ជិតដល់ថ្ងៃចូលព្រះវស្សា ! លោកជំទាវ ហ៊ុន ស៊ីណាត នាំយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃជិត២០វត្ត នៅស្រុកជុំគិរី

លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណាចក្រកម្ពុជា នៅព្រឹក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ បាន​ធ្វើ​ឱ្យ​មហាជនអ្នក​ប្រើប្រាស់​បណ្ដាញ​សង្គមមានការចាប់អារម្មណ៍ និងស្ញើច​សរសើរ​យ៉ាង​ខ្លាំង បន្ទាប់ពីលោក​ជំទាវធ្វើរឿងដ៏​ជ្រះថ្លា នាំ​យកទេយ្យ​វត្ថុជាច្រើន​ទៅប្រគេន​ព្រះសង្ឃ​ជា​ចំនួន​១​៨​វត្ត នៅស្រុកជុំគីរី ខេត្តកំពត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​លោក​ជំទាវបា​នឱ្យដឹង​តាមរយៈសំណេ​រនៅ​លើគ​ណនីហ្វេសប៊ុ​កយ៉ាងដូច្នេះ​ថា «ថ្ងៃ​សុក្រ 7កើត ខែទុតិ​យាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា  ឆ្នាំ២០២១ ។ ថ្ងៃនេះខ្ញុំបាននាំ​យក​ទៀន​ព្រះវស្សា និងទេយ្យវត្ថុមកប្រគេនដល់ព្រះសង្ឃ ១៨ វត្តក្នុងស្រុកជុំគីរី ខេត្តកំពត » ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ​លោក​ជំទាវ ក៏បានបញ្ជាក់ដែរថា «វត្ត​នី​មួយ​ៗទទួលបាន  ទៀនវស្សា១គូ, ស្លាដក់១, អង្ករ ៥០kg, អំបិល ១០០kg, ទឹកត្រី ២យួរ, ត្រីខ ២យួរ, មី ២កេះ, ទឹកក្រូច ២កេះ ទឹកបរិសុទ្ធ៣០យួរ, ប្រេងកាត ១០លីត្រ និងបច្ច័យ ៦០ ម៉ឺនរៀល» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ លោកជំទាវ ហ៊ុន ស៊ីណាត បន្តដោយការសួងបួងទៀតថា «សូម​ឲ្យផល្លា​និសង្សដែល​កើត​​បាន​ពីទៀន​ព្រះ​វស្សា​នេះជូនចំពោះ​វិញ្ញាណ​ក្ខន្ធ​លោកអ្នកមានគុណ និង​ជូន​​ដល់​បង​ប្អូន​​កូនក្មួយ​មិត្តរួម​ហ្វេស​​​ប៊ុក​ទាំង​អស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អនុមោទនា​នូវ​អានិសង្សនេះ សូមឲ្យ​ទទួល​​បាននូវ​សេចក្ដី​សុខសេច​ក្ដី​ចម្រើន ជៀសផុត​ពីជម្ងឺកាច​សា​ហាវ​​ទាំង​ពួង​គ្រប់​ក្រុម​គ្រួសារ ​​ម្យ៉ាង​ទៀត​សូមឲ្យម្ចាស់ដើម​ទានទាំងអស់​សមប្រកបនូវ​ពុទ្ធពរ​ទាំងឡាយ​៤ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ» ៕ ប្រភពពី តារា​ញូស៍

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment