កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ម៉ែរួយ ដែលជាអ្នកលក់តាមអនឡាញដ៏ល្បី និងជាអ្នកបង្រៀនច្បាប់ស្រូបទាញនោះ បានដឹកស្វាមីចូលរោងការ បញ្ចប់ភាពនៅលីវ បង្កឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
នៅព្រឹកថ្ងៃថ្ងៃមង្គលការនេះ គេមិនឃើញម៉ែរួយ បង្ហោះវីដេអូ ឬក៏រូបថត បង្ហាញពីទិដ្ឋភាពមង្គលការរបស់ខ្លួនឡើយ ដោយអ្នកតែអ្នកចូលរួម ធ្វើការថតបង្ហោះ និងឡាយវីដេអូ ប៉ុណ្ណោះ។ តែនៅរសៀលនេះ ម៉ែរួយ បានធ្វើការឡាយបង្ហាញមុខកូនកំលោះដ៏ខ្ពស់សង្ហារបស់ខ្លួនហើយ។
នៅក្នុងការឡាយវីដេអូ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ម៉ែរួយ បានរៀបរាប់ បង្ហាញអារម្មណ៍រំភើបរាយរីករាយ និងសុំពាក្យជូនពរពីអ្នកទស្សនាដ៏ច្រើនផងដែរ។ ក្រោយពីទទួលបានពាក្យជូនពរហើយនោះ ម៉ែរួយក៏បានជូនពរដល់បងប្អូនទាំងអស់គ្នា ដែលនៅលីវ និងកំពុងរើសគូ ឲ្យបានជួបគូស្រករ ដែលល្អ ហើយចូលពិធីមង្គលការដោយរលូនដូចអ្នកនាងផងដែរ។
ក្រោយមកទៀត ឃើញថា ចំនួនអ្នកទស្សនាកាន់តែច្រើនឡើង ក៏ឮសំឡេងស្រែកប្រកាសថា បើអ្នកទស្សនាដល់១០ខេ (១ម៉ឺននាក់) នោះ ម៉ែរួយ នឹងធ្វើការថើបកូនកំលោះឲ្យមើល ហើយទីបំផុតអ្នកនាង ក៏ថើប ធ្វើតាមការសន្យាពិតមែន។
នៅក្នុងពេលនោះ ឃើញថា ម៉ែរួយ មានកម្ពស់រាងទាប ហើយកូនកំលោះខ្ពស់ស្រឡះ ជាហេតុធ្វើឲ្យម៉ែរួយ ពិបាកក្នុងការថើបមែនទែន ព្រយឹតប្រតោងទម្រាំដល់ ព្រោះអ្នកស្រែកបន្ទះ មិនឲ្យតកៅអីនោះទេ ធ្វើស៊ីម៉ែរួយដល់ហើយ។ ចំណែកកូនកំលោះវិញ អៀនរហូតបែកញើសថ្ងាសទៅហើយ ក្រោមក្រសែភ្នែកអ្នកមើលជាង១ម៉ឺននាក់នោះ។
ចំណែកអ្នកគាំទ្រវិញ បានបង្ហាញអារម្មណ៍ដូច្នេះថា «រំភើបណាស់រហូតស្រក់ទឹកភ្នែក ជូនពរម៉ែរួយមានសុភមង្គលពេញមួយជីវិត, ចង់ឃើញ,មង្គលការអ្នកគ្រូរួយយូរហើយ,សប្បាយចិត្តណាស់, មើលម៉ែហើយមានក្តីសុខណាស់. ជូនពរម៉ែមានក្តីសុខរហូត»៕ សូមទស្សនា វីដេអូ ខាងក្រោម ៖