ស្អាតខ្លាំង តែអាជីពមិនកាក់កប ព្រោះតែ បវរកញ្ញាហុងកុង មិនអាចនិយាយភាសាចិនបានល្អ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចិន៖ នៅថ្ងៃទី ១៣ ខែវិច្ឆិកា HK01 បានរាយការណ៍ថាបវរកញ្ញាហុងកុង ឆ្នាំ ២០២០ នាង Lisa Marie Tse បានចែករំលែកអំពីអាជីព និងជីវិតរបស់នាងបន្ទាប់ពីចូលរួមកម្មវិធីសាធារណៈ អស់រយៈពេលជាងមួយឆ្នាំ។

ជាមួយគ្នានេះដែរ តារាស្រីរូបនេះ បានចែករំលែកថា ភាសានិយាយរបស់នាង គឺជាឧបសគ្គដ៏ធំបំផុត ដែលធ្វើឲ្យនាងពិបាកក្នុងការស្វែងរកឱកាសការងារក្នុងសិល្បៈ ដោយសារតែនាងមិនស្ទាត់ជំនាញភាសាចិនកាតាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះនាងបានបន្តទៀតថាឆ បានជួលគ្រូឯកជនម្នាក់ដើម្បីបង្កើនជំនាញការនិយាយអាស្រ័យទាក់ទង ប៉ុន្តែកម្រិតរបស់នាងមិនអាចប្រសើរឡើងបានទេ ដោយ​សារ​ការ​រឹត​បន្តឹង​ភាសា នាង​មាន​ការ​ងារ​មាន​កម្រិត អាចចូលរួមបានតែក្នុងកម្មវិធីកម្សាន្ត ចូលរួមព្រឹត្តិការណ៍ពាណិជ្ជកម្មល្មមៗតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា Lisa Marie Tse កើតក្នុងឆ្នាំ ១៩៩៥។ នាងមានឪពុកជាជនជាតិហុងកុង និងម្តាយជនជាតិស្កុតឡេន។ បវរកញ្ញារូបនេះ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Edinburgh Napier និងធ្លាប់ធ្វើការជាគិលានុបដ្ឋាយិកា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ នាងត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បេក្ខនារី​ក្រៅ​ប្រទេស​ដែល​ស្អាត​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក្នុង​ការ​ប្រលង​បវរកញ្ញា​ហុងកុង។ Sina ថែមទាំងប្រៀបធៀបសម្រស់របស់នាងជាមួយនឹងសម្រស់ Dilraba Dilraba ទៀតផង៕
ប្រភពពី​khmerload

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment