កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ កញ្ញា តេង ស៊ីណាត ហៅ អាជី ទើបតែប្រកាសដំណឹងល្អថា ខ្លួនជិតជាហើយ ២ថ្ងៃទៀតបានត្រឡប់ទៅផ្ទះវិញហើយ ហើយព្រមានបកស្បែកគ្លីនិក ដែលវះកាត់នាងហើយ មិនទទួលខុសត្រូវទៀតផង។
តាំងពីពេលនោះមក រហូតដល់ពេលនេះ មានរយៈពេល៣ថ្ងៃទៅហើយ អ្នកលក់ឡេដ៏ល្បីរូបនេះ នៅមិនទាន់ជាសះស្បើយនៅឡើយទេ ដោយនៅតែ ស្ថិតនៅលើគ្រែមន្ទីរពេទ្យដដែល មើលទៅពិតជាគួរឲ្យអាណិតខ្លាំងណាស់។
ជាក់ស្ដែង នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជី បានបង្ហោះរូបថតកំពុងដេកស្ដូកស្ដឹងបញ្ចូលអុកស៊ីហ្សែន អមដោយសារបញ្ជាក់ពីស្ថានភាពរបស់ខ្លួន និងផ្ដាំផ្ញើទៅមហាជនថា «ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំដេកបែបនេះរាល់ថ្ងៃ គឺដេកអស់សង្ឃឹមពេលនេះលុយក៏មិនអាចជួយខ្ញុំអោយដូចដើមបានទេ ពាក្យដែលខ្ញុំចង់ប្រាប់នាក់ទាំងអស់គ្នាពេលនេះ ថា មុននឹងសម្រេចចិត្តវះកាត់អ្វីមួយ សូមគិតអោយច្បាស់សិន កុំអោយដូចខ្ញុំពេលនេះ»។
ងាកមកស្វាមីរបស់អាជី វិញ បានមើលថែរូបនាងយ៉ាងយកចិត្តទុកដាក់ ហើយតែងតែធ្វើការលើកទឹកចិត្តនាងជានិច្ច។ ទោះយ៉ាងណា អាជី ក៏មិនអាចត្រឡប់មករកស្ថានភាពដូចដើមបានវិញឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ អាជី បានបង្ហោះរូបថត១សន្លឹក អមដោយសារយ៉ាងភ្ញាក់ផ្អើលថា «វះកាត់ហើយមានបញ្ហាដុកទរ័រត់បាត់ ទុកអោយខ្ញុំរងវិបត្តិស្ទើរតែស្លា,ប់បាត់បង់ជីវិត ដោយសារអ្នកឯង ខ្ញុំនឹងបកស្បែកគ្លីនិកអ្នកឯង មិនអោយដើរបោកប្រជាជនខ្មែរទៀតទេ អរគុណដុកទរ័ថៃដែលជួយខ្ញុំ»៕