កម្សាន្ត៖ តារាស្រីលំដាប់កំពូល Paris Hilton ដែលជា តារាបង្ហាញម៉ូត តារាសម្ដែង និងអ្នកជំនួញលុយពាន់លាន បានចូលរោងការនូវវ័យ ៤០ឆ្នាំ កាលពីម្សិលមិញនេះ។ ជាពិសេស នាងបាន ប្រារព្ធធ្វើពិធីមង្គលការមួយនេះ យ៉ាងធំ ដោយមាន ភ្ញៀវសុទ្ធ តែលំដាប់អភិជន។
នៅក្នុងនោះ Paris បានស្លៀកឈុត កូនក្រមុំ យ៉ាងស្រស់ស្អាត ដែលមានដល់ទៅ ៥ឈុត ទៅតាមពេលវេលានីមួយៗ។ លើសពីនោះ ឈុតកូនក្រមុំនីមួយៗ មានតម្លៃថ្លៃកប់ពពក ដោយគេបានទាយតម្លៃក្នុង រ៉ូបនីមួយៗអាចមានតម្លៃប្រហែល ២៥០០០ ដុល្លារ ឬអាចលើសពីនោះ។
ទោះបីជាគេមិនទាន់បានទម្លាយ តម្លៃ ពិតប្រាកដក៏ដោយ ប៉ុន្ដែរ៉ូបរបស់ Paris ទាំងនេះ ត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំង។ ជាមួយគ្នានេះដែរ រ៉ូបមួយៗដែលកូនក្រមុំពាក់សុទ្ធតែមាន ឈ្មោះ ទាំងអស់ ដែលវាត្រូវបានពាក់តម្រូវទៅតាម ពេលនីមួយៗ ច្បាស់លាស់។
ខាងក្រោមនេះ គឺជាឈ្មោះរ៉ូបដែល Paris Hilton បានស្លៀកនៅក្នុងថ្ងៃមង្គលការរបស់នាង៖
ប្រភពពីkhmerload
១. The Princess Bride
២. Couture Confection
៣. Bridal cape
៤. Mini Moment
៥. Pretty in Pink