បទ «Are You Ok?» ល្បី​ដល់​សារព័ត៌មាន​ឥណ្ឌា​ចុះផ្សាយ ខណៈ​លោក យឹម តា​ស្រង់ លើក​ឡើងថា​…(​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ «Are You Ok?» ដែល​ផលិតកម្ម​Galaxy Navatra ទិញ​សិទ្ធិ​សំឡេង​ពី​មេ​ធី​ម​នាគ​ហោះ យកមក​ផលិត​ជា​បទ​ចម្រៀង​ស្ដង់ដារ​អន្តរជាតិ ហើយ​ចេញ​MV​ជា​ផ្លូវការ​កក្រើក​បណ្ដាញ​សង្គម​យូ​ធូប​នោះ ពេលនេះ ត្រូវបាន​សារព័ត៌មាន​ដ៏​ល្បី​មួយ​របស់​ឥណ្ឌា លើក​ជា​ប្រធានបទ យកទៅ​ចុះផ្សាយ​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​បទ​នេះ បានចេញ​MV​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ហើយ​គិត​រហូតមកដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​អ្នកទស្សនា​សរុប​រហូតដល់​៤៤​លាន​ដង​ឯណោះ​។ ក្រោយពី​ផ្ទុះ​កក្រើក​បែបនេះ មាន​សារព័ត៌មាន​បរទេសមួយ​ចំនួន បាន​យកទៅ​ចុះផ្សាយ​ព្រោងព្រាត​ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងចំណោម​សារព័ត៌មាន​បរទេស​នោះ ក៏មាន​គេហទំព័រ​ដ៏​ល្បី​មួយ​របស់​ប្រទេស​ឥណ្ឌា​ឈ្មោះ​Bollywood Life ធ្វើការ​ចុះផ្សាយ​ផងដែរ នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​នេះ ដោយ​លើកឡើង​ពី​សន្ទុះ​នៃ​ភាពល្បីល្បាញ​របស់​បទ​នេះ ហើយ​បាន​រៀបរាប់​ពី​ក្រុម​ផលិតករ​ទាំងអស់​រប​ស់ «Are You Ok?» ទៀតផង​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រោយពី​គេហទំព័រ​ដ៏​ល្បី​ឥណ្ឌា​ចុះផ្សាយ​នោះ លោក​យឹម តា​ស្រង់ នាយក​ចាត់ការ​ទូទៅ​ផលិតកម្ម Galaxy Navatra បាន​លើកឡើងថា «​នៅ​ពិភព​ភាពយន្ត Hollywood គេ​មាន​សារព័ត៌មាន Hollywood Life, រីឯ​នៅ​ពិភព​ភាពយន្ត​Bollywood គេ​មាន​សារព័ត៌មាន Bollywood Life ប៉ុន្តែ​ពេលនេះ​ចម្រៀង​ខ្មែរ​មានឱកាស​បង្ហាញខ្លួន​លើ​សារព័ត៌មាន​ដ៏​ល្បី​១​នេះ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment