ម្ដងនេះធ្ងន់ហើយ! លោក ឌួង ឆាយ ប្ដឹងទាមទារសិទ្ធិចិញ្ចឹមកូន, អ្នកនាង ដេត ម៉ាលីណា លើកដៃសំពេះ សូមឲ្យ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេលថ្មីៗកន្លង​ទៅ​នេះ លោក ​ឌួង ឆាយ​ បាន​បង្ហើប​រួចមកហើយ​ពីការ​សម្រេចចិត្ត​ប្ដឹង​ទាមទារ​សិទ្ធិចិញ្ចឹមកូនពីអ្នកនាង ដេត ម៉ាលីណា វិញនោះ ហើយ​ទីបំផុតអ្វីៗក៏លេចចេញជារូបរាងពិតមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកអ្នកនាង ដេត ម៉ាលីណា វិញ មិនអាចទទួកយករឿងនេះ បានឡើយ ហើយបានលើកម្រាបដៃ១០ សូមអោយ​អ្នកដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្រសួង​ ដែល​ពាក់​ព័ន្ធ​ ​​ជួយ​មើល​ និង​រក​យុត្តិធម៌​ដល់​រូប​នាង​​​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាង ដេត ម៉ាលីណា បាន​ឡាយ​វីដេអូ​រយៈពេល​ជិត​៥​ម៉ោង កាល​ពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា អម​ដោយសារ​រៀបរាប់​យ៉ាង​វែងអន្លាយដូច្នេះថា «ជួប​គ្នា​នា​យប់​នេះ ​ក្នុង​ការ​ឡាយ​ផ្ទាល់ និង​មើល​វីដេអូ​សកម្មភាព របស់​ឪពុក យាយ និង​ពូ ដែល​តែងតែ​និយាយ​ថា ​នឹក​កូនៗ ចៅៗ​នឹង​ក្មួយ​ណាស់ ប៉ុន្តែ​​ទង្វើ​ពេល​មក​ជួប​បែរជា​មក​និយាយ​តែ​រឿង​ចង់បាន​ស្រា តុ ផ្ទះ​និង​ទ្រព្យសម្បត្តិ​ក្នុង​ផ្ទះ​ទៅវិញ នេះ​ឬ​ការ​ស្រឡាញ់​ និង​នឹក​កូន​ៗ​ចៅ​ៗ ឬក៏​ស្រឡាញ់​ទ្រព្យ​ជាង​កូនចៅ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បងប្អូន​ពូ​មីង ជួយ​មើល​ថា ​ពេល​ក្នុង​ឡាយ​របស់​គាត់​និយាយ​មុន ​គឺ​បានតែ​ការ​ពូកែ​សំដែង​ចូល​តួ​កុហក​អោយ​គេ​ថា ​ល្អ​ តែ​ការ​និយាយ​​ទង្វើ​វិញ​គ្មាន​និង​សកម្មភាព​ជាក់ស្ដែង​តើ​ដូច​អ្វី​គាត់​និយាយ​ឬ​អត់​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង​ខ្ញុំ​សុំទោស​ទុកជាមុន ចំពោះ​រឿង​ក្រុមគ្រួសារ​របស់​នាង​ខ្ញុំ​ ដែលមាន​រឿងរ៉ាវ​មិនចេះចប់​ដ​ដែលៗ ដូច​គេ​និយាយថា​ដូច​រឿង​ភាគ​ឥណ្ឌា​ចឹ​ង ហើយ​កន្លងមក​ការ​ផុស​ឡាយ​របស់​នាង​ខ្ញុំ​បាន​បញ្ជាក់​ថា​នឹង​បញ្ចប់​ការ​ឡាយ​តបត​នៅតាម​បណ្ដាញ​សង្គម​FB ទៀត​ទោះ​ មានការ​លាប​ពណ៌​ឬ​ការចោទប្រកាន់​លើ​រូបនាង​ខ្ញុំ​ក៏ដោយ គឺ​ខ្ញុំ​មិន​ខ្វល់​លើ​អ្នក​ដែល​ជឿ​ការ​លាប​ពណ៌​លើ​​រូបនាង​ខ្ញុំ នឹង​ក្រុមគ្រួសារ​ខ្ញុំ ព្រោះ​ខ្ញុំ​ជឿ​ទៅ​​លើ​ផ្លូវច្បាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ពេលនេះ​ខ្ញុំ​ដូចជា​អស់​ជំនឿ​ទៅ​លើ​ផ្លូវច្បាប់​ហើយ ព្រោះ​ក្រុមគ្រួសារ​របស់គាត់​ហាក់ដូចជា​មិន​ខ្លា​ច​លើ​ផ្លូវច្បាប់​ទាល់តែសោះ មិនដឹងថា​គាត់​អាងទឹក​លុយ ឬ​ខ្នង​អំណាច​អ្វីមួយ​នៅ​ពីក្រោយ​នោះទេ ​ទើប​គាត់​ហ៊ានធ្វើទង្វើ​​​បែបនេះ​ដ​ដែលៗ​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពីព្រោះ​នាង​ខ្ញុំ​បានដាក់​ពាក្យបណ្ដឹង​រួច​​ហើយ​ទៅ​លើការ​ប្រើ​​អំពើ​ហិ,ង្សា និង​មានការ​គំរាមកំហែង​​លើ​រូបនាង​ខ្ញុំ​ និង​ក្រុមគ្រួសារ ​ប៉ុន្តែ​ច្បាប់​នៅតែ​មិន​អាច​ធ្វើ​អ្វី​បាន។ តើ​ច្បាប់​ស្រុក​ខ្មែរ​អាចជួយ​រក​យុត្តិធម៌​សម្រាប់​នាង​ខ្ញុំ​ និង​កូន​អោយ​រស់នៅ​ដោយ​គ្មាន​ការ​រង​សំពាធ និង​ភាព​ភ័យខ្លាច​ដោយ​មិន​មាន​ការ​ដណ្ដើ​ម​យក​កូន​ពី​ម្ដាយ​ទាំង​ដែល​លែងលះ​គ្នា​ហើយ​បាន​ដែររឺទេ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្វីដែល​ខ្ញុំ​អាច​ក្រោក​ឡើង​ឈរ​បាន​រាល់ថ្ងៃ​គឺ​ដើម្បី​តែ​កូន ប៉ុន្តែ​គាត់​មិន​ខ្លាច​ច្បាប់​នៅតែ​ធ្វើ​រឿង​ដដែលៗ​ ទើប​ច្បាប់​នៅតែ​មិន​អាច​ធ្វើ​​អ្វី​គាត់​បាន​ពូ​មីង​បងប្អូន​ទាំង​អស់គ្នា​គិត​​មើល​ទៅ​បើ​គាត់​ស្រឡាញ់​កូន ស្រឡាញ់​គ្រួសារ​ដូចដែល​គាត់​បាន​ឡាយ​និយាយ​មែន ​តើ​សម​ទេ​ដែល​គាត់​មក​ស្រែក​ឡូឡា ច្រឡោត ជេរប្រមា,ថ​នៅមុខ​កូនៗ និង​ចៅៗ​បែបនេះ​តើសម​ទេ​?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើ​គួរអោយ​នាង​ខ្ញុំ​ធ្វើ​ដូចម្ដេច​ទៀត ពាក្យបណ្ដឹង​ក៏​ប្ដឹង​រួច​ហើយ សាលក្រម​លែងលះ​ក៏​បែងចែក​រួច​ហើយ​ ឥលូវ​គាត់​បែរជា​កំពុង​ប្ដឹង​ទាមទារ​សិទ្ធិ​ចិញ្ចឹម​កូន​ពី​នាង​ខ្ញុំ​ទៀត​? នាង​ខ្ញុំ​មានតែ​​លើក​ម្រាមដៃ​ដប់ សូមអោយ​អ្នកដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក្រសួង​ដែល​ពាក់​ព័ន្ធ​សូម​ជួយ​មើល​ និង​រក​យុត្តិធម៌​ដល់​រូបនាង​ខ្ញុំ​ផង នាង​ខ្ញុំ​មិន​ចង់បាន​អ្វី​ក្រៅពី​ភាព​ស្ងប់​សុខ​របស់​ក្រុម​គ្រួសារ​នាង​ខ្ញុំ​នឹង​កូនៗ​នោះ​ទេ»។

នៅយប់ថ្ងៃដដែលនោះ លោក ឌួង ឆាយ បានបង្ហោះសារយ៉ាងខ្លីថា «សូមព្រះ និងទេវតាបរាមុខមនុស្សរមើលគុណធ្វើអាក្រក់មានល្បិចកិចកល់ច្រើន។ ប្រមា,ថមើលងាយអ្នកមានគុណដែលតែងតែជួយ។ កម្មពៀរមានពិត សូមអោយទាន់ហន់ សាធុៗៗ»៕ សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment