វាសនាមនុស្សមេីលមិនឃេីញទេ! ពេលនេះ ឈិន ច័ន្ទធារី ឡើងងារជំទាវបើកគម្រោងលក់ផ្ទះល្វែងដីឡូត៍ផ្អើលអស់អ្នកសិល្បៈ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះ​មិន​ខុស​ពី​ពាក្យចាស់​ពោល​ថា វាសនា​មនុស្ស​មើល​មិន​ឃើញ មែន ខណៈ​អតីត​តារា​សម្ដែង និង​ចម្រៀង ឈិន ច័ន្ទ​សុធា​រី ស្ងាត់ៗ​លេច​ធ្លាយ​ដំណឹង​ថា បាន​លើក​ងារ​ជា​ជំទាវ ព្រមទាំង​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ដ៏​ធំ​មួយ​ក្នុង​ដៃ​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង បើតាម​លោក អ៊ឹម ជីវ៉ា ធ្លាប់​បាន​លើកឡើង​ថា «Wow មិន​ស​រសើរ​មិនបាន ស្ងាត់ៗ​អតីត​ពិធីការនី ឈិន ច័ន្ទ​ធា​រី ក្លាយជា​លោកជំទាវ និង​ក្លាយជា​ម្ចាស់​បុរី និង​គម្រោង​ធំៗ​ជាច្រើន​ទៀត! ថ្ងៃនេះ​ខ្ញុំបាទ​មក​ចូលរួម​ពិធី​បុក​គ្រឹះ​គម្រោង​ផ្ទះល្វែង កែវ ពិ​សិទ្ធ ផ្លូវជាតិ​លេខ​៣ ជិត​ផ្សារ​ព្រៃទទឹង ដែលជា​របស់​ពិធីការនី គឺ លោកជំទាវ ឈិន ច័ន្ទ​ធា​រី និង​លោក​ឧកញ៉ា កែវ ពិ​សិទ្ធ ដែល​គម្រោង​បើក​លក់​ដំបូង​នេះ​គឺមាន​ចំនួន​ជិត​៤០០​ល្វែង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក​តារា​រូបនេះ ​គឺមាន​អា​ជី​វកម្ម​ជាច្រើន​ក្នុង​ដៃ ហើយ​មិនសូវ​ជា​ចង់​ប្រាប់​អ្នកណា​អោយដឹង​ទេ ដោយសារ​ពេល​បញ្ចេញ​ទៅ​កុំ​អោយគេ​ថា​ យើង​អួត ណាមួយ​ទៀត​ចង់​នៅ​ស្ងប់ស្ងាត់។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ពិធីការនី​រូបនេះ ​បាន​និយាយថា ចំពោះ​ការ​បើក​លក់​គម្រោង​ដំបូង​នេះ​គឺ​ផ្ទះ​១​ល្វែង​គឺ​ចុះ​តម្លៃ 2000$ ក្នុង​១​ល្វែង ក្រៅពី​លក់​ផ្ទះល្វែង​តារា​រូបនេះ ​ក៏មាន​ដី​ឡូ​ត៌​រាប់សិប​កន្លែង ដែល​ម្នាក់ៗ​ជា​មិត្តភក្តិ​បាន​លាន់មាត់​កោតសរសើរ​ហើយ​មិន​ដាច់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ទម្រាំ​បាន​មកដល់​ថ្ងៃនេះ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់​ផងដែរ​ថា ​ការបើក​សម្ពោធ​បើក​លក់​គម្រោង​ផ្ទះល្វែង​ព្រឹក​មិញ​នេះ​គឺ លោកជំទាវ ឈិន​ច័ន្ទ​ធា​រី មិនបាន​អញ្ជើញ​ភ្ញៀវ​ចូលរួម​ច្រើន​ឡើយ គ្រាន់តែ​អញ្ជើញ​បងប្អូន​មិត្ត​ជិតដិត​តិចតួច​ចូលរួម​តែប៉ុណ្ណោះ ហើយ​ចំណែក​អ្នក​សិល្បៈ​វិញ​ក៏មាន​វត្តមាន​តិចតួច​ដែរ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment