រាជធានីភ្នំពេញ ៖ ពិតណាស់ តារាសម្តែង និងកំប្លែង លោក ម៉ាដូណា ជាតារាប្រុស ដែលទទួលបានការគាំទ្រពី សំណាក់បងប្អូនទស្សនិកជនជាច្រើន តាមរយៈទេពកោសល្យសម្តែងកំប្លុកកំប្លែង មិនតែប៉ុណ្ណោះ តារាប្រុសរូបនេះ ក៏ត្រូវគេដឹងច្បាស់ថា ជាមនុស្សស្រលាញ់ភេទដូចគ្នាផងដែរ ដោយរូបលោកគ្មានលាក់បាំងអ្វីឡើយ ព្រមទាំងបើកចំហទៅកាន់អ្នកគាំទ្រថែមទៀតផង។
យ៉ាងណាមិញ ក្រោយចាប់ដៃរស់នៅជាមួយគូស្នេហ៍អស់ច្រើនឆ្នាំ ពេលនេះ អ្នកទាំងពីរ សម្រេចចិត្តដាក់ទុក បើកហាងពេជ្រ ជិត១លានដុល្លារ ដែលដើមទុករបស់រូបលោក ភាគច្រើនបានមក ពីការលក់ខុនដូ ចំណូលពីសិល្បៈ លក់ដី។
ជាមួយគ្នានេះ លោក ម៉ាដូណា បានបង្ហើបថា ហេតុផលដែល រូបលោក ហ៊ានដល់ថ្នាក់ស្រវាយកមុខរបរថ្នាក់អភិជនមួយនេះ ដោយសារតែ តាមរយៈការជួយផ្សព្វផ្សាយឲ្យគេយូរៗទៅនោះ រូបលោកក៏យល់ដឹងពីមុខរបរមួយនេះ មិនតែប៉ុណ្ណោះ រូបលោកក៏ បានរៀនមើលពេជ្រអស់ពេលជាង៣ខែផងដែរ ម្យ៉ាងទៀត ដោយសារតែ មានកុងត្រា ដោយដៃគូអ្នកនាំពេជ្រ អនុញ្ញាតឲ្យយកពេជ្រមកលក់សិន ដល់ពេលលក់ចេញហើយ ចាំបង្វិលថ្លៃដើមឲ្យគេវិញ ខណៈត្រូវការតែលុយតម្កល់ ជិតកន្លះលានដុល្លារ។
លើសពីនេះទៅទៀត រូបលោកបាន បញ្ជាក់ថា ហាងពេជ្របើកដំណើរការបាន ត្រូវមានដើមទន់ចន្លោះពី ៣ ទៅ៥លានដុល្លារ តែសម្រាប់រូបលោក ដំណាក់កាលដំបូងនេះ តែ១លានដុល្លារតែប៉ុណ្ណោះ ព្រោះរូបលោក មានអ្នកជួយជ្រោមជ្រែង ដោយដើមទុនដំបូងនេះ គ្រាន់តែចំណាយលើ ការបើកហាង ដេគ័រហាង និងលុយតម្កល់តែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា តាមប្រភពព័ត៌មាន ហាងពេជ្ររបស់ រូបលោក កំពុងតែដេគ័រហើយគ្រោងរួចរាល់ពេលឆាប់ៗ ចំផ្លូវធំ នៅផ្លូវកម្ពុជាក្រោម ម្តុំសន្ធរម៉ុក រហូតដល់ទៅ៥ល្វែង ដែលហាងនេះរូបលោក ជួលគេកុងត្រារយៈពេលវែង៕
ប្រភពពីkhmerload
ដេីម្បីកាន់តែជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖