,ន់អោយខ្ញុំស្លា,ប់ទៀត ចុះកូនខ្ញុំបានណាមើល ហួសហេតុខ្ញុំត្រូវតែរឹងមាំទោះគ្រួសារខ្ញុំ មិនមានលុយរយលាននិងមានអំណាចខ្សែដូចគ្រួសារអ្នក តែខ្ញុំជឿលើការពិតបើមិនខុសធ្វើអ្វីល្អមិនធ្វើខុសច្បា,ប់ នាងខ្ញុំជឿជាក់លើច្បាប់ស្រុកខ្មែរមានdethmalina»។
ដោយឃើញបែបនេះ នៅល្ងាចថ្ងៃដដែល លោក ឌួង ឆាយ បានលើកឡើងថា «សូមសសើរ ដែលនាងហ៊ានស្ប,ថទាំងបំ,ពាន។ បារមីសក្ដិសិទ្ធិ កម្ម,ពៀរមានពិត ទាន់,ហន់ណាស់។ ស្ងប់ស្ងាត់រង់ចាំមើលព្រះ និងទេវតាដាក់ទោ,សអ្នកដែលបំ,ពានឆាប់ៗខាងមុខនេះ។ បុ,កទ្រូងផ្លូវម្តងមិនរាងចាល»៕