កាលពីប៉ុន្មានខែកន្លងទៅនេះ, អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន មានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីអូសហ្វេសប៊ុកចុះឡើង ប្រទះឃើញពិធីមង្គលការមួយ ដែលកូនស្រីមានវ័យជិត៥០ឆ្នាំទៅហើយនោះ បានរៀបការជាមួយកូនកំលោះ ដែលមានវ័យទើបតែជាង២០ឆ្នាំប៉ុណ្ណោះ។
ពិធីមង្គលការនេះ ប្រព្រឹត្តិទៅនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០១នេះ ដោយមានវត្តមានតារាមួយចំនួនអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស មានដូចជាលោកអ៊ឹម ជីវ៉ា, នេនទុំ ជាដើម ហើយឆ្លៀតក្នុងឱកាសនោះ លោកអ៊ឹម ជីវ៉ា ក៏បានថតរូប និងថតវីដេអូ ធ្វើកិច្ចសម្ភាសន៍កូនក្រមុំផងដែរ។
នៅពេលនោះ លោកអ៊ឹម ជីវ៉ា បានបង្ហោះរូបថតជាច្រើនសន្លឹក អមដោយសាររៀបរាប់បែបនេះថា «នារីៗមានអាយុច្រើនកុំទាន់ភ័យ! កូនកំលោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ៤៦ឆ្នាំ ថ្ងៃនេះមកចូលរួមពិធីមង្គលការ អតីតតារាចម្រៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សុត វណ្ណស្មាវី!»។
លោកអ៊ឹម ជីវ៉ា បានបន្តថា «ទោះបីខាងស្រីមានវ័យចំណាស់អាយុច្រើនជាង២០មែន តែក៏អាចឆ ក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះគឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្ធធ្វើថ្ងៃ ទី 18.02.2021 នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល»។
ជាមួយគ្នានេះ លោកអ៊ឹម ជីវ៉ា ក៏បានបង្ហោះវីដេអូធ្វើកិច្ចសម្ភាសន៍ ចូលទៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ដោយសរសេររៀបរាប់ថា «សំណាងគាត់មែន កូនកំលោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ៤៦ឆ្នាំ មេម៉ាយកូន៣ រៀបពិធីមង្គលការជាមួយគ្នាថ្ងៃនេះ! អតីតតារាចំរៀងជើងចាស់ គឺអ្នកនាង សាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោក សុត វណ្ណស្មាវី ! សូមទស្សនាវីដេអូដូចតទៅៈ»។
ដោយឡែក នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ ស្រាប់តែអតីតតារាចម្រៀងជើងចាស់រូបនេះ បានបង្ហោះរូបថតមង្គលការរបស់ខ្លួនជាច្រើនសន្លឹកអមដោយសារយ៉ាងភ្ញាក់ផ្អើលថា «ជាង2ខែហើយដែលអ្នកចុះចោលខ្ញុំ ដោយខ្ញុំមិនដឹងពីមូលហេតុ ពិតប្រាកដ ថាខ្ញុំខុសអី លោកបានប្លុកហ្វេសប៊ុកខ្ញុំ លេខទូរស័ព្ទក៏មិនទទួល តើលោកជាប្តីបែបណាទៅ តើកំហុស ខ្ញុំជាអ្វីទៅ ដែលលោកហ៊ានចុះចោលទាំងខ្ញុំមានកូនរបស់លោក 5ខែទៅហើយ ខ្ញុំខុសធ្ងន់ប៉ុនណាទៅ ដែលមិនអាចលើកលែងទោសអោយនោះ អ្វីគ្រប់យ៉ាងខ្ញុំបានធ្វើអស់ហើយ សំលៀកបំពាក់ បាយទឹក កន្លែងដេកស្អាតខ្ញុំបានរៀបចំជូនលោកអស់ហើយ
រកស៊ីក៏ខ្ញុំមិនបានទំនេរ តើអោយខ្ញុំធ្វើអ្វីទៀតដើម្បីអោយលោកត្រូវចិត្តទៅ ខ្ញុំទៅជួបលោកដើម្បីសាកសួរពីមូលហេតុ លោកមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺលែង តើខ្ញុំខុសអីទៅ????????ខ្ញុំមិនខ្លាចនឹងជីវិតនៅម្នាក់ឯងនោះទេ តែខ្ញុំអាណិតកូនដែលមានឪពុកដូចជាលោកឯង ដែលមិនទទួលខុសត្រូវ
តែខ្ញុំប្រាប់ជាលើកចុងក្រោយដែរ ខ្ញុំក៏មិនអោយកូនខ្ញុំស្គាល់មុខឪពុកដូចជាលោកឯងដែរ លោកចង់បានកូនយកទៅ តើលោកបានបំពេញតួនាទីជាប្តី ជាឪពុក គេបានហើយនៅ ឈប់ស្រមៃទៅ វាមិនអាចទៅរួចទេ ខ្ញុំអាចកើតកូនម្នាក់ឯងបាន ខ្ញុំក៏អាចធ្វើជាឪពុកផងម្តាយផងបាន មិនបាច់លោកមកនិយាយល្អអីទេ
បែកពេលនេះក៏ល្អដែរ កុំអោយឈឺចាប់ទៅមុខទៀត សូមអោយបានសុខជាមួយអ្នកក្រោយចុះ កុំចោលគេដូចចោលខ្ញុំទៀត ព្រោះមនុស្សចិត្តមិនដូចគ្នាទេ ខ្លាចគេទ្រាំមិនបានដូចខ្ញុំ គេអាចស,ម្លាប់លោកចោលបានព្រោះចុះចោលគេទាំងគ្មានកំហុសហើយថែមទាំងមានឈាមលោកឯងទាំងដុំទៀតផង
បញ្ជាក់ផង បងប្អូនណា មិត្តភក្តិណាមិនពេញចិត្តឃើញក្នុងកាផុសរបស់ខ្ញុំអាចប្លុកខ្ញុំចោលបាន កុំអោយតឹងទ្រូងនឹងរឿងខ្ញុំច្រើនពេក ព្រោះអីខ្លួនខ្ញុំផ្ទាល់ក៏មិនចង់ជួបរឿងតិរច្ឆាននេះដែរ»។
ក្រោយមក អ្នកនាង បានបង្ហោះសារទៀតថា «អោយទៅតាមកម្មចុះ អ្វីៗគ្រប់យ៉ាងខ្ញុំបានធ្វើអស់ហើយជាតិនេះខ្ញុំសងគេអោយអស់ បើមានជាតិក្រោយមែន ខ្ញុំសុំក្តីសុខផ្លូវចិត្តនឹងផ្លូវកាយផងចុះមិនសុំអ្វីច្រើនទេ
ជីវិតគូរខ្ញុំសុំបញ្ចប់ត្រឹមនេះចុះ ខ្ញុំអហោសិកម្មអោយលោកកុំមកអោយខ្ញុំឃើញមុខទៀតទោះថ្ងៃដែលខ្ញុំឆ្លងទន្លេរក៏ដោយសុំអោយយើងអស់កម្មត្រឹមនេះចុះកូនប្រុសមួយនេះជាកម្លាំងរុញច្រានអោយខ្ញុំរស់បន្តទៀត ឈាមថោករបស់លោកឯងតែវាមានតម្លៃណាស់សម្រាប់ខ្ញុំហើយមិនបាច់ផ្តល់អីអោយកូនមួយនេះទេខ្ញុំមិនត្រូវការទេ ខ្ញុំអាចមើលថែគេបានកុំអោយខ្ញុំក្តៅជាងនេះអី»។
ក្រោយមក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ អតីតតារាចម្រៀងខាងលើនេះ បានបង្ហោះសារទៀតថា «ខ្ញុំមិនបានរៀបរាប់អោយអ្នកណាមកអាណិតខ្ញុំទេ គ្រាន់ចង់ប្រាប់អោយមនុស្សប្រុសលើលោកនេះយល់ខ្លះធ្វើជាប្តីគេហើយត្រូវមានទំនួលខុសត្រូវអោយបានខ្ពស់លោកស្រីខ្លះខមមិនអោយស្រួលផង មិនប៉ះកូនរបស់អ្នកឯង អ្នកឯងមិនដឹងការឈឺចាប់ប៉ុនណាទេយល់ទេ»៕