កូនប្រុសតារាកំប្លែង ហ៊្វុយស្សូ ប្រកាសលក់ផ្ទះ យកលុយមើលជំងឺឪពុក និងសងធនាគារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាជធានីភ្នំពេញ៖ នាពេលថ្មីៗនេះ កូនប្រុសរបស់លោកតា ស៊ូ សាវ៉ាង ហៅហ្វុយស្សូ គ្រូសិល្បៈបុរាណជើងចាស់ និងជាតារាកំប្លែងផងនោះ បានបង្ខំចិត្តប្រកាសដាក់លក់ផ្ទះរបស់ខ្លួន ក្នុងតម្លៃ១៥ម៉ឺនដុល្លារអាមេរិក ដើម្បីយកលុយមើលជំងឺឪពុក និងសងបំណុលធនាគារ ព្រោះតែ ពេលនេះ លោក និងគ្រួសារអស់លទ្ធភាព ក្នុងការស្វះស្វែងរកលុយទៀតហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ លោក ស៊ូ វណ្ណៈ បានបញ្ជាក់ប្រាប់សារព័ត៍មាន Fresh News ដូច្នេះថា នៅពេលនេះស្ថានភាពជំងឺរបស់លោក ស៊ូ សាវ៉ាង ហៅលោកតា ហ្វុយស្សូ បានធូរស្បើយបន្តិចហើយ ក្រោយពីសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ អស់រយៈពេល២០ថ្ងៃរួចមក ពោលគឺអាកាៈឪពុករបស់លោកមិនសូវហត់ខ្លាំង ហើយមិនសូវក្ដៅខ្លួនញឹកញាប់ និងក្អកតិចជាងមុន។ ប៉ុន្តែថ្លើមរបស់លោកតា ហ្វុយស្សូ ដែលនៅសល់តែមួយចំហៀង ក្រោយការវះកាត់ កាលពីលើកមុននោះ ក៏មានការរលាកដោយមានខ្ទុះ ដូច្នេះត្រូវបូមខ្ទុះនោះចេញ ដើម្បីយកមកពិនិត្យបន្ត ហើយត្រូវចេញចូលមន្ទីរពេទ្យញឹកញាប់ ពោលគឺពេលគាត់ធ្វើទុក្ខត្រូវនាំចូលមន្ទីរពេទ្យ ធ្វើការពិនិត្យយ៉ាងហោចណាស់ ក៏ ៣ទៅ៤ថ្ងៃម្ដងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនប្រុសលោកតា​ ហ្វ៊ុយស្សូ បានឱ្យដឹងបន្តទៀតថា ព្រោះតែជីវភាពខ្វះខាត លោកក៏បានធ្វើលិខិតស្នើសុំទៅស្ថាប័នក្រសួងមួយចំនួន ដែលមាន នៅក្នុងជួររដ្ឋាភិបាល និងដែលធ្លាប់ស្និទ្ធស្នាលជាមួយគ្រួសាររបស់លោក រួមទាំងកាកបាទក្រហមកម្ពុជា ដើម្បីសុំជំនួយ ហើយក៏ទទួលបានការឆ្លើយតប និងបានផ្ដល់ជាថវិកាជួយដល់គ្រួសាររបស់លោកជាហូរហែ ប៉ុន្តែថវិកាទាំងនោះ បានជួយសម្រាលការចំណាយរបស់លោក បានប្រមាណជា ៣០ភាគរយប៉ុណ្ណោះ ព្រោះតែថ្លៃព្យាបាលជំងឺលោកឪពុក គឺត្រូវចំណាយច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយចុងក្រោយនេះ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ចំពោះមុខនេះ លោក ស៊ូ វណ្ណៈ ក៏បានប្រកាសដាក់លក់ផ្ទះមួយល្វែង មានទីតាំងស្ថិតនៅក្នុងបុរីវិមានភ្នំពេញ តាមបណ្ដោយផ្លូវ៥៩៨ ផ្លូវជា សុផារ៉ា ក្នុងតម្លៃប្រមាណ១៥ ម៉ឺនដុល្លារ ក្នុងនោះ ប្រសិនបើលោកលក់ផ្ទះនោះដាច់មែន លោកនឹងយកថវិកានោះទៅសងទៅធនាគារ, សងបំណុលផ្សេងៗទៀត ដែលបានខ្ចីទៅព្យាបាលជំងឺឪពុក និងមួយផ្នែកទៀត ត្រូវទុកព្យាបាលជំងឺឪពុកបន្តទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកផងដែរថា លោកតា ហ្វុយហ្សូ ធ្លាក់ខ្លួនឈឺនូវជំងឺជាច្រើនមុខ ក្នុងឆ្នាំ២០០៧ ដោយក្នុងនោះ មានទាំងជំងឺបុសថ្លើមទៀតផង។ លោកតា ហ្វុយហ្សូ គឺជាសិល្បករជើងចាស់ មានឈ្មោះបោះសំឡេងក្នុងកំឡុងឆ្នាំ១៩៩០​និង ២០០០ និងជាព្រឹទ្ធាចារ្យមួយរូបបានចំណាយពេលវេលា កម្លាំងកាយចិត្តជាច្រើន បណ្ដុះបណ្ដាលជំនាញសិល្បៈដល់អ្នកគ្មានទីពឹង ក្មេងៗជំនាន់ក្រោយ និងអ្នកស្រឡាញ់សិល្បៈ ដោយពុំគិតការតបស្នងអ្វីឡើយ តាមរយៈការបើកមជ្ឈមណ្ឌលសិល្បៈបុរាណរបស់លោកតា៕
ប្រភពពី​khmerload

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដេីម្បី​កាន់​តែ​ជ្រាប​ច្បាស់​សូម​ទស្សនា​រូបភាព​ខាងក្រោម​ទាំង​អស់​គ្នា​៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment