គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ, ម្ចាស់គណនីទីកតុកមួយឈ្មោះ «បងឆើតខេត្តកំពត» ដែលតាំងខ្លួនឯង ថាជាមេធីម«នាគហោះ» នោះ ត្រូវបានផលិតកម្មកម្មGalaxy Navatra ហៅទៅជួប ដើម្បីនិយាយគ្នាពីការទិញសិទ្ធិសំឡេងបទ Are You Ok?
ក្រោយពីជួបគ្នារួចមក បុរសឈ្មោះ ម៉ៅ វុត ហៅមេធីមនាគហោះ បានបញ្ជាក់ថា លោកបានមកជួបផ្ទាល់នៅក្រុមហ៊ុនGalaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាហើយ ដើម្បីទទួលទឹកប្រាក់ចំនួន១២ ០០០ដុល្លារ នូវថ្លៃទិញសិទ្ធិសំឡេងរបស់ខ្លួន បទ «Are You Ok?។
ចំពោះ ផលិតកម្ម Galaxy Navatra ក្រោយពីទិញសិទ្ធិសំឡេងនេះរួចមក ក៏បានបង្ហាញTrailerបទចម្រៀងថ្មី របស់តារាចម្រៀង តន់ ចន្ទសីម៉ា មានចំណងជើងថា Are You Ok? តែដោយមានការរិះគន់ច្រើន ក៏សម្រេចលុបចោលវិញ ហើយកែតម្រូវពាក្យពេចន៍ខ្លះ។
បន្ទាប់ពីកែតម្រូវរួច ផលិតកម្ម ក៏បានធ្វើការចេញMVជាផ្លូវការ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ដោយទទួលបានអ្នកចូលទស្សនាយ៉ាងច្រើន គិតត្រឹមយប់ថ្ងៃទី១២ ខែវិច្ឆិកា មានចំនួនជាង៣០លានដងទៅហើយ។
ប្រការនេះហើយ ទើបនៅព្រលប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកយឹម តាស្រង់ បានស្ក្រីនសតចំនួនអ្នកទស្សនាបទនេះ ហើយលើកឡើងផ្ដល់ជាគំនិតពិចារណាថា «ថ្ងៃនេះប្រហែលជាអាចបកស្រាយបានហើយថា ហេតុអ្វីយើងទិញពីម្ចាស់សំឡេង $12000 ? ពិចារណាបន្តតាមការគួរដោយលទ្ធផលជាក់ស្តែងនាខណៈនេះដោយក្តីគោរព»។
គួរបញ្ជាក់ថា បន្ទាប់ពីចេញMVទទួលបានការគាំទ្រមិនធ្លាប់មាននៅកម្ពុជារួចមក, កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ផលិតកម្មGalaxy Navatra បានសម្រេចលក់បទចម្រៀងAre You Ok? នេះ ទៅឲ្យផលិតកម្ម Ges Tos របស់ចិន។ ប៉ុន្តែមិនដឹងថា ក្នុងតម្លៃប៉ុន្មាននោះទេ ព្រោះភាគីទាំងសងខាង មិនបង្ហើបនោះឡើយ៕ សូមទស្សនា វីដេអូ ខាងក្រោម ៖