សមគ្នាបែបថ្លៃថ្នូរ! Love Riya​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​គូស្នេហ៍​ថ្មី ហើយ​សួរ​ត្រង់ៗ​ទៅកាន់​អ្នកគាំទ្រ​ថា​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ប្រិយមិត្ត មួយ​ចំនួន បាន​ជ្រាប​រួច​មក​ហើយ​ថា បើ​ទោះ​កន្លងមក អ្នកនាង​Love Riya​មិនទាន់​ទទួលយក​ស្នេហា​ពី​Crush​របស់ខ្លួន​ជា​ម,ន្ត្រី​ប៉ូ,លិស​ក៏ដោយ​នោះ តែមួយ​រយៈ​ចុង​ក្រោយនេះ ពួកគេ​បាន​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​កាន់តែខ្លាំង​ឡើង មើល​ទៅ​ពិតជា​មាន​ក្ដី​សុខ​ខ្លាំង​ណាស់​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ចំពោះ​ការ​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​Crush​របស់​ខ្លួន​នេះ អ្នកនាង Love Riya ទទួលបាន​ការរិះ,គន់ ជេរ​ប,ញ្ចោរ​សឹងតែ​សុំា​ទៅ​ហើយ​។ ដោយឡែក ម,ន្ត្រី​ប៉ូ,លិស ដែល​កំពុង​តាម​ស្រឡាញ់​អ្នកនាង​Love Riya​វិញ មិន​ធ្លាប់​ទទួល​បាន​ពាក្យ​អសុរោះ​បែបនេះ​ឡើយ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា បុរស ដែល​សន្យា​យក​បេះដូង​មក​ការពារ​ភរិយា​រូបនេះ បាន​បញ្ជាក់ថា ចង់​អ្នកណា​និយាយ​អ្វី ក៏​និយាយ​ទៅ​ចុះ សំខាន់​រូបលោក​ស្រឡាញ់​អ្នកនាង​Love Riya​ហើយ​។ តាំងពី​ពេលនោះ​មក រហូតមកដល់​ពេលនេះ គេ​សង្កេតឃើញថា ទំនាក់ទំនង​ពួកគេ​កាន់តែ​ស្អិត​រមួត ដូច​លលក​ញី​ឈ្មោល​អញ្ចឹង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាក់ស្ដែង នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បាន​បង្ហោះ​រូបថត​បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយគ្នា​ជាច្រើន​សន្លឹក ហើយ​លើក​ជា​សំណួរ​ទៅកាន់​អ្នកគាំទ្រ​ថា «​សម​គ្នា​អត់​បងប្អូន​? បើ​ខុសឆ្គង​កុំ​ប្រកាន់​អី​ណា​អ៊ំ​ពូ​មីង​សុំ​ស្វិត​បន្តិច​ហើយ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ជាការ​ឆ្លើយតប អ្នកគាំទ្រ ពួកគេ បាន​លើកឡើងថា «​ស្រស់ស្អាត​ណាស់​ប្អូនស្រី មើលទៅ ដូច​មាន​សុភមង្គល​ខ្លាំងណាស់​, យ៉ាង​ណា​គេ​ក៏​ជា​មន្ត្រី​នគ​របាល​យុ​ត្តិ​ធ​ម៌​មួយ​នាក់​មានគុណ​ធ​ម៌​គ្រាន់​​បើ​ដែរ​។ ពាក្យ​ថា ​មន្ត្រី​គួរ​យល់​​ហើយ​, សម​គ្នា​ណាស់​បង​បែប​ថ្លៃថ្នូរ​ជាមួយ​បងប្រុស​, សម​គ្នា​ណាស់ ប្អូន​ទាំងពីរ , សម​គ្នា​ហើយ​អូន​ឆាប់​ការ​ទៅ​កុំ​អោយ​គេ​មើលងាយ​អូន​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


សម​ណាស់​ប្អូន​ទាំងពីរ​ជូនពរ​អោយ​ស្រលាញ់​គ្នា​រហូតដល់​ចាស់​រៀងៗ​ខ្លួន​. សែន​ស្រលាញ់​ប្អូន​ទាំងពីរ​លួច​មើល​អូន​រាល់ថ្ងៃ​, សម​ណាស់​បង​យ៉ា​, សួស្ដី​ក្មួយៗ​ សម​គ្នា​ណាស់ តែ​សូម​អោយ​ខាង​ប្រុស បើ​ថត​អង្គុយ​ត្រូវ​ចេះ​យកដៃ កៀក​ចង្កេះ​ប្រពន្ធ​បន្តិច គឺ​រឹត​តែ​សម និង​សុភមង្គល​ទៅទៀត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


រៀន​ធ្វើ​តាមរបៀប​អឺ​រ៉ុ​ប​ខ្លះ​ផង ខាង​ប្រុស​ត្រូវអោយ​តម្លៃ លើ​ខាង​ស្រី​បន្តិច រៀន​យកចិត្ត​ខាង​ស្រី​អោយ​បាន​ច្រើន នោះ​នឹង​មាន​សុភមង្គល​ក្នុង​ជីវិត​ហើយ ឈប់​ស្ដាប់​ពី​មាត់​អ្នកដទៃ សុភមង្គល​នៅ​លើ​ក្មួយៗ​ៗ​ទាំងពីរ​ហើយ សុខ​ចំរើន សំណាងល្អ សុភមង្គល បើ​មានឱកាស​អ៊ំ​នឹង​ទៅ​ជួប​ហើយ អរគុណ​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Related posts

Leave a Comment