កម្សាន្ត៖ ជាការពិតណាស់ តារាសម្ដែងប្រុសសង្ហាៗលំដាប់កំពូលទាំងនេះ សុទ្ធតែមានប្រជាប្រិយភាពខ្លាំង មានអ្នកស្រលាញ់គាំទ្ររាប់មិនអស់។ លើសពីនោះ តារាប្រុសទាំងនេះ មាន រូបរាង មុខមាត់ ទាក់ទាញ ធ្វើឲ្យមហាជនលង់ស្នេហ៍ដកចិត្តមិនរួច។
ដោយឡែក តារាសម្ដែងទាំងនេះ មិនមែនចូលសិល្បៈភ្លាម ត្រូវបានគេចាប់អារម្មណ៍ភ្លាមនោះទេ ហើយកាលពីដំបូងក៏ពួកគេមិនសូវស្អាតខ្លាំងដូចបច្ចុប្បន្ននេះដែរ។ ជាមួយគ្នានេះដែរ កាលពីចូលថតរឿងដំបូង ពួកគេតែងខ្លួនមិនសូវហមហួន និង លេងស្ទាយ៍ម៉ូតសក់មើលមិនយល់។
ដើម្បីឲ្យដឹងកាន់តែច្បាស់ ងាកមកមើល សម្រស់ កាលពីជំនាន់ចេញរឿងដំបូងរបស់ តារាប្រុសលំដាប់លេខ១ទាំងនេះ៖
១. Park Seo Joon
លោកបានបង្ហាញខ្លួនលើកដំបូង នៅក្នុង វីដេអូបទចម្រៀង I Remember ច្រៀងដោយ Bang Youngguk កាលពីឆ្នាំ ២០១១។ បន្ទាប់មក Seo Joon ក៏បានថតក្នុងវីដេអូបទចម្រៀង និង មានការងារថតរឿងជាច្រើនបន្ដបន្ទាប់។
២. Lee Minho
តារាប្រុស ដែលទាក់ចិត្តគ្រប់គ្នាឲ្យ ដកចិត្ត មិនរួចរូបនេះ តាមពិតពេលចូល សម្ដែង ដំបូង កាលពីឆ្នាំ ២០០៣ លោកត្រឹមតែជា តួបន្ទាប់បន្សំ ចេញបានតែបន្ដិចប៉ុណ្ណោះ មិនសង្ហាខ្លាំង គ្មានអ្នកចាប់អារម្មណ៍។
៣. Lee Jongsuk
មុខមាត់ Jongsuk ពីមុននឹងបច្ចុប្បន្នខុសគ្នាឆ្ងាយណាស់ កាលពីឆ្នាំ ២០០៥ លោកបានចូលសម្ដែងដំបូងក្នុងរឿងខ្លី The Sympathy។ ក្រោយមក លោកក៏ទទួលបានការងារសិល្បៈជាច្រើនមកទៀត រហូតធ្វើឲ្យលោកក្លាយជាតារាលំដាប់មកដល់ពេលនេះ។
៤. Kim Soohyun
តារាប្រុសនេះ បង្ហាញខ្លួនដំបូងក្នុងរឿង Kimchi Cheese Smile ដែលសម្ដែងជាតួបន្ទាប់បន្សំប៉ុណ្ណោះ រីឯសម្រស់វិញ មិនសូវទាក់ទាញនោះទេ ដោយសារតែលោកមានម៉ូតសក់ក្រញាញ់។
៥. Cha Eunwoo
កម្លោះមុខសង្ហារូបនេះ ចូលសម្ដែងដំបូងតាំងពីមិនទាន់បានធ្វើជាតារា Kpop ម្ល៉េះ ដែលក្នុងឆ្នាំ ២០១៤ នៅក្នុងរឿង My Brilliant Life លោកសម្ដែងជាតួអង្គក្មេងរបស់ តួអង្គ Ahreum។
ប្រភពពីkhmerload