មិន​ចាំ​យូរ​!បើកប្រទេសភ្លាមសារ៉ាយសក្ខណាមកដល់ទឹកដីកម្ពុជាភ្លែត…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ ៖ ដូចដែរមហាជនខ្មែរបាន ដឹងរួចមកហើយថា ចាប់តាំងពីរៀបការជាមួយនឹង ស្វាមីជាអនិកជនរួច តារាសម្តែងល្បីឈ្មោះ សារ៉ាយ​ សក្ខណា បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី ឆ្ងាយពីទឹកដីកំណើត ដោយសព្វថ្ងៃនេះ រូបនាងនិងស្វាមី ទទួលបានចំណងដៃកូនប្រុសស្រី២នាក់ រួចហើយ។

ជាមួយគ្នានេះ តារាសម្តែងស្រីរូបនេះ និងតារាសម្តែង នី មុនីនាថ ត្រូវហ្វេនៗដឹងច្បាស់ថា ជាមិត្តសម្លាញ់នឹងគ្នា ដែលអ្នកទាំងពីរ តែងបង្ហាញភាពស្និទស្នាលជាមួយគ្នា ស្ទើរដូចបងប្អូន ជាញឹកញយលើបណ្តាញសង្គម។

យ៉ាងណាមិញ ថ្មីៗនេះ មិត្តជិតស្និទតារាសម្តែងស្រីរូបនេះ បានបង្ហើបថា តារាសម្តែងស្រី សារ៉ាយ​ សក្ខណា បានមកដល់ទឹកដីកម្ពុជារួចហើយ ប៉ុន្តែ ឥលូវនេះ រូបនាងកំពុងតែ ជាប់ធ្វើចត្តាឡីស័ក ដែលដំណឹងនេះ ធ្វើឲ្យ អ្នកគាំទ្រតារាសម្តែងរូបនេះ ភ្ញាក់ផ្អើលខ្លាំងណាស់ គ្រាន់តែស្ងាត់កូវីដ ប្រទេសបើកដំណើរការភ្លាម តារាស្រីរូបនេះ ក៏សម្រេចចិត្តមកលេងភ្លែត តែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយក្នុងនោះ តារាស្រី នី មុនីនាថ បានរៀបរាប់បញ្ជាក់ថា ៖
រីករាយ​ណាស់​ដែល មិត្ត​ភក្តិ​មកដល់​កម្ពុជា​ដោយ​សុវត្ថិភាព​Saray Sakana ស្ដាយ​ដែរ​អត់​ទាន់​ទៅជួបមិត្ត​ភក្ដិ​បាន​ដោយសារ​ត្រូវ​ ចត្តាឡី​សក័សិន​ អញ្ចឹង​ត្រូវ​គំលាត​គ្នា​សិន​ណា​ ៕
ប្រភពពី​khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment