លោកអ្នកមួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា ម៉ែរួយ ជាបុគ្គលដ៏ជោគជ័យម្នាក់ ដែលបានផ្លាស់ប្ដូរជីវិតយ៉ាងឆាប់រហ័សក្នុងរយៈពេលត្រឹម១ឆ្នាំប៉ុណ្ណោះ។ បច្ចុប្បន្នម៉ែរួយ មានក្រុមហ៊ុនដ៏ល្បីក្នុងដៃ មានលុយ ឡាន វិឡារស្កឹមស្កៃ និងមានអ្នកគាំទ្ររាប់សែននាក់ទៀតផង។
ស្របពេលកំពុងជោគជ័យលើមុខជំនួញនោះ ងាកមកជីវិតស្នេហាវិញ កាលពីពេលកន្លងមក ម៉ែរួយ ធ្លាប់បានបង្ហាញ អនាគតស្វាមីរបស់ខ្លួន ដែលមានរូបរាងស្រស់សង្ហា ខ្ពស់ស្រឡះឲ្យមហាជនបានឃើញ បង្កការចាប់អារម្មណ៍ម្ដងរួចមកហើយ។
ក្រោយពីបង្ហាញមុខគូស្នេហ៍រួចមក, ទីបំផុត អ្នកលក់ផលិតផលតាមអនឡាញដ៏ល្បី និងជាអ្នកបង្រៀនច្បាប់ស្រូបទាញរូបនេះ បានដឹកស្វាមីចូលរោងការហើយ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បង្កឲ្យមានការចាប់អារម្មណ៍ជាថ្មី។
ដោយឃើញបែបនេះ អ្នកគាំទ្រ បានធ្វើការជូនពរ និងបង្ហាញអារម្មណ៍ដូច្នេះថា «កូនរំភើបណាស់ម៉ែ ស្រលាញ់ម៉ែ, អបអរម៉ែៗជូនពរម៉ែមានសុភមង្គលច្រើនៗក្តីសុខ សុខភាពល្អម៉ែ ឆាប់មានbabyលុយចូលៗ, សូមជូនពរម៉ែមានសុភមង្គលពេញមួយជីវិត, កូនរំភើបណាស់ម៉ែ,
កូនរំភើបណាស់ ជូនពរម៉ែមានក្ដីសុខសុភមង្គលក្នុងជីវិត, រំភើបជំនួសម៉ែ ជូនពរម៉ែមានសុភមង្គលជារៀងរហូត, កូនសូមជូនពរជំទាវម៉ែស្រលាញ់គ្នាដល់ចាស់កោងខ្នង, ជូនពរឲ្យម៉ែសំណាងល្អនិងសុខភាពល្អលុយចូលគ្រប់ទិសទីជួបតែក្ដីសុខ, អ្នកម៉ែស្អាតណាស់ថ្ងៃនេះសែនរំភើប»៕ សូមទស្សនា វីដេអូ ខាងក្រោមនេះ ៖