ភ្នំពេញ៖ ដូចដែលបានដឹងកន្លងមកហើយថា តារាកំប្លែង ខ្ញុង នៅពេលនេះកំពុងតែជាប់បំណុលនៅឡើយ ដោយមិនទាន់ដោះស្រាយរួចរាល់នោះទេ ដោយសារតែទំហំទឹកប្រាក់ដែលជំពាក់គឺមានច្រើនពេក។
តួយ៉ាង បើទោះបីជាជួបរឿងលំបាកខ្លាំងយ៉ាងណា តារាស្រីរូបនេះ បានបញ្ជាក់ថាខ្លួននឹងតស៊ូទៅមុខទៀត ដោយប្រឹងប្រែងរកសុីយកលុយមកដោះស្រាយបំណុលទាំងនេះ ដើម្បីបន្តដំណើរទៅមុខតទៀតមិនរុញរាផងដែរ។
ដោយឡែក នៅពេលថ្មីៗនេះ តារាកំប្លែង ខ្ញុង និយាយពាក្យពិតចេញចិត្ត នៅពេលដែលមានគ្រួសារដ៏កក់ក្តៅ តែងតែនៅក្បែរ និងជម្រុញកម្លាំងចិត្តបន្តដំណើរទៅកាន់ការដោះបំណុល ដោយខ្លឹមសារទាំងមូលមានអត្ថន័យដូចនេះថា៖
យ៉ាងហោចណាស់ក៏សល់ត្រឹមប្ដីល្អម្នាក់ និងកូនគួរឱ្យស្រលាញ់ ស្មើជីវិតជាកម្លាំងចិត្តបន្តដំណើរទៅមុខដើម្បីដោះបំណុលខ្ញុងយ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានលើកទឹកចិត្តឱ្យខ្ញុង ប្រឹងប្រែងតស៊ូ ជំនះឧបសគ្គទាំងឡាយដែលខ្លួនកំពុងមានផងដែរ៕
ប្រភពពីkhmerload
សូមចូលទស្សនារូបភាពខាងក្រោម៖