ភ្នំពេញ៖ ក្នុងពេលថ្មីៗនេះ ដោយឃើញពីការលំបាករបស់តារាកំប្លែងជើងចាស់ នាយ ចេក ដែលកំពុងតែជួបប្រទៈការខាតថវិកានាពេលកន្លងមក តារាសម្តែង លោក ហេង នរៈកក្កដា បានចេញមុខជួយសម្រួលជាលុយកាក់ ដោយបាននាំយកថវិកាសប្បុរជនមកជូនលោកផងដែរ។
ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ លោក ហេង នរៈកក្កដា បាននាំយកថវិកាសប្បុរជនចំនួន៣៦០ដុល្លារ មកជូននាយ ចេក ដោយខ្លឹមសារលោកសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកមានអត្ថន័យដូចខាងក្រោមនេះ៖
ហឹម ខ្ញុំបានជួបឪចេកហេីយ ជួបគាត់នៅខាងក្រៅមានតែពាក្យថាលេីសពីអាណិត ថវិកាដែលខ្ញុំប្រមូលបានមានចំនួន (៣៦០ដុល្លារ) វាមិនច្រេីនទេសំរាប់អ្នកមាន តែវាពិតជាច្រេីនណាស់សំរាប់អ្នកក្រ អរគុណបងប្អូនដែលបានជួយសម្រាលទុក្ខឪចេកតាមរយះខ្ញុំ សូមជូនពរបងប្អូនមានសុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ច ពេលនេះឪចេកមានគណនីធនាគារផ្ទាល់ខ្លួនហេីយ
ABA (003369667) Chhum Bunchhoeun – លោក ហេង នរៈកក្កដា
យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏សម្តែងពីទឹកចិត្តរបស់ តារាប្រុសរូបនេះ ដែលសុខចិត្តជួយ នាយ ចេក ដោយមិនគិតពីគុណស្រ័យអ្វីទាំងអស់៕
ប្រភពពីkhmerload
សូមចូលទស្សនារូបភាពខាងក្រោម៖