កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានឡាយវីដេអូរយៈពេលជិត៥ម៉ោង ទម្លាយវីដេអូ សកម្មភាពលោកឌួង ឆាយ ប្រព្រឹត្តិមិនល្អលើរូបនាង និងគ្រួសារ អមដោយសំណេរយ៉ាងវែងអន្លាយផងដែរ។
នៅក្នុងសំណេរយ៉ាងវែងអន្លាយពីលើវីដេអូនោះ អ្នកនាង ដេត ម៉ាលីណា បានរៀបរាប់ដូច្នេះថា «ជួបគ្នានាយប់នេះ ក្នុងការឡាយផ្ទាល់ និងមើលវីដេអូសកម្មភាព របស់ឪពុក យាយ និងពូ ដែលតែងតែនិយាយថា នឹកកូនៗ ចៅៗនឹងក្មួយណាស់ ប៉ុន្តែទង្វើពេលមកជួបបែរជាមកនិយាយតែរឿងចង់បានស្រា តុ ផ្ទះនិងទ្រព្យសម្បត្តិក្នុងផ្ទះទៅវិញ នេះឬការស្រឡាញ់ និងនឹកកូនៗចៅៗ ឬក៏ស្រឡាញ់ទ្រព្យជាងកូនចៅ?
បងប្អូនពូមីង ជួយមើលថា ពេលក្នុងឡាយរបស់គាត់និយាយមុន គឺបានតែការពូកែសំដែងចូលតួកុហកអោយគេថា ល្អ តែការនិយាយទង្វើវិញគ្មាននិងសកម្មភាពជាក់ស្ដែងតើដូចអ្វីគាត់និយាយឬអត់?
នាងខ្ញុំសុំទោសទុកជាមុន ចំពោះរឿងក្រុមគ្រួសាររបស់នាងខ្ញុំ ដែលមានរឿងរ៉ាវមិនចេះចប់ដដែលៗ ដូចគេនិយាយថាដូចរឿងភាគឥណ្ឌាចឹង ហើយកន្លងមកការផុសឡាយរបស់នាងខ្ញុំបានបញ្ជាក់ថានឹងបញ្ចប់ការឡាយតបតនៅតាមបណ្ដាញសង្គមFB ទៀតទោះ មានការលាបពណ៌ឬការចោទប្រកាន់លើរូបនាងខ្ញុំក៏ដោយ គឺខ្ញុំមិនខ្វល់លើអ្នកដែលជឿការលាបពណ៌លើរូបនាងខ្ញុំ នឹងក្រុមគ្រួសារខ្ញុំ ព្រោះខ្ញុំជឿទៅលើផ្លូវច្បាប់
ប៉ុន្តែពេលនេះខ្ញុំដូចជាអស់ជំនឿទៅលើផ្លូវច្បាប់ហើយ ព្រោះក្រុមគ្រួសាររបស់គាត់ហាក់ដូចជាមិនខ្លាចលើផ្លូវច្បាប់ទាល់តែសោះ មិនដឹងថាគាត់អាងទឹកលុយ ឬខ្នងអំណាចអ្វីមួយនៅពីក្រោយនោះទេ ទើបគាត់ហ៊ានធ្វើទង្វើបែបនេះដដែលៗ
ពីព្រោះនាងខ្ញុំបានដាក់ពាក្យបណ្ដឹងរួចហើយទៅលើការប្រើអំពើហិ,ង្សា និងមានការគំរាមកំហែងលើរូបនាងខ្ញុំ និងក្រុមគ្រួសារ ប៉ុន្តែច្បាប់នៅតែមិនអាចធ្វើអ្វីបាន។ តើច្បាប់ស្រុកខ្មែរអាចជួយរកយុត្តិធម៌សម្រាប់នាងខ្ញុំ និងកូនអោយរស់នៅដោយគ្មានការរងសំពាធ និងភាពភ័យខ្លាចដោយមិនមានការដណ្ដើមយកកូនពីម្ដាយទាំងដែលលែងលះគ្នាហើយបានដែររឺទេ?
អ្វី ដែលខ្ញុំអាចក្រោកឡើងឈរបានរាល់ថ្ងៃគឺដើម្បីតែកូន ប៉ុន្តែគាត់មិនខ្លាចច្បាប់នៅតែធ្វើរឿងដដែលៗ ទើបច្បាប់នៅតែមិនអាចធ្វើអ្វីគាត់បានពូមីងបងប្អូនទាំងអស់គ្នាគិតមើលទៅបើគាត់ស្រឡាញ់កូន ស្រឡាញ់គ្រួសារដូចដែលគាត់បានឡាយនិយាយមែន តើសមទេដែលគាត់មកស្រែកឡូឡា ច្រឡោត ជេរប្រមា,ថនៅមុខកូនៗ និងចៅៗបែបនេះតើសមទេ?
តើគួរអោយនាងខ្ញុំធ្វើដូចម្ដេចទៀត ពាក្យបណ្ដឹងក៏ប្ដឹងរួចហើយ សាលក្រមលែងលះក៏បែងចែករួចហើយ ឥលូវគាត់បែរជាកំពុងប្ដឹងទាមទារសិទ្ធិចិញ្ចឹមកូនពីនាងខ្ញុំទៀត? នាងខ្ញុំមានតែលើកម្រាមដៃដប់ សូមអោយអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ ក្រសួងដែលពាក់ព័ន្ធសូមជួយមើល និងរកយុត្តិធម៌ដល់រូបនាងខ្ញុំផង នាងខ្ញុំមិនចង់បានអ្វីក្រៅពីភាពស្ងប់សុខរបស់ក្រុមគ្រួសារនាងខ្ញុំនឹងកូនៗនោះទេ»។
ក្រោយពីអ្នកនាង ដេត ម៉ាលីណា ទម្លាយវីដេអូ និងសាររៀបរាប់ខាងលើរួចមក នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក ឌួង ឆាយ បានបង្ហោះសារលើកជាសំណួរថា «ខ្ញុំមានតែ១សំនួរទេ? តើនាង និងបងប្រុសនាង ទាំង២នាក់ហ៊ានឡាយអុជធូបដើម្បីធ្វើសបថស្បថចំពោះមុខមហាជនទេ ដែលបានសន្យាលុបវីដេអូភ្លាមៗ ហើយមិនយករឿងរ៉ាវមុនពេលលែងលះមកបរិហារកេរ្តិ៍ និងប្ដឹងផ្ដល់គ្នាទៅថ្ងៃក្រោយ។
បើភាគីខាងនាងបំពាន នឹងប្រគល់មុខជំនួញបូករួមទាំងទ្រព្យសម្បត្តិទាំងអស់ និងអំណាចមេបាកូនទាំង៣ មកអោយខ្ញុំវិញនៅចំពោះមុខគ្រួសារទាំងសងខាង, មេធាវីទាំងសងខាង, ក្រឡាបញ្ជី និងចំពោះមុខចៅក្រមដែរឬទេ? បើនាងមិនហ៊ានស្បថ ស្មើនឹងនាងទទួលស្គាល់ការពិត។
បើជាការពិតបានន័យថា នាងកំពុងប្រើល្បិចកិច្ចកលលេបយកទ្រព្យសម្បត្តិរបស់ខ្ញុំ រួចចង់ស,ម្លាប់ខ្ញុំទាំងរស់ទៀត។ ចឹងបើនាងបំពានគួរចេះខ្មាសគេផងកុំមុខក្រាស់ពេក។ ពីដំបូងមិនទទួលស្គាល់ថាដីម្ដាយខ្ញុំអោយទេ ឥលូវឡាយនិយាយទទួលស្គាល់ដោយខ្លួនឯងថា ពិតជាដីម្ដាយខ្ញុំអោយមែន។ សូមពូមីងបងប្អូនពិចារណាតាមការគួរ។
ត្រឹមសម្បត្តិប៉ុណ្ណឹងមិនច្រើនទេសម្រាប់គ្រួសារខ្ញុំ ប៉ុន្តែធ្វើជាមនុស្សត្រូវរៀនចេះទទួលស្គាល់កំហុស និងទទួលស្គាល់ការពិត ក្រដាសខ្ចប់ភ្លើងមិនជិតទេ។ មនុស្សដែលអាត្មានិយម គ្មានគុណធម៌ សច្ចធម៌ កតញ្ញូធម៌ ព្រហ្មវិហារធម៌ និងមេត្តាធម៌មិនយូរទេគង់វិនាសដោយអំពើអាក្រក់របស់ខ្លួនដោយឯងៗដូចជាបើកឡានបុកទ្រូងផ្លូវដោយឯងៗស្ដែងៗពិតៗចឹងណា»៕