យើងដឹងហើយថា មុនពេលរៀបការជាមួយគ្នានោះ Admin ជីងចក់ និងភរិយា សុទ្ធតែធ្លាប់បានបញ្ជាក់រួចហើយ ពីមូលហេតុនៃការយកគ្នាជាគូអនាគតរៀងៗខ្លួន ក្នុងនោះអ្នកនាង ផល្លា ក៏បាននិយាយពីប្រវត្តិស្នេហារបស់ពួកគេផងដែរ។
ក្រោយសម្រេចចិត្តដើរផ្លូវជាមួយគ្នា និងស្វែងយល់ចិត្តគ្នាហើយនោះ ពួកគេ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងថ្ងៃមង្គលការនោះ មានការចាប់អារម្មណ៍ទៅលើ អ្នកអត្ថាធិប្បាយបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បីរូបនេះ ត្រង់ថា សូម្បីតែស្បែកជើង ក៏លោកពាក់ម៉ាក Jorden ដែរ ដោយមើលទៅសក្ដិសមទៅនឹងអ្វី ដែលលោកហៅខ្លួនឯងថា ជាអភិជននោះខ្លាំងណាស់។
លើសពីនេះទៅទៀត គ្រាន់តែថ្លៃបណ្ដាការ ដែលភរិយាលោកទទួលបានរហូតដល់ទៅ១១ម៉ឺនដុល្លារឯណោះ ពិតជាថ្លៃខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាព្រឺរោមតែម្ដង។ នេះមិនទាន់រាប់បញ្ចូលចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់ផង។
នៅក្នុងការឡាយ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពេលមានការសួរនាំពីតម្លៃចិញ្ចៀនពេជ្រនោះ អ្នកនាង ផល្លា ភរិយា Admin ជីកចក់ បានបញ្ជាក់ច្បាស់ៗថា ចិញ្ចៀនពេជ្ររបស់ខ្លួនមានទំហំ១២លី តម្លៃ៨ម៉ឺន ៨ពាន់ដុល្លារ។
ចំពោះចិញ្ចៀនពេជ្រស្វាមីរបស់ខ្លួនវិញ ធ្វើអស់តែតម្លៃជាង១ម៉ឺនដុល្លារទេ។ តាមការអះអាងខាងលើនេះ បើយើង សរុបថ្លៃបណ្ដាការ និងចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់នោះ ឃើញថា លើសពី២០ម៉ឺនដុល្លារបាត់ទៅហើយ។
ក្រោយរៀបការ អ្វី ដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថែមមួយកម្រិតទៀតនោះ ត្រង់ថា នៅថ្ងៃទី១២ ខែវិច្ឆិកានេះ ភរិយា អេដមីនជីងចក់ បានមកពញ៉ាក់អារម្មណ៍លោកមួយទំហឹងតែម្តង ដោយទិញរថយន្តម៉ាក Jeep Gladiator Unlimited Rubicon សេរ៊ីថ្មីពណ៌ខ្មៅមួយគ្រឿង ជូនលោក ដោយតាមដឹង មានតម្លៃក្បែរ១០ម៉ឺនដុល្លារឯណោះ។
គួរបញ្ជាក់ថា អ្នកនាង ទ្រិញ ផល្លា ត្រូវបានគេដឹងថា ជាស្ត្រីមេម៉ាយកូន១ មានរូបសម្រស់ស្រស់ស្អាត មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងពូកែរកស៊ីទៀតផង។ លើសពីនេះ នាង ក៏ជាអតីតបេក្ខនារី ក្នុងកម្មវិធីដ៏ល្បីមួយ មានឈ្មោះថា កំពូលតារាបង្ហាញម៉ូដកម្ពុជា (Cambodia Next Top Model) ទៀតផង។
ចំពោះការសម្រេចជ្រើសរើស ជាគូអនាគត អ្នកនាង ផល្លា ធ្លាប់បញ្ជាក់ថា ដោយសារទង្វើល្អ និង អត្តចរិតរបស់Admin ជីងចក់ ហើយចាស់ទុំ មកមើលក៏ឃើញថា បុគ្គលម្នាក់ហ្នឹងល្អដែរ។ ម្យ៉ាងទៀត ពីមុនAdmin ជីងចក់ជា មនុស្ស ខូចនឹងស្រី ប៉ុន្តែតាំងពីស្គាល់គ្នាមក គាត់អត់ចេញចរិតព្រាននារីជាមួយអ្នកនាងនោះទេ មិនហ៊ានប៉ះពាល់ គាត់គោរពអ្នកនាងតែម្ដង គាត់ថា ទាល់តែបានរៀបការជាមួយគ្នា ទើបគាត់ហ៊ានប៉ះ។
ចំពោះ Admin ជីងចក់ វិញ ធ្លាប់បានបញ្ជាក់ពីការសម្រេចចិត្តជ្រើសរើស អ្នកនាង ផល្លា ជាស្ត្រីមេម៉ាយ មិនជ្រើសរើសក្រមុំ ជាគូអនាគតដែរថា មែនទែនទៅ បើនិយាយរឿងស្រី វាច្រើនៗមែនហើយ តែរកវាមិនជួបស្រី វាជួបតែញី ញីខ្វះអី មួយគគោកពេញភ្នំពេញ។
Admin ជីងចក់ បកស្រាយថា ញីវាមានអីក្រៅតែពីចេះតែចាយលុយ ប្រើសម្ភារៈនិយម របរអី ធ្វើខ្លួនតែប៉ុណ្ណឹង អត់មានចេះអីក្រៅពីធ្វើខ្លួនចាយលុយតែប៉ុណ្ណឹង នេះគេហៅថាញី។ ដល់ពេលស្រី ចេះធ្វើការងារផ្ទះ ចេះគោរពប្ដី ប្រតិបត្តិប្ដី ស្រឡាញ់គ្រួសារ ចេះទុកដាក់ អាហ្នឹងហើយគេហើយថាស្រី ស្រីប្រកបដោយកល្យាណី៣ប្រការ។
ពាក់ព័ន្ធនឹងប្រវត្តិស្នេហាវិញ អ្នកនាងផល្លា ធ្លាប់បញ្ជាក់ដែរថា ដំបូងឡើយ គាត់ (Admin ជីងចក់) តាមញ៉ែអ្នកនាង តាំងពីឆ្នាំ២០១៤ ហើយការតាមញ៉ែនេះ មិនមែននៅខាងក្រៅនោះទេ គឺតាមញ៉ែតាមហ្វេសប៊ុក។
អ្នកនាង បន្តថា បន្ទាប់មក គាត់ព្យាយាមAddមកហ្វេសប៊ុករបស់អ្នកនាង តែអ្នកនាងមិនដែលConfirmទេ ហើយគាត់ក៏ចរិតប្រុសស្អាតដែរ កាលណាគាត់អែដមកយើង យើងអត់Confirm គាត់ក៏Cancel Requestហ្នឹងវិញ ហើយគាត់ព្យាយាមអែដមក រហូត តែអ្នកនាង អត់ដែលConfirmទេ។ អ្នកនាងថា នេះអាចមកពីនិស្ស័យនៃការជួបគ្នាមិនទាន់មកដល់។
អ្នកនាង បន្តថា ស្រាប់តែថ្ងៃមួយ ពេលវេលាមកដល់ អ្នកនាង ក៏បានឆ្លើយឆាតគាត់ តែអត់ទាន់បានទទួលFriendទេ ហើយគាត់សួរពីបញ្ហាអាខោនទីកតុករបស់អ្នកនាង ហើយគាត់សួរអ្នកនាងដូចមនុស្សស្គាល់គ្នាយូរហើយអញ្ចឹង។
គាត់សួររឿងអាខោនទីកតុករបស់នាង ២ ៣ហ្នឹងពិត ឬមិនពិត ហើយអ្នកនាងគិតក្នុងចិត្តថា ចុះអាប៉ិហ្នឹងថី មកចេះដឹងរឿងអាខោនឯង ពិតឬមិនពិតចឹង។ បន្ទាប់មក មិនដឹងជាមានការអីទេ ក៏និយាយគ្នា ទៅមកទៅមក។ និយាយបានតែប៉ុណ្ណឹង អ្នកនាងក៏ប្រាប់ថា សុំលាក់សិន ចាំពេលការរួចចាំហែកកេរ្ដិ៍៕ សូមទស្សនា វីដេអូ ខាងក្រោម ៖