កុំចេះតែហ៊ាន! ម្ចាស់​សំឡេង​Are You Ok? ថា​ឲ្យ​គេ ទាំង​មិន​យល់​ខ្លួនឯង ត្រូវ​អ្នកលេង​ទីក​តុ​ក​រិះគន់​វិញ​ស្ពឹកមុខ (​មាន​វីដេអូ​)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដល់​បុរស​ម្នាក់ មានឈ្មោះ ម៉ៅ វុ​ត ហៅ​មេធី​មនាគ​ហោះ ប្រិយមិត្ត​ច្បាស់​ជា​ស្គាល់​រួច្មកហើយ​ថា រូបគេ ជា​ម្ចាស់​សំឡេង​បទ Are You OK? ដែល​ត្រូវ​ផលិតកម្ម​Galaxy Navatra​ទិញ​យកទៅ​តាក់តែង​ជា​បទ​ពេញលេញ​មួយ ​ចេញ​MV​ផ្ទុះ​កក្រើក​មិន​ធ្លាប់​មាននៅ​ស្រុក​ខ្មែរ កាលពីពេល​កន្លងមក​ថ្មីៗ​នេះ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពី​ទទួលបាន​ប្រាក់​១២០០០​ដុល្លារ លោក​ម៉ៅ វុ​ធ ម្ចាស់​សំឡេង​”Are you ok?” បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំង ហើយ​ប្រាប់ថា ខ្លួន​មិន​នឹកស្មានថា​ មានឱកាស​មានលទ្ធភាព​ទទួលបាន​ប្រាក់​ចំនួន​ច្រើនបែប​នេះឡើយ​។ លោក​នឹង​យកប្រាក់​នៅ​ទៅធ្វើ​ផ្ទះ​រស់នៅ​ព្រមទាំង​ជូន​ឪពុកម្ដាយ​ខ្លះ​ហើយ​សល់​មួយចំនួនទៀត​ទុក​ធ្វើ​ដើម​រកស៊ី​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១​នេះ បុរស ដែល​តាំងខ្លួន​ជា​មេធីមនាគ​ហោះ​ខាង​លើ​នេះ ទទួល​បាន​ការរិះគន់​ជាច្រើន​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​ទីក​តុ​ក ក្រោយពី​រូបលោក​ធ្វើការ​កែតម្រូវ​គេ​ទាំង​មិន​យល់​ខ្លួនឯង​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ​នារី​ម្នាក់ ម្ចាស់​គណនី​ទីក​តី​ក​ឈ្មោះ​«Oun nit» បាន​ធ្វើ​ការ​ឆ្លើយ​សំណួរ​អ្នកគាំទ្រ ដោយ​នាង​បញ្ជាក់​ថា ខ្លួន​រៀន​ថ្នាក់​ទី​៧ នៅ​វិទ្យាល័យ​ប៉ោយប៉ែត​ក្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រង់ចំណុច​នេះ មេធី​មនាគ​ហោះ​មិន​យល់​ខ្លួនឯង បែរជា​កែតម្រូវ​គេ ដោយ​និយាយថា ត្រឹម​ថ្នាក់​ទី​៦​មកដល់​ថ្នាក់​ទី​១​គេ​ហៅថា បឋម​, ចាប់ផ្ដើម​ពី​ថ្នាក់​ទី​៧​ទៅដល់​ថ្នាក់​ទី​៩ គេ​ហៅថា​អនុវិទ្យាល័យ ហើយ​ចាប់ផ្ដើម​ពី​ថ្នាក់​ទី​៩​ដល់​ថ្នាក់​ទី​១២ ទើប​គេ​ហៅថា​វិទ្យាល័យ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការរៀបរាប់​របស់​មេ​ធី​ម​នេះ​ហោះ​នេះ​មិន​ខុស​ទេ តែ​លោក​មិន​យល់​អ្វី ដែល​គេ​និយាយ ទើប​មានការ​រិះគន់​ព្រោងព្រាត​ដូច្នេះ​ថា «​បងខុស​ហើយ គេ​រៀន​ថ្នាក់​ទី​៧ តែ​រៀន​នៅ​វិទ្យាល័យ​យល់​នៅ​, ក្នុង​វិទ្យាល័យ (​ពី​ទី​៧​ដល់ទី​១២) វា​មាន​អនុវិទ្យាល័យ​ដែរ Are You Ok??, គេ​ប្រាប់​ឈ្មោះ​សាលា ដែល​គេ​រៀន ថា​ឈ្មោះ​សាលា​វិទ្យាល័យ​ប៉ោយប៉ែត​ក្រុង​,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេ​និយាយថា គេ​រៀនទី​៧ នៅ​វិទ្យាល័យ គេ​មានបាន​និយាយ​ពី​កម្រិត​ថ្នាក់​ណា​ពូ​, សំរាម​កែ​មិន​ឡើង​មែន​, ម្នាក់​ស្រី​ហ្នឹង​គាត់​និយាយ​ឈ្មោះ​សាលា មិនមែន​កម្រិតសិក្សា​ទេ​, គេ​រៀន​ថ្នាក់​ទី​៧ តែ​គេ​រៀន​នៅ​វិទ្យាល័យ​ហ្នឹង ចប់​តែ​ខ្លួនឯង​, ត្រង់​កិរិយា «​នៅ​» គេ​បញ្ជាក់​ទីតាំង ដែល​រៀន (​ឈ្មោះ​សាលា​) មិនមែន​បញ្ជាក់​ថ្នាក់​ទី​៧ ស្ថិតក្នុង​កម្រិត​វិទ្យាល័យ​នោះទេ​»៕.​សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




Related posts

Leave a Comment