រាជធានីភ្នំពេញ៖ ពិតណាស់ អ្នកណាៗក៏ស្គាល់ដែរ ជាតារាចម្រៀង និងជាតារាម៉ូដែលដ៏មានប្រជាប្រិយភាពផងនោះ សូដា នីតា កាលពីថ្មីៗនេះ បានប្រកាសនៅលើបណ្តាញសង្គម ដោយបានទម្លាយគម្រោងពីរឆ្នាំទៀត នឹងសង់ផ្ទះថ្មីរកស៊ី ហើយឈ្មោះកូនប្រុសរបស់ខ្លួន។
ក្នុងនោះ បើតាមការបញ្ជាក់ឱ្យដឹងកន្លងមក កូនប្រុសរបស់តារាចម្រៀងស្រីរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា ស៊ិនសូ ម៉េងឃុន។
ជាមួយគ្នានេះ បើតាមសំណេររបស់ សូដា នីតា បានសរសេររៀបរាប់ដូច្នេះថា៖
អូនសប្បាយចិត្តណាស់ ពេលដឹងថាម៉ាក់ៗ ត្រៀម២ឆ្នាំទៀត សង់ផ្ទះថ្មីរកស៊ី ហើយដាក់ឈ្មោះអូនម្នាក់ឯង តម្លៃជិត ១…..$។ – សូដា នីតា
យ៉ាងណាមិញ មហាជនឃើញហើយ ពិតជារីករាយសប្បាយជួសតារាចម្រៀងរូបនេះ ព្រោះតែរូបនាង ពិតជាស្រលាញ់កូនប្រុសខ្លាំងណាស់ ដោយបម្រុងទិញផ្ទះថ្មី ក្នុងតម្លៃ បើទោះបីជានាងមិនទម្លាយតម្លៃ ក៏គេអាចដឹងថា តម្លៃផ្ទះនោះកប់ក្តោង មិនក្រោមខ្ទង់ម៉ឺន ឬសែនដុល្លារនោះឡើយ៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖