លោកអ្នក បានជ្រាបរួចមកហើយថា Admin ជីងចក់ បានចូលរោងការ បញ្ចប់ភាពនៅលីវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងកូនក្រមុំឈ្មោះ ទ្រិញ ផល្លា នៅគេហដ្ឋានលេខ18-19 H បុរី ឃិត ឈឿន ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងថ្ងៃមង្គលការនោះ មានការចាប់អារម្មណ៍ទៅលើ អ្នកអត្ថាធិប្បាយបាល់ទាត់តាមបណ្ដាញសង្គមដ៏ល្បីរូបនេះ ត្រង់ថា សូម្បីតែស្បែកជើង ក៏លោកពាក់ម៉ាក Jorden ដែរ ដោយមើលទៅសក្ដិសមទៅនឹងអ្វី ដែលលោកហៅខ្លួនឯងថា ជាអភិជននោះខ្លាំងណាស់។
លើសពីនេះទៅទៀត គ្រាន់តែថ្លៃបណ្ដាការ ដែលភរិយាលោកទទួលបានរហូតដល់ទៅ១១ម៉ឺនដុល្លារឯណោះ ពិតជាថ្លៃខ្លាំងណាស់ ធ្វើឲ្យគ្រប់គ្នាព្រឺរោមតែម្ដង។ នេះមិនទាន់រាប់បញ្ចូលចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់ផង។
នៅក្នុងការឡាយ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅពេលមានការសួរនាំពីតម្លៃចិញ្ចៀនពេជ្រនោះ អ្នកនាង ផល្លា ភរិយា Admin ជីកចក់ បានបញ្ជាក់ច្បាស់ៗថា ចិញ្ចៀនពេជ្ររបស់ខ្លួនមានទំហំ១២លី តម្លៃ៨ម៉ឺន ៨ពាន់ដុល្លារ។
ចំពោះចិញ្ចៀនពេជ្រស្វាមីរបស់ខ្លួនវិញ ធ្វើអស់តែតម្លៃជាង១ម៉ឺនដុល្លារទេ។ តាមការអះអាងខាងលើនេះ បើយើង សរុបថ្លៃបណ្ដាការ និងចិញ្ចៀនពេជ្ររបស់ពួកគេទាំង២នាក់នោះ ឃើញថា លើសពី២០ម៉ឺនដុល្លារបាត់ទៅហើយ។
ក្រៅពីតម្លៃចិញ្ចៀនពេជ្រ និងថ្លៃបណ្ដាការនោះ អ្នកគាំទ្រមួយចំនួន ប្រហែលជាចង់ដឹងថា តើពួកគេក្រេបទឹកឃ្មុំនៅម៉ោងប៉ុន្មានហើយមើលទៅ ឬក៏អ្នកខ្លះគិតថា អាចនៅម៉ោង១១ ដូចទៅនឹងថ្លៃបណ្ដាការ ដែលស៊ីទៅនឹងថ្ងៃទី១១ ខែ១១ ហើយមើលទៅ។ តែធាតុពិតមិនដូច្នេះទេ។ បើតាម ភរិយាAdmin ជីកចក់បញ្ជាក់ថា ស្វាមី អ្នកនាង កេះអ្នកនាងនៅម៉ោង៩យប់។
គួរបញ្ជាក់ថា ភរិយារបស់ Admin ជីកចក់ ជាស្ត្រីមេម៉ាយកូន១ មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយជាអតីតបេក្ខនារី ក្នុងកម្មវិធីដ៏ល្បីមួយ មានឈ្មោះថា កំពូលតារាបង្ហាញម៉ូដកម្ពុជា (Cambodia Next Top Model) ទៀតផង៕ ដើម្បីកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោម ៖