ក្ដី​សុខពិតៗ​!ក្រោយ​រៀបការ​មួយថ្ងៃម៉ែ​រួយបង្ហាញ​រូបថត​ជាច្រើន​សន្លឹកសុទ្ធតែ​ស្អាតៗហើយ​ប្រាប់ថា​…

កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ម៉ែ​រួយ បាន​ដឹក​ដី​ស្វាមី​ចូល​រោងការ បញ្ចប់​ភាព​នៅ​លីវ បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាខ្លាំង ក្រោយពី​ស្វែងយល់​ចិត្ត​គ្នា និង​បង្ហាញមុខ​ឲ្យ​អ្នកគាំទ្រ​បានឃើញ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អ្វី ដែល​កាន់តែ​ចាប់អារម្មណ៍​ទៀត នៅក្នុង​ថ្ងៃ​មង្គលការ​នោះ គេ​ឃើញ​ស្វាមី របស់​ម៉ែ​រួយ មាន​កម្ពស់​ខ្ពស់ រូបរាង​សង្ហា បាន​ស្លៀក​ឈុត​ជា​មន្ត្រី​យុត្តិធម៌ ដោយ​ឋានន្តរសក្ដិ ដែល​នៅ​លើ​ស្មា ថ្នាក់ ឧ​ត្ត​ឧត្ដមសេនីយ៍ត្រី (​ផ្កាយ​១) ឯណោះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​នោះ​ដែរ ម៉ែ​រួយ​ថែមទាំង​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា តាមរយៈ​ការ​ថើប​គ្នា​ទៅវិញទៅមក​​ តាម​ការសន្យា នៅមុខ​អ្នកទស្សនា​ជាង​១​ម៉ឺន​នាក់​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ធ្វើ​ឲ្យ​អ្នកគាំទ្រ​ឃើញ​ហើយ ​រំភើប​ជំនួស​ទៀត​ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


​ដោយឡែក នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្រោយ​រៀបការ​មួយថ្ងៃ​នោះ ម៉ែ​រួយ បាន​ចែករំលែក​រូបថត​ក្នុង​ថ្ងៃ​មង្គលការ​របស់​ខ្លួន​ជាច្រើន​សន្លឹក​សុទ្ធតែ​ស្អាតៗ ហើយ​ប្រាប់​ថា «​ថ្ងៃ​ដែល​នារី​គ្រប់រូប​ប្រាថ្នា​សូម​អរគុណ​បងប្អូន​ទាំង​អស់គ្នា​រាល់​សារ​ជូនពរ​កម្មវិធី​សិរី​មង្គល​អាពាហ៍ពិពាហ៍ សូម​អធ្យាស្រ័យ​ដែល​មិនបាន​អញ្ជើញ​មិត្តភក្ដិ​ជិត​ឆ្ងាយ​ព្រោះ​កម្មវិធី​លក្ខណ​គ្រួសារ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ​អ្នកគាំទ្រ ដោយ​ឃើញ​បែប​នេះ បាន​លើក​សរសើរ និង​ជូនពរ​ថា «Congratulation ជំទាវ ឧកញ៉ា ម៉ែ​, ជូនពរ​ម៉ែ​និង​ប៉ា​ស្រលាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង និង​មាន​ក្តី​សុខ​គ្រប់​ជ្រុង​នៃ​ជីវិត I love u, ស្អាតៗ​ណាស់​momy congratulations to both of you, ជូនពរ​ម៉ែ និង ប៉ា ស្រលាញ់​គ្នា​រហូត​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


អបអរសាទរ​ថ្ងៃ​មង្គលការ​របស់​អ្នក​ម្តាយ កូន​ពិតជា​រំភើបចិត្ត​ណាស់ សូម​ជូនពរ​ឱ្យ​អ្នក​ម្ដាយ​ជួប​តែ​សុភមង្គល​ពេញ​មួយ​ជីវិត​ពី​កូន​របស់​ម៉ែ ស្រលាញ់​ម៉ែ​គ្មាន​ថ្ងៃ​ប្រែ​, អបអរសាទរ ថ្ងៃ​មង្គលការ​ របស់​អ្នក​ម្តាយ ​កូន​ពិតជា​រំភើបចិត្ត​ណាស់ សូម​ជូនពរ ឱ្យ​អ្នក​ម្ដាយ​ជួប​តែ​សុភមង្គល ពេញ​មួយ​ជីវិត​, ខ្ញុំ​មើល​ហើយ​អង្គុយ​ញញឹម​សូម​ជូនពរ​អ្នក​ម៉ែ មាន​សុភមង្គល ក្តី​សុខ​ខ្លាំងៗ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment