ស្របពេលអ្នកនាងLove Riya កំពុងបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីនោះ លោក ដែន សូនី ដែលជាអតីតសង្សារចាស់ ក៏មិនឲ្យចាញ់អ្នកនាង Love Riyaដែរ ដោយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឡាយវីដេអូ បង្ហាញការចាប់អារម្មណ៍លើនារីម្នាក់។
នៅក្នុងការឡាយនោះ គេឃើញលោក ដែន សូនី ចេះតែខិតមករកនារី ដែលមានសាច់ទ្រលុកទ្រលន់ម្នាក់នេះ ហើយថែមទាំងចង់ថើបទៀតផង។ នៅពេលនោះ លោកក៏សួរនាំទៅនារីម្នាក់នោះថា មានសង្សារនៅ ហើយពេលនាងឆ្លើយថា នៅSingleលោកថា នៅSingleដូចលោកចឹងហើយ ទើបស្រួល។
នៅក្នុងនោះដែរ លោក ដែន សូនី ក៏បានសរសើរនារីម្នាក់នោះថា ស្អាតទៀតផង ហើយក្រោយមកក៏ព្រលយពាក្យថា ខុសម្ដងហើយ អត់ចង់ឲ្យខុសលើកទី២ទេបងប្អូន។ អ្វី ដែលកត់សម្គាល់ នៅក្នុងការឡាយនោះ ក៏មានមតិមួយចូលទៅខំមិន ដោយគិតថា លោកដែនសូនី នៅនឹកគេទៀតផង។ តែមិនឃើញលោក ដែន សូនី ធ្វើការឆ្លើយតបបែបណាឡើយ។
គួរបញ្ជាក់ថា ក្រោយពីបែកបាក់គ្នាជាមួយអ្នកនាងLove Riyaនោះ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ លោក ដែន សូនី បានឡាយវីដេអូ សុំបញ្ចប់រឿងជាមួយអ្នកនាងLove Riya ឈប់និយាយពីហែកហួរគ្នាទៀត ហើយក៏សំណូមពរឲ្យអ្នកគាំទ្រឈប់សួរនាំពីលោកនៅក្នុងការឡាយរបស់អ្នកនាងLove Riyaផងដែរ។
នៅថ្ងៃដដែលនោះផងដែរ អ្នកនាងLove Riyaក៏បានឡាយវីដេអូ ប្រតិកម្មខ្លាំងៗទៅលើដែន សូនី និងបង្ហាញពីបំណងចង់ឲ្យឈប់និយាយពីអ្នកនាងតទៅទៀតផងដែរ។ តាំងពីពេលនោះ មក គេមិនឃើញពួកគេ ជម្លោះរបស់ពួកគេបានស្ងប់ស្ងាត់ ហើយអ្នកនាងLove Riyaក៏ចាប់ផ្ដើមបង្ហាញភាពផ្អែមល្ហែមជាមួយបុរសម្នាក់ ជាប៉ូ,លិសទៀតផង៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖