ជម្លោះរវាងគ្រួសារគ្រួសារលោកឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ចាប់ផ្ដើមផ្ទុះកក្រើកឡើងវិញ ក្រោយពីពួកគេ បង្ហោះសារឆ្លើយឆ្លងគ្នាទៅមកៗ ដើម្បីរកយុត្តិធម៌រៀងៗខ្លួននោះ ហើយពេលនេះ កាន់តែក្ដៅគគុកជាងពេលមុនៗទៅទៀត។
ជាក់ស្ដែងនៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានទម្លាយវីដេអូ ពីសកម្មភាពលោក ឌួង ឆាយ បានធ្វើអំពើមិនគម្បីលើរូបនាង និងគ្រួសារ ព្រមទាំងលើកដៃសំពេះសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងពាក់ព័ន្ធជួយរកយត្តិធម៌ផងដែរផងដែរ។
ក្រោយមកនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារ និងវីដេអូ បង្ហាញពីអតីតម្ដាយក្មេកខ្លួនចង់យកទ្រព្យសម្បត្តិ របស់នាងទៅវិញ ហើយបានហៅសកម្មភាពនេះថា ហួសហេតុ និងជាគ្រួសារកំពូលចម្លែកទៀតផង។
អ្នកនាង ដេត ម៉ាលីណា បានលើកឡើងដូច្នេះថា «រឿងផ្ទះទុកអោយកូននាងខ្ញុំទាំងបីសូមឈប់យល់ច្រឡំ ផ្ទះញើសឈាមខ្ញុំពីរនាក់អតីតស្វាមីជាអ្នកធ្វើ ហើយក៏គាត់បានសារភាពហើយម៉េចបានបន្តថា ខ្ញុំចង់បានទ្រព្យគេ សូមមេត្តាយល់ បើទ្រព្យម៉ែគាត់អោយខ្ញុំ និងអតីតស្វាមីផ្ទះមួយល្វែង600000$អោយខ្ញុំមុនលែងលះ ក៏ខ្ញុំមិនថោ,កយកផង
ពេលគាត់លក់ផ្ទះនឹងអោយគេ ក៏បានអោយនាងខ្ញុំផ្ដិតមេដៃអោយប្រហែល2ខែមុន ខ្ញុំមិនថោ,កមួយទ្រព្យអ្នកទេ ព្រោះគ្រួសារនេះ កំពូលចម្លែកម៉ងគ្មានអ្នកណាអោយកូន ឬអោយគេហើយមកយកវិញទេមិនដែល
ចឹងស្រីៗ ពេលលែងលះ ត្រូវប្រគល់របស់អោយខាងប្រុស ឬម្តាយ គាត់វិញចឹងមិនបាច់អោយនាំថោ,ក ក៏មិនចង់បាន ដែលគ្រួសារចម្លែក អោយហើយយកវិញ សំខាន់ចង់យកទាំងញើសឈាមខ្ញុំខំសង់ផ្ទះគេទុកអោយកូនទាំងបីទៀត សូមអត់យល់និយាយទៅចម្លែកគ្រាន់តែពួកគាត់ពូកែនិយាយមិនពិតនិងទង្វើសូន្យខុសពីការនិយាយថា កូនមិនដែលវៃខ្ញុំទេខ្ញុំល្បិច ចង់បានទ្រព្យគាត់
ចាសសូមមើលកូនប្រុសមីងចរិតម៉េចមិនត្រឹមវៃខ្ញុំ13ឆ្នាំមុខកូនខ្ញុំចង់100ដង ហើយវៃម្តាយនាងខ្ញុំ និង បងប្រុសខ្ញុំ ទៀត មិនដែលចេះជួយមើលកូន គិតតែដើរលេងផឹ,កស៊ីវៃគេឯង និង មានស្រី ហិ,ង្សាមុខកូន រហូតកូនប្រុសនាងខ្ញុំឌូបអាយុបាន1ឆ្នាំកន្លះ ខ្ញុំទ្រាំលែងបានក៏លែងលះគ្នាគ្មានបានទ្រព្យអីសោះ កូនក៏ចិញ្ចឹមខ្លួនឯង ការហើយគ្មានផ្ទះនៅខ្លួនឯងផ្ទាល់ពីនាក់ប្ដីប្រពន្ធផង មកនៅផ្ទះម៉ាក់ខ្ញុំ
ផ្ទះមានបីកន្លែងជិត10ឆ្នាំ បើដូចគេគិតខ្ញុំស្រលាញ់គាត់ទ្រាំអោយគាត់វៃ13ឆ្នាំ ព្រោះអតីតស្វាមីអ្នកមាន ការហើយរកផ្ទះល្វែងមួយនៅគ្មាន ចឹងសូមយល់ផង ចាសចឹងខ្ញុំសង្ឃឹមមុនជេរ ឬថាអោយខ្ញុំសូមអានហើយពិចារណាតាមការគិតថា ម៉េច 13.11.2021ឪពុក យាយ និងពូ ដែលតែងតែនិយាយថា នឹកកូនៗ ចៅៗនិងក្មួយណាស់
ប៉ុន្តែទង្វើពេលមកជួបបែរជាមកនិយាយតែរឿងចង់បានស្រា តុ ផ្ទះ និងទ្រព្យសម្បត្តិក្នុងផ្ទះទៅវិញ នេះឬការស្រឡាញ់ និងនឹកកូនៗចៅៗ ឬក៏ស្រឡាញ់ទ្រព្យជាងកូនចៅ? និយាយទៅពួកគាត់ចង់បានទ្រព្យ និងកូនខ្ញុំទាំងបី ទៀតអោយខ្ញុំចេញខ្លួនទទេ មីងក៏មានកូនស្រី ដែលបើមីង និងកូនមីងជួបរឿងដូចខ្ញុំដូចមីងកំពុងធ្វើដាក់ខ្ញុំមានអារម្មណ៍ម៉េច ចង់បំបែកកូនខ្ញុំពីខ្ញុំទៀត
ថាអតីតស្វាមីខ្ញុំប្រុសធ្វើថោ,កចឹងដាក់ខ្ញុំ ព្រោះមិនយល់អារម្មណ៍ស្រីៗដូចគ្នា ចុះមីងវិញ ម៉េចបានធ្វើបាបខ្ញុំបន់អោយខ្ញុំស្លា,ប់ទៀត ចុះកូនខ្ញុំបានណាមើល ហួសហេតុខ្ញុំត្រូវតែរឹងមាំទោះគ្រួសារខ្ញុំ មិនមានលុយរយលាន និងមានអំណាចខ្សែដូចគ្រួសារអ្នក តែខ្ញុំជឿលើការពិតបើមិនខុសធ្វើអ្វីល្អមិនធ្វើខុសច្បាប់ នាងខ្ញុំជឿជាក់លើច្បាប់ស្រុកខ្មែរមាន»៕