ស៊ូ សុីរីកា ថ្លែងអំណរគុណឯកឧត្តមហ៊ុន ម៉ាណែត និងភរិយា ក្រោយធ្វើរឿងនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារាកម្សាន្ត៖ ជឿជាក់ថាពុកម៉ែ បងប្អូន និងជាពិសេសអ្នកដែលនិយមតាមដាន និងគាំទ្រព័ត៌មានសិល្ប:កម្សាន្តតាមរយ:ខ្មែរឡូត ច្បាស់ណាស់ពិតជាបានទទួលជ្រាបនូវដំណឹងដ៏សែនក្រៀមក្រំ ដោយកាលពីពេលថ្មីៗនេះ វីរ:សិល្បការិនិ និងជាតារាចម្រៀង រួមទាំងសម្តែងដ៏ល្បី លោកជំទាវកែវមន្ដា បានទទួលមរណភាព ដោយរោគាពាធ ដែលបានបង្កជាការភ្ញាក់ផ្អើល និងជាដំណឹងដ៏សែនក្រៀមក្រំចំពោះសិល្បករ សិល្បការិនី ព្រមទាំងមហាជនដែលជាអ្នកនិយមគាំទ្រជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុករបស់ចៅស្រីលោកជំទាវកែវមន្ថា កញ្ញា ស៊ូសុីរីកា បានបង្ហោះសារមួយឃ្លា ដោយបានសម្តែងនូវការអរគុណដល់ឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវ ដែលបានចូលជាបច្ច័យក្នុងបុណ្យសពលោកយាយរបស់ខ្លួន ដោយតារាស្រីរូបនេះបានសរសេរយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្អូនសូមគោរព ថ្លែងអំណរគុណដល់ទឹកចិត្តដ៏ល្អប្រពៃរបស់បងប្រុស ឯកឧត្តម Hun Manet (ហ៊ុន ម៉ាណែត) នឹងបងស្រី ពេជ ច័ន្ទមុន្នីថ្នាក់ដឹកនាំដែលតែងតែគិតគូពីសុខទុក្ខ ប្រជាពលរដ្ឋគ្រប់ទាំងអស់ ក្នុងនាមនាងខ្ញុំជាចៅស្រីបង្កើតរបស់ លោកយាយ កែវ មន្ថា ដែលមានទុក្ខជាទម្ងន់ដែលបានបាត់បង់លោកយាយជាទីស្រលាញ់ បងបានចូលរួមបច្ច័យបុណ្យសពលោកយាយ របស់ខ្ញុំដែលបានចែកឋាននេះ 🙏🙏🙏ប្អូននឹងក្រុមគ្រួសារសូមគោរពជូនពរបងប្រុសនឹងបងស្រីព្រមទាំង ក្រុមគ្រួសារ សូមជួបតែសេចក្តីសុខ ចម្រើនជោគជ័យគ្រប់ភារកិច្ចការងារទាំងអស់ និងពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ ប្អូនសូមអរគុណដល់បងប្រុស កុល សុភោដែលជាដំណាងរបស់បងប្រុសនឹងបងស្រី នាំថវិកាមកចូលរួមបុណ្យលោកយាយរបស់ប្អូន 🙏🏻❤️ –  កញ្ញា ស៊ូសុីរីកា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែលថា លោកជំទាវកែវមន្ថា គឺជាតារាចម្រៀង និងតារាសម្តែងភាពយន្តដ៏ល្បី ដែលមហាជន និងប្រជាជនខ្មែរភាគច្រើនបានស្គាល់លោកស្រីតាមរយ:បទចម្រៀងដ៏ល្បីមួយបទមានចំណងជើងថា ខ្យល់កំពូលភ្នំ និងខ្សែភាពយន្តដ៏ល្បីរឿង ឆាយាឡឺអង្គរ កាលពីកំឡុងទសវត្សឆ្នាំ៦០ និង៧០៕
ប្រភពពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment