សាវិន ហ្វីលីព ទម្លាយផែនការ៩​ឆ្នាំ​ចូលនិវត្តន៍ ហើយទៅរស់​​នៅ​តំបន់​ជើងភ្នំ​ជា​មួយ​​ភរិយា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងឱកាសជាផ្លូវការទូតសុឆន្ទៈគម្រោង មរតកបរសេដ្ឋ តារាសម្ដែង​ជើង​​ចាស់​លោក សាវិន ហ្វីលីព បានប្រកាសថា ខ្លួននឹងចូលនិវត្តន៍​នៅរយៈ​ពេល៩ឆ្នាំ​ខាង​មុខ​ទៀត ពោលគឺនៅពេលដែលលោកមានអាយុ៦០ឆ្នាំ ហើយលោក​នឹងជ្រើសយក​គម្រោង​​​មរតកបរសេដ្ឋ ជាទីកន្លែងចូលនិវត្តន៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក សាវិន ហ្វីលីព បាននិយាយថា៖ «ខ្ញុំសម្រេចចិត្តថានឹងចូលនិវត្តន៍​នៅ​រយៈពេល៩​ឆ្នាំ​ខាង​មុខទៀត​នៅទី​នោះតែម្ដង ព្រោះពេលនេះខ្ញុំអាយុ៥១​ឆ្នាំ អីចឹង​៩ឆ្នាំ​ទៀតខ្ញុំអាយុ៦០ឆ្នាំ ខ្ញុំនឹងទៅធ្វើចំការជាមួយប្រពន្ធខ្ញុំ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនោះ តារាជើងចាស់លោក សាវិន ហ្វីលីព ក៏បានបញ្ជាក់ដែរថា កត្តាដែល​ធ្វើ​ឱ្យ​​លោក​ចាប់អារម្មណ៍ និងជ្រើសយកគម្រោង​មរតកបរសេដ្ឋជា​កន្លែង​ចូលនិវត្តន៍​ គឺព្រោះ​តែ​កន្លែង​នោះមានទេសភាពស្អាត និងមានទឹក ភ្នំ ​ធម្មជាតិខៀវស្រង៉ាត់ព័ទ្ធជុំវិញ ជា​ពិសេស​​​គឺនៅ​ជិតរាជធានីភ្នំពេញ ដោយចំណាយពេលត្រឹមតែ​១ម៉ោង​ពីភ្នំពេញគឺទៅ​ដល់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបានសង្កត់ធ្ងន់ទៀតថា ជីវិតមនុស្សខ្លីណាស់ ត្រូវតែ​រក​កន្លែងសាក​​ថ្ម​ឱ្យជីវិត​ ហើយនៅទីនោះគឺជាកន្លែងដ៏ស័ក្ដសមបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកថា តារាសសម្ដែងជើងចាស់លោក សាវិន ហ្វីលីព និងតារាវ័យក្មេង​លោក​ លី ណូ​រ៉ា ត្រូវ​បានក្រុមហ៊ុន HH  Land Development ប្រកាសតែងតាំង​ធ្វើជា​ទូតសុ​ឆន្ទៈ​របស់​​គម្រោង​មរតកបរសេដ្ឋ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលពិធី​នោះ​រៀប​ចំ​នៅផ្សារ​ ខេស៊ី សង្កាត់កកាប២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោមវត្ត​មានថ្នាក់ដឹកនាំក្រុមហ៊ុន,  អ្នកជំនាញអចលនទ្រព្យ និងសិល្បករមួយចំនួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការចុះកិច្ចព្រមព្រៀងក្លាយជាទូតសុឆន្ទៈនោះ លោក សាវិន ហ្វីលីព ក៏បាន​ប្រ​កាស​ដែរថា ខ្លួននឹងសម្រេច​​ចូលនិវត្តន៍នៅរយៈពេល៩ឆ្នាំទៀត ហើយក៏ជ្រើសរើស​យក​គម្រោងមរតកបរសេដ្ឋជាកន្លែងចូលនិវត្តន៍ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា គម្រោងមរតកបរសេដ្ឋ មានទីតាំងនៅភូមិត្រពាំងធ្លក ឃុំស្វាយចចិប ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ បានក្លាយ ជាតំបន់ទេសចរណ៍ និងទីតាំងសម្រាកលម្ហែកម្សាន្ដ ព្រោះ​​មានទេស​ភាព​ស្អាត និងពេញនិយមសម្រាប់យុវវ័យថតរូបភាព ហើយ​ក៍មាន​ផលិត​កម្ម​ល្បីៗទៅ​ថតMV ផ្ដិតយកទេសភាពដ៍​ស្រស់បំព្រងទាំងនោះជាញឹកញាប់ផងដែរ ៕
ប្រភពពី​តារា​ញូស៍​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

Related posts

Leave a Comment