តារាកម្សាន្ត៖ រៀបការមានឈ្មោះជាប្តីប្រពន្ធ រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល កាលពីពេលថ្មីៗនេះ តារាសម្តែង និងជាតារាកំប្លែងដ៏ល្បី អ្នកនាង ផន សុផារី បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់មហាជន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្រោយបានបង្ហាញរូបថត នៅក្នុងថ្ងៃខួបកំណើតស្វាមីរបស់ខ្លួន អមដោយកាដូជានាឡិកាពេជ្រ មួយគ្រឿងដ៏សែនស្រស់ស្អាត រហូតធ្វើឲ្យអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលខ្លាំងតែម្តង។
ជាក់ស្តែងនៅក្នុងសាររបស់ស្វាមី តារាស្រីកូនម្ចាស់វង់ភ្លេងដ៏ល្បីប្រចាំខេត្តតាកែវ រូបនេះបានសរសេររៀបរាប់ប្រាប់ដល់អ្នកគាំទ្រ និងមហាជនយ៉ាងដូច្នេះថា៖
Happy my birthday 🥳 🎂😘 អគុណប្រពន្ធសម្លាញ់ដែរបាន surprise មុនថ្ងៃខួបកំណើត នឹង ជូននាទ្បិការដ៍មានតម្លៃ។ 😍 ជាពិសេស អគុណប៉ានឹងម៉ាក់ បានបងើតកូន អោយកូនមានថ្ងៃនេះ – ស្វាមីអ្នកនាង ផន សុផារី
សូមបញ្ជាក់ផងដែលថា នាឡិកាដែលអ្នកនាង ផន សុផារី ទិញជូនស្វាមីបណ្តូរចិត្តនៅក្នុងថ្ងៃខួបកំណើតនោះ ជានាឡិកាប្រភេទ chronograph Watch ដែលមានដាំពេជ្រសុទ្ធនៅជុំវិញ និងមានភាពប្រណីតស្រស់ស្អាតយ៉ាងខ្លាំង៕
ប្រភពពីkhmerload
ចង់ជ្រាបកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាពខាងក្រោមនេះ៖