មិនធម្មតា! ទិដ្ឋភាពក្នុងផ្ទះ ផន សុផារី ប្រៀបបានក្នុងសណ្ធាគារ

ភ្នំពេញ៖ ពិតណាស់ ក្នុងពេលបច្ចុប្បន្ន អតីតតារាចម្រៀងនិងកំប្លែង ផន សុផារី កំពុងមម៉ាញឹកខ្លាំងក្នុងការងារអាជីវកម្មដែលកំពុងតែត្រូវប៉ាន់ រវល់ស្ទើរតែដកឃ្លាមិនរួចឡើយ។ យ៉ាងណាមិញ បើទោះបីជារវល់យ៉ាងណាក្តី ក្នុងនាមជាភរិយាមួយរូបនេះ នៅចេះឆ្លៀតរៀបចំទុកដាក់របស់របរ ក្នុងផ្ទះ យ៉ាងមានរបៀបរៀបរយថែមទៀត។

ក្នុងនោះផងដែរ ថ្មីៗនេះ រូបនាងបានបង្ហោះរូបភាពក្នុងផ្ទះ បង្ហាញពីទិដ្ឋភាពការរៀបចំទុកដាក់យ៉ាងស្រលះភ្នែក ដោយក្នុងផ្ទះរបស់នាង មិនថា ជាគ្រែគេង តុសម្អាង ទូកាបូប ឫបន្ទប់ទទួលភ្ញៀវឡើយ គឺរៀបចំឲ្យស្រលះ មានសណ្តាប់ធ្នាប់ ឃើញហើយសែនត្រជាក់ចិត្តប្រៀបបានដូចជាសណ្ឋាគារផ្កាយ៥ដូច្នះ។ សួរថា មិនឲ្យស្វាមីណា ងប់ងល់នឹងភរិយា បើភរិយា ជាមនុស្សពូកែរៀបចំផ្ទះ ទោះហត់ចូលផ្ទះក៏មានអារម្មណ៍ធូរស្រាលឡើងដែរ។

គួរបញ្ជាក់ផងដែរថា ផ្ទះនេះក៏ ផន សុផារី និងគ្រួសារ ទើបតែសូត្រមន្តឡើងគេហដ្ឋានវីឡាប្រណីតថ្មីៗនេះ ផងដែរ មានទីតាំងនៅក្នុងក្នុងបុរីប៉េងហួតបឹងស្នោរដោយមានតម្លៃប្រមាណជាដល់ខ្ទង់រាប់មុឺនដុល្លារឯណោះ៕
ប្រភពពី​khmerload

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment